នៅត្រឹមឆ្នាំ២០២៤ខាងមុខនេះប្លុកអឺរ៉ុបតាមរយៈការសម្រេចចិត្តរបស់សភាអឺរ៉ុបបានប្រកាសអំពីគោលការណ៍ច្បាប់ថ្មីមួយដែលទាមទារឲ្យពលរដ្ឋក្នុងទ្វីបទាំងមូលក្នុងការប្រើប្រាស់បច្ចេកវិទ្យាឆ្នាំងសាកតែមួយគត់រួមគ្នាគឺឆ្នាំងសាកប្រភេទ USB-C ។

អឺរ៉ុបជឿជាក់ថាតាមរយៈបច្ចេកវិទ្យាថ្មីមួយនេះ មិនត្រឹមតែអាចជួយកាត់បន្ថយកាកសំណល់ជាបច្ចេកវិទ្យាបានទៅដល់រាប់រយតោនប៉ុណ្ណោះទេប៉ុន្តែវានឹងជួយឲ្យជីវិតរស់នៅរបស់ពលរដ្ឋអឺរ៉ុបកាន់តែមានភាពងាយស្រួល ពីព្រោះថាមិនត្រឹមតែទូរស័ព្ទដៃ ឬកំព្យូទ័រប៉ុណ្ណោះទេ ឆ្នាំងសាកប្រភេទនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាអគ្គិសនីផ្សេងៗទៀតផងដែរ។

បច្ចប្បន្ន ឆ្នាំងសាក៣ប្រភេទដែលកំពុងចរាចរនៅក្នងទីផ្សារដោយក្នុងនោះរួមមានដូចជា USB micro-B ដែលមានចំនួនស្ទើរតែពាក់កណ្តាលនៃការប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុប ខណៈដែលឆ្នាំងសាកប្រភេទ USB-C មានប្រមាណជា២៩ភាគរយ និងប្រមាណជា២១ភាគរយជាមួយនឹងឆ្នាំងសាកសម្រាប់ផលិតផល Apple គឺ Lightning connector។
គិតត្រឹមទីផ្សារអឺរ៉ុបប៉ុណ្ណោះ ឆ្នាំងសាកដែលត្រូវបានបោះបង់ចោលទៅជាកាកសំណល់បច្ចេកវិទ្យានៅក្នុងតំបន់អឺរ៉ុបមានរហូតទៅដល់១១ ០០០តោនជារៀងរាល់ឆ្នាំ ដែលទាំងអស់នេះជាមូលហេតុដែលធ្វើឱ្យសភាពអឺរ៉ុបជឿជាក់ថា វិធីសាស្ត្រថ្មីនេះនឹងអាចជួយកាត់បន្ថយកាកសំណល់នេះបានយ៉ាងមានប្រសិទ្ធភាព និងអាចជួយសន្សំសំចៃការប្រើប្រាស់ឆ្នាំងសាងក្នុងទំហំរហូតទៅដល់២៥០លានអឺរ៉ូក្នុងមួយឆ្នាំថែមទៀតផង។ គួរឲ្យដឹងដែរថា អឺរ៉ុបគឺជាអ្នកបង្កើតកាកសំណល់អគ្គិសនី (e-waste) ក្នុងទំហំដល់ទៅ៤លានតោនជារៀងរាល់ឆ្នាំ ហើយមានប្រមាណតែជា៤០ភាគរយប៉ុណ្ណោះដែលត្រូវបានគេយកទៅកែច្នៃដើម្បីអាចប្រើប្រាស់ឡើងវិញបាន និងដាក់ផែនការក្នុងការធ្វើកែប្រែកាកសំណល់ទាំងនេះឲ្យបានទៅដល់៦៥ភាគរយៈ ខណៈដែលពេលនេះមានប្រទេសចំនួន៣ប៉ុណ្ណោះដែលអាចសម្រេចបានតាមផែនការ ក្នុងនោះរួមមានដូចជាប្រទេសអេស្តូនី ប្រទេសប៊ុលហ្គារី និងប្រទេសក្រូអាត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content