កំពង់ធំ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EU) ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានបើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) ជាផ្លូវការ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ (CAOs) និងកសិករគំរូ មកពីខេត្តក្រចេះ និងកំពង់ធំ ដើម្បីលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងម្រេច ដែលធន់នឹងអាកាសធាតុ។ កម្មវិធីបណ្តុះបណ្តាលនេះធ្វើឡើងនៅខេត្តកំពង់ធំ ស្ថិតក្នុងក្របខ័ណ្ឌគម្រោង CAPSAFE EU–Germany

កម្មវិធីបណ្តុះបណ្តាល នេះនឹងផ្តល់ឱ្យមន្ត្រីកសិកម្មឃុំ (CAOs) នូវជំនាញបច្ចេកទេស និងជំនាញសម្របសម្រួលស្របតាមលក្ខខណ្ឌដំណាំនៅក្នុងស្រុក ក៏ដូចជាការអនុវត្តការគ្រប់គ្រងត្រឹមត្រូវក្រោយការប្រមូលផល ដែលការអនុវត្តទៅលើវិធីនៃការគ្រប់គ្រងត្រឹមត្រូវទាំងនេះនឹងជួយបំពេញតម្រូវការផ្សេងៗរបស់កសិករឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពប្រតិបត្តិការរបស់មន្ត្រីកសិកម្មឃុំ (CAOs) ក្នុងការផ្តល់សេវាផ្សព្វផ្សាយកសិកម្មឱ្យមានប្រសិទ្ធភាព ជំរុញមន្រ្តីកសិកម្មឃុំ-សង្កាត់ ឱ្យធ្វើការបម្រើកសិករ លើកស្ទួយប្រាក់ចំណូលពីផលិតកម្មកសិកម្ម ជាពិសេស ផលិតកម្មស្វាយចន្ទី និងម្រេច ដែលជាដំណាំមាន សារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងជីវភាពកសិករ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា៖
«នេះក៏នឹងជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសអាទិភាពទី៧ ស្តីពីការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប»។

លោក ប្រាយអិន ហ្វរណារី (Bryan Fornari) ប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) បានកត់សម្គាល់ថា៖ កិច្ចការពារបរិស្ថាន និងសុវត្ថិភាពចំណីអាហារ គឺជាចំណុចអាទិភាពនៅក្នុងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) និងទីផ្សារពិភពលោកដទៃទៀត។ ការពង្រឹងសមត្ថភាពក្នុងស្រុក នឹងជួយឱ្យប្រទេសកម្ពុជាបង្កើនការនាំចេញផលិតផលស្វាយចន្ទី និងម្រេចកែច្នៃ ដែលមានគុណភាពខ្ពស់។ ក្រុមអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តគាំទ្រការងារនៅតាមជនបទ និងបរិយាបន្ន កំណើនផលិតផលប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍កសិកម្មទូទាំងប្រទេសកម្ពុជា។

បន្ថែមលើនេះទៅទៀត ប្រទេសអាល្លឺម៉ង់ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានប្តេជ្ញាចិត្តក្នុងការជំរុញភាពធន់ក្នុងការបង្កើនសន្តិសុខស្បៀង និងគាំទ្រដល់កំណើនបរិយាបន្នសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមកសិកម្មប្រកបដោយចរីភាពដែលជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា គំនិតផ្តួចផ្តើមក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគមន៍កសិកម្មដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ កសិកម្មសាធារណៈ។ ការគាំទ្រក្នុងស្រុកប្រកបដោយប្រសិទ្ធភាព គឺជាចំណុចគន្លឹះនៅក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កសិករ រួមទាំងការទទួលហិរញ្ញប្បទាន ការប្រឹក្សាបច្ចេកទេស និងការពង្រីកបណ្តាញទីផ្សារ។

នៅក្នុងគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃវិធីសាស្ត្រដ៏ទូលំទូលាយរបស់ក្រុមបណ្តាប្រទេសអឺរ៉ុបដែលមានទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការសម្របសម្រួលទីផ្សារដើម្បីជំរុញខ្សែចង្វាក់តម្លៃកសិកម្ម ប្រកបដោយនិរន្តរភាព។ តាមរយៈការពង្រឹងសេវាផ្សព្វផ្សាយកសិកម្មបន្ថែមរបស់រាជរដ្ឋាភិបាល ក្រុមបណ្តាប្រទេសអឺរ៉ុបស្របតាមគោលនយោបាយជាតិរបស់កម្ពុជា នឹងរួមចំណែកដល់ការអភិវឌ្ឍទីជនបទប្រកបដោយបរិយាបន្ន និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើការនាំចេញ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content