តម្លៃអង្ករនៅប្រទេសជប៉ុនបន្តឡើងថ្លៃជិត ១០០% និងកាន់តែបង្កើនសម្ពាធដល់លោកនាយករដ្ឋមន្ត្រី

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា តម្លៃអង្ករនៅក្នុងប្រទេសជប៉ុនបានបន្តឡើងថ្លៃជិត១០០% កាលពីខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលប្រការនេះបានក្លាយជាសម្ពាធកាន់តែធ្ងន់ធ្ងរចំពោះនាយករដ្ឋមន្ត្រីរបស់ខ្លួន។

នៅថ្ងៃសុក្រ សប្ដាហ៍នេះ ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃអង្ករបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩៩,២% ក្នុងខែមិថុនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បញ្ហានេះកាន់តែបង្កើនសម្ពាធបន្ថែមទៀតលើលោកនាយករដ្ឋមន្ត្រី Shigeru Ishiba មុនពេលមានការបោះឆ្នោតនៅចុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះ ការគាំទ្រសម្រាប់រដ្ឋបាលរបស់ Ishiba បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីអំឡុងខែតុលា ដែលភាគច្រើនដោយសារការខកចិត្តរបស់ពលរដ្ឋចំពោះការកើនឡើងនូវខ្ទង់ចំណាយលើការរស់នៅប្រចាំថ្ងៃ។ ពលរដ្ឋជប៉ុនជាច្រើនមិនសប្បាយចិត្តចំពោះការកើនឡើងនៃអតិផរណា ជាពិសេសតម្លៃស្រូវឡើងថ្លៃ ក៏ដូចជារឿងអាស្រូវក្នុងបក្សកាន់អំណាច។ តម្លៃអ្នកប្រើប្រាស់ក្នុងខែមិថុនាកើនឡើង ៣,៤% ធៀបនឹងខែឧសភា ៣,៣%។ កាលពីខែឧសភា តម្លៃស្រូវបានឡើងថ្លៃ ១០១% ដែលកើនឡើងពី ៩៨,៤% ក្នុងខែមេសា និង ៩២,៥ ភាគរយនៅក្នុងខែមីនា។  យ៉ាងណាមិញ អតិផរណាស្នូលរបស់ជប៉ុនមានអត្រា ៣,៣ ភាគរយក្នុងខែមិថុនា ដែលធ្លាក់ចុះពី ៣,៧% ភាគរយនៅក្នុងខែឧសភា។

យោងតាមការស្ទង់មតិមួយមុនការបោះឆ្នោតនៅថ្ងៃអាទិត្យនេះបានបង្ហាញថា គណបក្សកំពុងកាន់អំណាចបានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់ ដែលអាចបង្ខំឱ្យលោកនាយករដ្ឋមន្ត្រី Ishiba លាលែងពីតំណែង។ ទន្ទឹមនឹងនេះ Ishiba កំពុងស្ថិតនៅក្រោមសម្ពាធបន្ថែមទៀតពាក់ព័ន្ធនឹងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក មុនពេលមហាអំណាចមួយនេះយកពន្ធថ្មី ២៥% លើការនាំចូលជប៉ុននៅថ្ងៃទី ១ ខែសីហា។ មិនត្រឹមតែប៉ុណ្ណោះ ការ​នាំ​ចេញ​រថយន្ត​របស់ជប៉ុន​ទៅ​កាន់អាម៉េរិកកំពុងជួបនឹងសម្ពាធ ក៏​ដូច​ជា ​ដែកថែប និង​អាលុយមីញ៉ូមផង​ដែរ។ ប្រធានាធិបតីអាម៉េរិក Donald Trump ចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការផលិតកាន់តែច្រើននៅក្នុងអាម៉េរិក និងចង់ឲ្យទីក្រុងតូក្យូបង្កើនការទិញទំនិញរបស់ខ្លួនបន្ថែមទៀត ជាពិសេស ឧស្ម័ន ប្រេង រថយន្ត និងអង្ករ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មតម្លៃ ៧០ ពាន់លានដុល្លារ។

យ៉ាងណាក៏ដោយ ទោះបីជាធនាគារកណ្តាលជប៉ុនបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុតាំងពីឆ្នាំមុនក៏ដោយ ប៉ុន្តែផលប៉ះពាល់នៃពន្ធរបស់អាម៉េរិកបានបន្ថែមសម្ពាធលើធនាគារមួយ ដែលធ្វើឲ្យពួកគេចាត់វិធានការយឺត។ លោក Stefan Angrick នៅក្រុមហ៊ុន Moody’s Analytics បានលើកឡើងថា ការគំរាមកំហែងពន្ធរបស់អាម៉េរិកនឹងប៉ះពាល់ដល់លក្ខខណ្ឌផលិតកម្ម និងការងារដែលអាចធ្វើឲ្យវិធានការរបស់ធនាគារកណ្តាលជប៉ុនជាប់គាំងក្នុងរយៈពេលខ្លី។ បន្ថែមពីនេះ ធនាគារកណ្តាលជប៉ុនអាចនឹងដំឡើងអត្រាការប្រាក់នៅខែធ្នូ ឬ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះដើម្បីទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *