កម្មវិធីបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ និងកសិករបង្គោល បានបើកជាផ្លូវការ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេចប្រកបដោយចីរភាព

កំពង់ធំ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EU) ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានបើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) ជាផ្លូវការ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ (CAOs) និងកសិករគំរូ មកពីខេត្តក្រចេះ និងកំពង់ធំ ដើម្បីលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងម្រេច ដែលធន់នឹងអាកាសធាតុ។ កម្មវិធីបណ្តុះបណ្តាលនេះធ្វើឡើងនៅខេត្តកំពង់ធំ ស្ថិតក្នុងក្របខ័ណ្ឌគម្រោង CAPSAFE EU–Germany

កម្មវិធីបណ្តុះបណ្តាល នេះនឹងផ្តល់ឱ្យមន្ត្រីកសិកម្មឃុំ (CAOs) នូវជំនាញបច្ចេកទេស និងជំនាញសម្របសម្រួលស្របតាមលក្ខខណ្ឌដំណាំនៅក្នុងស្រុក ក៏ដូចជាការអនុវត្តការគ្រប់គ្រងត្រឹមត្រូវក្រោយការប្រមូលផល ដែលការអនុវត្តទៅលើវិធីនៃការគ្រប់គ្រងត្រឹមត្រូវទាំងនេះនឹងជួយបំពេញតម្រូវការផ្សេងៗរបស់កសិករឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពប្រតិបត្តិការរបស់មន្ត្រីកសិកម្មឃុំ (CAOs) ក្នុងការផ្តល់សេវាផ្សព្វផ្សាយកសិកម្មឱ្យមានប្រសិទ្ធភាព ជំរុញមន្រ្តី​កសិកម្ម​ឃុំ-សង្កាត់ ឱ្យធ្វើការបម្រើកសិករ លើកស្ទួយប្រាក់ចំណូល​ពីផលិតកម្ម​កសិកម្ម ជាពិសេស ផលិត​កម្មស្វាយចន្ទី និងម្រេច ដែលជាដំណាំមាន សារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងជីវភាពកសិករ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា៖

«នេះក៏នឹងជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេ​សអាទិភាពទី៧ ស្តីពីការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប»។

លោក ប្រាយអិន ហ្វរណារី (Bryan Fornari) ប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) បានកត់សម្គាល់ថា៖ កិច្ចការពារបរិស្ថាន និងសុវត្ថិភាពចំណីអាហារ គឺជាចំណុចអាទិភាពនៅក្នុងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) និងទីផ្សារពិភពលោកដទៃទៀត។ ការពង្រឹងសមត្ថភាពក្នុងស្រុក នឹងជួយឱ្យប្រទេសកម្ពុជាបង្កើនការនាំចេញផលិតផលស្វាយចន្ទី និងម្រេចកែច្នៃ ដែលមានគុណភាពខ្ពស់។ ក្រុមអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តគាំទ្រការងារនៅតាមជនបទ និងបរិយាបន្ន កំណើនផលិតផលប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍កសិកម្មទូទាំងប្រទេសកម្ពុជា។

បន្ថែមលើនេះទៅទៀត ប្រទេសអាល្លឺម៉ង់ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានប្តេជ្ញាចិត្តក្នុងការជំរុញភាពធន់ក្នុងការបង្កើនសន្តិសុខស្បៀង និងគាំទ្រដល់កំណើនបរិយាបន្នសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមកសិកម្មប្រកបដោយចរីភាពដែលជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា គំនិតផ្តួចផ្តើមក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគមន៍កសិកម្មដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ កសិកម្មសាធារណៈ។ ការគាំទ្រក្នុងស្រុកប្រកបដោយប្រសិទ្ធភាព គឺជាចំណុចគន្លឹះនៅក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កសិករ រួមទាំងការទទួលហិរញ្ញប្បទាន ការប្រឹក្សាបច្ចេកទេស និងការពង្រីកបណ្តាញទីផ្សារ។

នៅក្នុងគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃវិធីសាស្ត្រដ៏ទូលំទូលាយរបស់ក្រុមបណ្តាប្រទេសអឺរ៉ុបដែលមានទាំងជំនួយបច្ចេ​ក​ទេស ការកសាងសមត្ថភាព និងការសម្របសម្រួលទីផ្សារដើម្បីជំរុញខ្សែចង្វាក់តម្លៃកសិកម្ម ប្រកបដោយនិរន្តរភាព។ តាមរយៈការពង្រឹងសេវាផ្សព្វផ្សាយកសិកម្មបន្ថែមរបស់រាជរដ្ឋាភិបាល ក្រុមបណ្តាប្រទេសអឺរ៉ុបស្របតាមគោលនយោបាយជាតិរបស់កម្ពុជា នឹងរួមចំណែកដល់ការអភិវឌ្ឍទីជនបទប្រកបដោយបរិយាបន្ន និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើការនាំចេញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

Leave a Reply

Your email address will not be published.Required fields are marked *