ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងប្រធានាធិបតីកូឡុំប៊ី កំពុងគំរាមដាក់ពន្ធគយគ្នាទៅវិញទៅមក

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump នឹងដាក់ពន្ធ ២៥ ភាគរយ​ ដែលជាទណ្ឌកម្មលើប្រទេសកូឡុំប៊ី ខណៈដែលថ្មីៗនេះ ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរកំពុង​កើត​ឡើងយ៉ាងក្តៅគគុក​ ដោយសារ​រដ្ឋបាល​របស់ លោក​ Trump បាន​ប្តេជ្ញា​ថា ​នឹង​អនុវត្តការ​និរទេស​ទ្រង់ទ្រាយ​ធំ។

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានរារាំងយន្តហោះយោធាអាមេរិកចំនួនពីរគ្រឿងដែលដឹកជនចំណាកស្រុកនិរទេសមិនឲ្យចុះចតនៅក្នុងប្រទេស។ ប្រធានាធិបតីរូបនេះបានលើកឡើងថា គាត់នឹងទទួលស្វាគមន៍ពលរដ្ឋកូឡុំប៊ីដែលជិះយន្តហោះស៊ីវិល មិនមែនចាត់ទុកពួកគេដូចជាឧក្រិដ្ឋជននោះទេ ហើយជនចំណាកស្រុកទាំងនោះត្រូវតែត្រលប់មកវិញដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

ក្រោយមក Trump បានគំរាមថា គ្រប់ទំនិញទាំងអស់ដែលមកពីប្រទេសកូឡុំប៊ីចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក នឹងត្រូវដាក់ពន្ធភ្លាមៗ ហើយក្នុងរយៈពេលមួយសប្តាហ៍ពន្ធ ២៥ ភាគរយនឹងត្រូវបានដំឡើងដល់ ៥០ ភាគរយ។ យ៉ាងណាមិញ ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានឆ្លើយតបវិញថា លោកនឹងសងសឹកវិញដោយដាក់ពន្ធ ២៥​ ភាគរយលើសហរដ្ឋអាមេរិកវិញដូចគ្នា។

យោងតាម BBC ដដែលបានឲ្យដឹងថា យន្តហោះយោធាពីរគ្រឿងហោះចេញពីទីក្រុង San Diego ត្រូវចុះចតនៅប្រទេសកូឡុំប៊ីកាលពីថ្ងៃអាទិត្យជាមួយនឹងជនចំណាកស្រុកដែលត្រូវបាននិរទេសខ្លួនដោយអាម៉េរិក ប៉ុន្តែផែនការទាំងនោះមិនបានជោគជ័យដោយសារតែឧបសគ្គ។ ជាការឆ្លើយតប Trump បានប្រកាសវិធានការសងសឹកជាបន្ទាន់នៅក្នុងការបង្ហោះលើ TruthSocial ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងហាមឃាត់ការធ្វើដំណើរ និងដកទិដ្ឋាការជាបន្ទាន់លើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី ក៏ដូចជាសម្ព័ន្ធមិត្ត និងអ្នកគាំទ្ររបស់កូឡុំប៊ី។ លើសពីនេះ ដោយឈរលើមូលដ្ឋានសន្តិសុខជាតិ Trump លើកឡើងថា អ្នកគាំទ្ររដ្ឋាភិបាលកូឡុំប៊ីនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មទិដ្ឋាការ ហើយពលរដ្ឋ និងទំនិញរបស់ប្រទេសកូឡុំប៊ីទាំងអស់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យគយ និងការការពារព្រំដែនឱ្យបានហ្មត់ចត់បន្ថែមទៀត។ Trump បានបន្ថែមថា វិធានការទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះនៅលើ X ដោយប្រកាសពីការដាក់ពន្ធ លើកឡើងអមជាមួយនឹងការអបអរសាទរបេតិកភណ្ឌ និងភាពធន់របស់ប្រទេសកូឡុំប៊ី។ Petro អះអាងថា ការរារាំងរបស់អាម៉េរិកមិនអាចបំភ័យគាត់ទេ ព្រោះក្រៅពីជាប្រទេសនៃភាពស្រស់ស្អាត កូឡុំប៊ីគឺជាបេះដូងនៃពិភពលោក។ លើសពីនេះ Petro បានផ្តល់យន្តហោះប្រធានាធិបតីរបស់គាត់ដើម្បីជួយសម្រួលដល់ការវិលត្រឡប់នៃជននិរទេសពីសហរដ្ឋអាមេរិកឲ្យបានសមរម្យ។ ប្រធានាធិបតីកូឡុំប៊ីរូបនេះ លើកឡើងថា ជនជាតិអាមេរិកច្រើនជាង ១៥ ៦៦៦ នាក់ក៏កំពុងរស់នៅក្នុងប្រទេសកូឡុំប៊ីដោយខុសច្បាប់ផងដែរ។ យ៉ាងណាមិញ មិនដូចទៅនឹងរដ្ឋបាល Trump នោះទេ គាត់នឹងមិនធ្វើសកម្មភាពអ្វីដែលត្រូវបានមើលឃើញថាធ្វើប្រតិបត្តិការវាយឆ្មក់ ដើម្បីបញ្ជូនជនចំណាកស្រុកអាម៉េរិកខុសច្បាប់ត្រឡប់ទៅវិញទេ។

គួរឲ្យបញ្ជាក់ដែរថា​ សហរដ្ឋអាម៉េរិកនាំចូលកាហ្វេប្រហែល ២០ ភាគរយដែលមានតម្លៃជិត ២ ពាន់លានដុល្លារពីកូឡុំប៊ី ហើយក៏មានទំនិញផ្សេងទៀតដូចជា ចេក ប្រេងឆៅ ផ្លែប័រ និងផ្កាផងដែរ។ ការដាក់ពន្ធគយលើកូឡុំប៊ីនឹងធ្វើឱ្យការនាំចូលទំនិញទាំងនេះមានតម្លៃថ្លៃជាងមុន ហើយការឆ្លងកាត់ទៅអ្នកប្រើប្រាស់ អាចមានន័យថាតម្លៃទំនិញទាំងនោះនឹងថ្លៃជាងមុន។ អាម៉េរិក ដែលជាអ្នក​នាំ​ចូល​អាច​ផ្លាស់​ប្តូរ​ទៅ​ប្រភព​ផ្សេង​ទៀត​ដើម្បី​ជៀសវាង​បញ្ហា​នេះ ប៉ុន្តែវា​នឹង​ប៉ះ​ពាល់​ដល់​អ្នកផលិតកូឡុំប៊ី​ដោយសារ​ពួកគេបាត់បង់ទីផ្សារ​សំខាន់របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការដាក់ទណ្ឌកម្ម និងការហាមឃាត់ការធ្វើដំណើរលើរដ្ឋាភិបាលកូឡុំប៊ី និងអ្នកគាំទ្ររបស់ខ្លួន គឺជាសញ្ញានៃការបែកបាក់ទំនាក់ទំនងការទូត។ នេះមិនមែនគ្រាន់តែជាសង្រ្គាមពាណិជ្ជកម្មទេ ប៉ុន្តែជាសង្រ្គាមពាក្យសម្តី។ លើសពីនេះ ប្រធានាធិបតីកូឡុំប៊ី Gustavo Petro ក៏ធ្លាប់បានរិះគន់ទៅលើគោលនយោបាយរបស់ Trump ស្តីពីបញ្ហាការធ្វើចំណាកស្រុក និងបរិស្ថាននាផងដែរ។ Petro លើកឡើងថា Trump អាចបំផ្លាញជាតិសាសន៍របស់មនុស្សដោយសារតែភាពលោភលន់ ហើយបានចោទប្រកាន់ថា Trump បានចាត់ទុកជនជាតិកូឡុំប៊ីជាពូជសាសន៍អន់។ Petro បានបន្តនិយាយថា គាត់នឹងមានភាពមានៈរឹងរូស ខណៈដែល Trump ព្យាយាមគំរាមគំហែងជាមួយនឹងកម្លាំងសេដ្ឋកិច្ចដោយភាពក្រអឺតក្រទម។ ជារួមគឺ Petro នឹងប្រយុទ្ធទៅវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

Leave a Reply

Your email address will not be published.Required fields are marked *