ក្រសួងឧស្សាហកម្ម និងអង្គភាព Infrastructure Asia ពិភាក្សាការផ្តល់ដំណោះស្រាយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធវិស័យទឹកស្អាត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីអង្គភាព Infrastructure Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីពិភាក្សាអំពីការផ្តល់ដំណោះស្រាយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់គំនិតផ្តួចផ្តើមឧស្សាហកម្មបៃតង ការគ្រប់គ្រងសំណល់ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា នាទីស្ដីការក្រសួង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះរបៀបវារៈបៃតង ដោយរំលេចជាឧទាហរណ៍នូវគំនិតផ្តួចផ្តើមដូចជា កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ព្រមទាំងលក្ខខណ្ឌតម្រូវរបស់ទីផ្សារសម្រាប់ការផលិតប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។

ឯកឧត្តមបានបន្ថែមថា កម្ពុជាបន្តទទួលបានការវិនិយោគជាច្រើន ដែលរោងចក្រខ្លះបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មមកកម្ពុជា និងបានអនុលោមតាមលក្ខខណ្ឌតម្រូវទាំងនេះ ប៉ុន្តែនៅមានរោងចក្រមួយចំនួនទៀតដែលនៅបន្តបញ្ចេញកាបូនច្រើន។

ឯកឧត្តមបានស្នើឱ្យអង្គភាព Infrastructure Asia បង្កើតសម្ព័ន្ធជាមួយវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកៀរគរការវិនិយោគសម្រាប់បច្ចេកវិទ្យា និងដំណោះស្រាយបៃតង ដោយសាកល្បងអនុវត្តជាមួយរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។

ទាក់ទងនឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការក្របខ័ណ្ឌច្បាស់លាស់ គោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ ជាពិសេសសម្រាប់សំណល់ឧស្សាហកម្មដែលមានហានិភ័យខ្ពស់។

គួរជម្រាបថា អង្គភាព Infrastructure Asia ដែលបច្ចុប្បន្នកំពុងស្នើអនុវត្តគម្រោងគ្រប់គ្រងសំណល់ឧស្សាហកម្មនៅក្នុងប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្រដៀងគ្នានេះនៅក្នុងប្រទេសកម្ពុជា។

សម្រាប់វិស័យទឹកស្អាត ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការពង្រីកបណ្តាញផ្គត់ផ្គង់សេវាទឹកស្អាត ព្រមទាំងបញ្ហាប្រឈមនានា ជាពិសេសប្រភពទឹក។ ឯកឧត្តមបានស្វាគមជំនាញផ្តល់ហិរញ្ញប្បទានរបស់អង្គភាព Infrastructure Asia ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយ​ជំរុញឱ្យអង្គភាពនេះពិចារណាប្រើប្រាស់វិធីសាស្រ្តភាពជាដៃគូរដ្ឋនិងឯកជនដើម្បីទាក់ទាញការវិនិយោគ​៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *