ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ការនាំចូលយានយន្តដើរដោយថាមពលអគ្គិសនីមានការកើនឡើងដោយគិតត្រឹមខែតុលា ឆ្នាំ២០២២ កំណើនចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីមានចំនួនសរុប ៦២៥គ្រឿង ខណៈដែលរាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើត និងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅក្នុងកម្ពុជា។
ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMSថា កម្ពុជាទើបចាប់ផ្ដើមមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី EV ប៉ុន្តែសង្កេតឃើញថា មានសន្ទុះ និងកំណើនគួរឱ្យកត់សម្គាល់ ហើយក្នុងចក្ខុវិស័យរយៈពេលវែង កម្ពុជានឹងទទួលបានផលចំណេញសេដ្ឋកិច្ច និងកិច្ចការពារបរិស្ថានផងដែរ។
លោកបណ្ឌិតបានលើកឡើងថា ៖
“និន្នាការនៃការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ដោយផ្អែកលើបច្ចេកវិទ្យា និងគុណភាព ការបង្កើតគោលនយោបាយ ក្រោយបើកសម្ពោធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់ ជាមួយនឹងការលើកទឹកចិត្តដល់វិនិយោគិនទាំងឡាយដែលមកវិនិយោគនៅកម្ពុជា ជាពិសេស គោលនយោបាយនៃការកាត់បន្ថយពន្ធនាំចូល។ ដូច្នេះនិន្នាការនេះនឹងដើរឆ្ពោះទៅមុខ”
លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា ទាក់ទងទៅនឹងផលចំណេញផ្នែកសេដ្ឋកិច្ច និងបរិស្ថាន គឺប្រជាពលរដ្ឋកម្ពុជាមានផលចំណេញច្រើនជាងរដ្ឋ ព្រោះពន្ធនៃការនាំចូលរថយន្តអគ្គិសនីរដ្ឋមានគោលនយោបាយអនុគ្រោះពន្ធ ឬបន្ធូរបន្ថយពន្ធក្នុងការនាំចូលរថយន្ត។ ដូច្នេះប្រជាជនដែលមានលទ្ធភាពអាចប្ដូរឥរិយាបថងាកមកប្រើប្រាស់រថយន្តអគ្គិសនី ខណៈដែលស្ថានីយបញ្ចូលថាមពលមានចំនួនច្រើនជាងពេលបច្ចុប្បន្ន។

លោកបញ្ជាក់ថា ៖
“សម្រាប់ផលចំណេញក្នុងចរន្តសេដ្ឋកិច្ច បើយើងប្រើរថយន្តធម្មតាក្នុងរយៈចំងាយ ៤០០ គីឡូម៉ែត្រ អាចចំណាយលើថ្លៃប្រេងឥន្ធនៈប្រមាណ ៦០ដុល្លារ ប៉ុន្តែបើយើងប្រើរថយន្ត EV ក្នុងរយៈចម្ងាយផ្លូវ ៤០០គីឡូម៉ែត្រដូចគ្នា អាចកាត់បន្ថយចំណាយនៅត្រឹមតែ ២០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលតម្លៃនេះថោកជាងគ្នា ៣ដង។ ចំពោះគ្រឿងបង្គំរថយន្ត EV មានចំនួន ២ពាន់មុខ(គ្រឿងបន្លាស់) ចំណែករថយន្តប្រើប្រេងឥន្ធនៈធម្មតា មានគ្រឿងបង្គំរហូតទៅដល់ ២ម៉ឺនមុខ។ ដូច្នេះ ចំពោះការចំណាយលើការខូចខាតគ្រឿងបន្លាស់រថយន្តប្រើប្រេងឥន្ធនៈច្រើនជាងរថយន្ត EV ផងដែរ”
គួររំលឹកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា អត្រាពន្ធនៃការនាំចូលរថយន្ត EV ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានបញ្ចុះនូវអត្រាពន្ធពិសេសមកត្រឹមតែ ៦២ភាគរយប៉ុណ្ណោះ ។ ដូច្នេះ ជាង៥០ភាគរយ គឺជាតម្លៃអត្រាពន្ធនាំចូលដែលមានតម្លៃថោកច្រើនជាងរថយន្តធម្មតា ដែលប្រើដោយប្រេងឥន្ធនៈ ដោយជាមធ្យមអត្រាពន្ធ ១០២ភាគរយ ទៅ១០៣ភាគរយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content