សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ការប្រើប្រាស់យានយន្តអគ្គិសនី ចំណេញទាំងផ្នែកសេដ្ឋកិច្ច និងរួមចំណែកដល់កិច្ចការពារបរិស្ថាន

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបានអះអាងថា​ ការនាំចូលយានយន្តដើរដោយថាមពលអគ្គិសនីមានការកើនឡើងដោយគិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២ កំណើន​ចំនួន​យានយន្ត​អគ្គិសនី ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​សរុប ៦២៥​គ្រឿង ខណៈដែលរាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្កើត ​និង​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍន៍​យានយន្ត​អគ្គិសនី​នៅក្នុង​កម្ពុជា​។

ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMSថា កម្ពុជាទើបចាប់ផ្ដើមមានការប្រើប្រាស់រថយន្តដើរដោយថាម​ពល​​អគ្គិសនី EV ប៉ុន្តែសង្កេតឃើញថា មានសន្ទុះ និងកំណើនគួរឱ្យកត់សម្គាល់​  ហើយក្នុងចក្ខុវិស័យរយៈពេលវែង កម្ពុជានឹងទទួលបានផលចំណេញសេដ្ឋកិច្ច និងកិច្ចការពារបរិស្ថានផងដែរ។

លោកបណ្ឌិតបានលើកឡើងថា ៖

“និន្នាការនៃការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ដោយផ្អែកលើបច្ចេកវិទ្យា និងគុណភាព ការបង្កើតគោលនយោបាយ ក្រោយបើកសម្ពោធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់ ជាមួយនឹងការលើកទឹកចិត្តដល់វិនិយោគិនទាំងឡាយដែលមកវិនិយោគនៅកម្ពុជា ជាពិសេស គោលនយោបាយនៃការកាត់បន្ថយពន្ធនាំចូល។ ដូច្នេះនិន្នា​ការនេះនឹងដើរឆ្ពោះទៅមុខ”

លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា ទាក់ទងទៅនឹងផលចំណេញផ្នែកសេដ្ឋកិច្ច​ និងបរិស្ថាន គឺប្រជាពលរដ្ឋកម្ពុជាមានផលចំណេញច្រើនជាងរដ្ឋ ព្រោះពន្ធនៃការនាំចូលរថយន្តអគ្គិសនីរដ្ឋមានគោលនយោបាយអនុគ្រោះពន្ធ ឬបន្ធូរបន្ថយពន្ធក្នុងការនាំចូលរថយន្ត។ ដូច្នេះប្រជាជនដែលមានលទ្ធភាពអាចប្ដូរឥរិយាបថងាកមកប្រើប្រាស់រថយន្តអគ្គិសនី ខណៈដែលស្ថានីយបញ្ចូលថាមពលមានចំនួនច្រើនជាងពេលបច្ចុប្បន្ន។

លោកបញ្ជាក់ថា ៖

“សម្រាប់ផលចំណេញក្នុងចរន្តសេដ្ឋកិច្ច បើយើងប្រើរថយន្តធម្មតាក្នុងរយៈចំងាយ ៤០០ គីឡូ​ម៉ែត្រ​ អាចចំណាយលើថ្លៃប្រេងឥន្ធនៈប្រមាណ ៦០ដុល្លារ ប៉ុន្តែបើយើងប្រើរថយន្ត EV ក្នុងរយៈចម្ងាយផ្លូវ ៤០០គីឡូម៉ែត្រដូចគ្នា អាចកាត់បន្ថយចំណាយនៅត្រឹមតែ ២០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលតម្លៃនេះថោកជាងគ្នា ៣ដង។ ចំពោះគ្រឿងបង្គំរថយន្ត EV មានចំនួន ២ពាន់មុខ(គ្រឿងបន្លាស់) ចំណែក​រថយន្តប្រើប្រេងឥន្ធនៈធម្មតា មានគ្រឿងបង្គំរហូតទៅដល់ ២ម៉ឺនមុខ។ ដូច្នេះ ចំពោះការចំណាយលើការខូចខាតគ្រឿងបន្លាស់​រថយន្តប្រើប្រេងឥន្ធនៈច្រើនជាងរថយន្ត EV ផងដែរ”

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា អត្រាពន្ធនៃការនាំចូលរថយន្ត EV  ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានបញ្ចុះនូវអត្រាពន្ធពិសេសមកត្រឹមតែ ៦២ភាគរយប៉ុណ្ណោះ ។ ដូច្នេះ ជាង៥០ភាគរយ គឺជាតម្លៃអត្រាពន្ធនាំចូលដែលមានតម្លៃថោកច្រើនជាងរថយន្តធម្មតា ដែលប្រើដោយប្រេងឥន្ធនៈ ដោយជាមធ្យមអត្រាពន្ធ ១០២ភាគរយ ទៅ១០៣ភាគរយ៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

រដ្ឋាភិបាលអៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូដល់កម្ពុជា សម្រាប់គម្រោងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ អាកាសធាតុ និងអភិវឌ្ឍជនបទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

រដ្ឋាភិបាលអៀរឡង់ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូដល់កម្ពុជាសម្រាប់គម្រោងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ អាកាសធាតុ និងអភិវឌ្ឍជនបទ

ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/03/2025

លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង

អនុប្រធានទី១ រដ្ឋសភា ៖ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ គ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/03/2025

ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ គ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច .

រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី ប្រគល់ទំនួលខុសត្រូវថ្មីជូនថ្នាក់ដឹកនាំនិងមន្ត្រី​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកា​រ​ងា​​រ និង​ពង្រឹង​ខឿ​នសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/03/2025

រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី ប្រគល់ទំនួលខុសត្រូវថ្មីជូនថ្នាក់ដឹកនាំនិងមន្ត្រី​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកា​រ​ងា​​រ និង​ពង្រឹង​ខឿ​នសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ

ផ្លែគុយ ជាអនុផលព្រៃឈើដែលផ្តល់ចំណូលដល់ប្រជាសហគមន៍មុនពេលចូលឆ្នាំខ្មែរ ដោយ ១គីឡូក្រាម គេអាចលក់បានជាង ៤ម៉ឺនរៀល

ជំនួញ, ព្រឹត្តិការណ៍

• 20/03/2025

ផ្លែគុយ ជាអនុផលព្រៃឈើដែលផ្តល់ចំណូលដល់ប្រជាសហគមន៍មុនពេលចូលឆ្នាំខ្មែរ ដោយ ១គីឡូក្រាម គេអាចលក់បានជាង ៤ម៉ឺនរៀល

ធនាគារកណ្តាលអាម៉េរិកបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងព្រមានពីពន្ធគយរបស់ប្រធានាធិបតី Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ធនាគារកណ្តាលអាម៉េរិក បានព្រមានថា ពន្ធគយដែលដាក់លើការនាំចូលទំនងជាធ្វើឱ្យមានកំណើនយឺត និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាស្ថិរភាពតម្លៃ

ឆ្នាំនេះអ្នកដាំពោត និងដំឡូងមីត្រូវប៉ាន់ហើយ ដោយសារមានក្រុមហ៊ុនធំៗចំនួន៦កំពុងឈរចាំទិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

បន្ទាប់ពីព័ត៌មានស្រូវធ្លាក់ថ្លៃនៅដើមឆ្នាំ២០២៥នេះ ប៉ុន្តែមកទល់ពេលនេះ កសិករដាំពោតក្រហម និង ដំឡូងមី ហាក់មានសង្ឃឹមលក់បានថ្លៃឡើងវិញហើយ ដោយសារក្រុមហ៊ុនធំៗចំនួន ៦ កំពុងរង់ចាំទិញកសិផលពីកសិករយើងក្នុងបរិមាណដ៏ច្រើន។​

កម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Eleven នៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Elevenនៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា ។

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ