មេដឹកនាំកំពូលចិន និងអឺរ៉ុប ជួបគ្នាក្នុងសប្តាហ៍នេះ រំពឹងអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងវិបត្តិមួយចំនួនធំ

បរទេស ៖ នៅថ្ងៃចន្ទសប្តាហ៍នេះ ចិន បានប្រកាសហើយថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំចិនជាមួយនឹងសហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅចំថ្ងៃគំរប់ខួបលើកទី៥០នៃការកកើតទំនាក់ទំនងរវាងភាគីទាំងពីរដោយមានប្រធានបទសំខាន់ពាក់ព័ន្ធទៅនឹងជម្លោះពាណិជ្ជកម្ម ព្រមទាំងការកើនឡើងនៃភាពមិនច្បាស់លាស់របស់ពិភពលោក។

បើមិនមានអ្វីប្រែប្រួលទេ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ​និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នឹងធ្វើដំណើរបំពេញទស្សនកិច្ចនាទីក្រុងប៉េកាំងចាប់ពីថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍នេះ ហើយព្រមទាំងមានជំនួបដោយផ្ទាល់ជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping ផងដែរ។

យោងតាមការប្រកាសដោយក្រសួងការបរទេសចិនដដែលបានបញ្ជាក់ថា នៅក្នុងថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រីចិន Li Qiang ក៏នឹងត្រូវត្រៀមខ្លួនដឹកនាំនៃកិច្ចប្រជុំកំពូលចិន-អឺរ៉ុប (China-EU Summit) លើកទី២៥ ជាមួយនឹងមេដឹកនាំអឺរ៉ុបផ្សេងទៀតដែរ។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានគេរំពឹងទុកថា នឹងមានកិច្ចពិភាក្សាស្វែងរកដំណោះស្រាយជុំវិញបញ្ហាជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងកំដៅ ខណៈដែលទីក្រុងប៉េកាំងបានបញ្ជាក់អំពីជំហរបស់ខ្លួនហើយក្នុងការស្វែងរក និងធានាឲ្យបាននូវទំនាក់ទំនងសេដ្ឋកិច្ច នយោបាយឲ្យកាន់តែជិតស្និទ្ធត្រឡប់មកវិញដើម្បីទប់ទល់ទៅនឹងភាពមិនច្បាស់លាស់របស់សេដ្ឋកិច្ចសកល ជាពិសេសទំនាក់ទំនងដ៏រកាំរកូសជាមួយនឹងសហរដ្ឋអាម៉េរិក។

សូមរំលឹកដែរថា ចាប់តាំងពីឆ្នាំ២០២១រហូតមក ទំនាក់ទំនងចិន និងអឺរ៉ុប បានធ្លាក់ចុះខ្លាំងដល់ចំណុចមួយដែលពុំធ្លាប់មានក្រោយពេលដែលតំបន់អឺរ៉ុបបានសម្រេចចិត្តក្នុងការទំលាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិន និងក្រុមមន្ត្រីរដ្ឋាភិបាលជាច្រើនដែលរងការចោទប្រកាន់ថា បានចូលរួមក្នុងសកម្មភាពរំលោភបំពានសិទ្ធិមនុស្សទៅលើក្រុមពលរដ្ឋភាគតិចដែលរស់នៅក្នុងតំបន់ Xinjiang ។ ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំងក៏បានធ្វើការសងសឹកពេញទំហឹងផងដែរតាមរយៈការកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មមួយផ្នែកធំជាមួយគ្នា។

នៅក្នុងជំនួបនេះផងដែរ គេក៏រំពឹងទុកដែរថា ចិន និងអឺរ៉ុប នឹងធ្វើការរួមគ្នាក្នុងកិច្ចពិភាក្សាស្វែងរកដំណោះស្រាយនៅក្នុងជម្លោះពាណិជ្ជកម្មថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដូចជា បញ្ហាទីផ្សារថយន្តអគ្គិសនី សំដៅលើម៉ាកយីហោរបស់ចិន, បញ្ហាទំនិញជាសាច់ជ្រូករបស់អឺរ៉ុប ព្រមទាំងការបញ្ជាទិញទំនិញឧបករណ៍បរិក្ខាពេទ្យ និងរ៉ែកម្រជាដើម។

យ៉ាងណាក្តី ក្រោយការប្រកាសដ៏គួរភ្ញាក់ផ្អើលពីសំណាក់លោកប្រធានាធិបតីអាម៉េរិក Donald Trump ជាមួយនឹងតម្លៃពន្ធគយថ្មីដ៏ច្រើនហួសហេតុកាលពីខែមេសា លោកស្រី Leyen បានទូរស័ព្ទផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក Li ដោយបញ្ជាក់ថា ចិន និងអឺរ៉ុប នឹងត្រូវចាប់ដៃគ្នាទប់ទល់នឹងវិបត្តិនេះ ហើយចាំបាច់ត្រូវតែគាំទ្រគ្នាទៅវិញទៅមកចំពោះការកែប្រែប្រព័ន្ធនៃការធ្វើពាណិជ្ជកម្មសកលដែលគួរតែមានភាពស្មើគ្នាដោយសេរី និងផ្អែកលើមូលដ្ឋានគ្រឹះជារួម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *