សហគ្រាសក្នុងវិស័យទេសចរណ៍អាចស្នើសុំហិរញ្ញប្បទានរហូតដល់៦០ម៉ឺនដុល្លារក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៦.៥០%

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យដ៏សំខាន់មួយ ដែលបានផ្តល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែនាពេលកន្លងមក វិស័យនេះបានទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ចំណូលពីវិស័យទេសចរណ៍របស់កម្ពុជានៅមានសន្ទុះយឺតនៅឡើយបើទោះបីជាវិស័យនេះហាក់មានភាពប្រសើរឡើងវិញក៏ដោយ។ ដូចនេះដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាបឲ្យមានសម្ទុះងើបឡើងវិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និងបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដោយបានប្រគល់ភារកិច្ចជូនធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលជាធនាគារគោល​នយោបាយរៀបចំជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ខេត្តសៀម​រាបជាមួយនឹងទឹកប្រាក់បឋមចំនួន៥០លានដុល្លារអាមេរិកជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខ​ខណ្ឌ​អនុគ្រោះដ៏ប្រសើរ​ទៀត ដែលអនុញ្ញាតឲ្យប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទានក្នុងចំនួនទឹកប្រាក់សមស្របតាមប្រភេទអាជីវកម្ម។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានថ្លែងក្នុងសិក្ខាសាលា និងសន្និសីទសារព័ត៌មានស្តីពី “កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប” កាលពីពេលថ្មីៗនេះថា តាមរយៈកម្មវិធីកម្ចីនេះសហគ្រាសក្នុងវិស័យគោលដៅស្ថិតនៅខេត្តសៀមរាបដែលបម្រើ​សេវាកម្មដោយផ្ទាល់ ជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន, ភោជនីយដ្ឋាន,  អាជីវកម្មផលិត និង/ឬលក់វត្ថុអនុស្សាវរីយ៍, ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍, សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍,អាជីវកម្មអភិវឌ្ឍផលិតផលទេសចរណ៍,ការផ្គត់ផ្គង់ផលិតផល និង/ឬសេវាកម្មដទៃទៀតដែលគាំទ្រឧស្សាហកម្មទេសចរណ៍អាចស្នើសុំហិរញ្ញប្បទានរហូតដល់៦០០ពាន់ដុល្លារអាមេរិក ជាមួយ​​នឹងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៦.៥០%។

លោកបណ្ឌិតបានឱ្យដឹងទៀតថា ៖ កម្មវិធីកម្ចីនេះមានលក្ខខណ្ឌអនុគ្រោះជាច្រើនដូចជា រយៈពេលអនុ​គ្រោះ​បង់ប្រាក់ដើមរហូតដល់ ២៤ខែ,មិនគិតថ្លៃ សេវារៀបចំឥណទាន មិនមានពិន័យចំពោះការសងត្រឡ​ប់​​មុនកាលកំណត់ ព្រមទាំងផ្តល់នូវលក្ខខណ្ឌនៃការអនុម័តប្រាក់កម្ចីមានភាពទន់ភ្លន់ជាងឥណទានធម្មតា។     

លោកបណ្ឌិតបានបន្តថា ៖ កម្មវិធីកម្ចីនេះ នឹងរួមចំណែកក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យត្រឡប់ទៅរកស្ថិរភាព និងមាគ៌ានៃកំណើនប្រកបដោយសក្តានុពល ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមចក្ខុវិស័យនៃប្រមុខរាជរដ្ឋាភិបាល ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការជំរុញ ផ្សព្វផ្សាយ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូចជា ក្រសួងទេសចរណ អាជ្ញាធរខេត្តសៀមរាប  សមាគមពាក់ព័ន្ធ និងម្ចាស់អាជីវកម្មដោយផ្ទាល់។

លោកបណ្ឌិត លឹម អូន បានបញ្ជាក់ផងដែរថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានចរិតជាធនាគារគោលនយោបាយ ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលបានអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជកាលពីឆ្នាំ២០២០។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារ មានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។ វត្តមានរយៈពេលជាង៣ឆ្នាំមកនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាន និងកំពុងផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២០០ សហគ្រាស ដែលស្មើនឹងទឹកប្រាក់សរុបប្រមាណ ៤៩០ លានដុល្លារអាមេរិកតាមរយៈយន្តការ ២ សំខាន់ៗពោលគឺ ៖ គម្រោងសហហិរញ្ញប្បទានសហការជាមួយស្ថប័ន្នហិរញ្ញវត្ថុចូលរួម និងគម្រោងផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ៖ កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបនឹងជំរុញលទ្ធភាពទទួលបាន ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះដើម្បីបើកដំណើរការអាជីវកម្មឡើងវិញ,ធ្វើការកែលម្អ និងធ្វើទំនើបកម្មសេវាទេស​ចរណ៍ ព្រមទាំងការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមជម្រាបថា ៖ ជាទិសដៅយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការជំរុញវិស័យទេសចរណ៍ឱ្យមានសក្តានុពល និងមានសម្ទុះងើបឡើងវិញ តាមរយៈការដាក់ចេញនូវគោលនយោ​បាយសំខាន់ៗជាច្រើនដូចជា ៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥,និងកម្មវិធីពិសេសទស្សនាសៀមរាបឆ្នាំ២០២៤,ក៏ដូចជាកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍សៀម​រាប និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចជា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការកែរលម្អរគុណភាពផ្លូវក្នុងខេត្តជាដើម ។ ទាំងនេះសុទ្ធតែជាគោលនយោបាយក្នុងគោលដៅជំរុញវិស័យ​ទេសចរណ៍ ដើម្បីធានាចីរភាពនៃការស្តារ និងគាំទ្រវិស័យទេសចរណ៍។ ជាមួយនឹងការដាក់ចេញ និងអនុវត្តនូវយន្តការទាំងអស់នេះសង្ឃឹមថា ប្រតិបត្តិករទេសចរណ៍ទាំងអស់នឹងចូលរួមអភិវឌ្ឍអាជីកម្មរបស់ខ្លួនឱ្យមានលក្ខណៈប្រកួតប្រជែង មានភាពទាក់ទាញ ក៏ដូចជាលើកកម្ពស់គុណភាពនៃការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ តម្លាភាព សុវត្ថិភាព និងសន្តិសុខល្អ ដើម្បីផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *