យូអិន ព្យាករណ៍សេដ្ឋកិច្ចរបស់ហ្គាហ្សា ត្រូវការពេលយ៉ាងហោចណាស់ជាង៣០០ឆ្នាំដើម្បីត្រឡប់មកដូចដើមវិញ

ហ្គាហ្សា បានក្លាយទៅជាភ្នក់ភ្លើងសង្គ្រាម និងការវាយប្រហារដាក់គ្នាយ៉ាងខ្លាំងក្លារវាងក្រុមប្រទេសមហាអំណាច ជាពិសេសចាប់តាំងតែពីពេលវាត្រូវបានក្រុមហាម៉ាសគ្រប់គ្រងអំណាចកាលពីឆ្នាំ២០០៧។ចាប់តាំងពីពេលនោះមក ហ្គាហ្សា បានក្លាយទៅជាចំណាប់ខ្មាំងផ្នែកនយោបាយដោយក្រុមប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដែលរួមមានទាំងអ៊ីស្រាអែល និងអេហ្ស៊ីប ផងដែរ ដោយពួកគេបានបន្តដាក់ទណ្ឌកម្ម និងរាំងខ្ទប់រាល់សកម្មភាពចាំបាច់សម្រាប់ការអភិវឌ្ឍតំបន់ហ្គាហ្សាឡើងវិញ។

សង្គ្រាមធំៗមិនតិចជាង៤ដងនោះទេ ព្រមទាំងការបែងចែកដែនដីកាន់កាប់ដោយក្រុមហាម៉ាសផង និងក្រុមគាំទ្រដោយអជ្ញាធរប៉ាឡេស្ទីនផង នៅក្នុងតំបន់ West Bank ក៏ជាកត្តាជំរុញមួយទៀតដែលធ្វើឲ្យមានការកកស្ទះសេដ្ឋកិច្ចរបស់ហ្កាហ្សាកាន់តែអាក្រក់ជាងរៀងរាល់ថ្ងៃ។

ប្រតិបត្តិការសងសឹកលើក្រុមហាម៉ាសដោយកងកម្លាំងអ៊ីស្រាអែល ហៅកាត់ថា IDF ចុងក្រោយនេះ បានក្លាយទៅជាព្រឹត្តិការណ៍បំផ្លិចបំផ្លាញដ៏អាក្រក់បំផុតនៅក្នុងទឹកដីហ្គាហ្សា គិតចាប់តាំងតែពីសង្គ្រាមលោកលើកទី២មក ហើយបើយោងតាមការសិក្សា និងព្យាករណ៍ដោយអង្គការសហប្រជាជាតិ UN កាលពីពេលថ្មីៗនេះបានបង្ហាញថា ហ្គាហ្សា នឹងត្រូវការពេលវេលាយ៉ាងហោចណាស់រាប់រយឆ្នាំដើម្បីអាចស្តារសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានដូចកម្រិតមុនការវាយប្រហារ។

នៅក្នុងវេទិកាពិភាក្សារបស់អង្គការសហប្រជាជាតិ ស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហាញរបាយការណ៍នៃការព្យាករណ៍មួយដែលបានរៀបរាប់បែបនេះថា៖ប្រសិនបើសង្គ្រាមនៅហ្គាហ្សាអាចបញ្ចប់ភ្លាមៗ វាត្រូវការពេលវេលាយ៉ាងហោចណាស់ដល់ទៅ៣៥០ឆ្នាំដើម្បីអាចឲ្យទឹកដីនេះវិលត្រឡប់ទៅដល់កម្រិតមុនសង្គ្រាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាសបានបើកការវាយប្រហារទៅលើទឹកដីអ៊ីស្រាអែល។

របាយការណ៍ដដែលនេះបានសរសេរទៀតថា៖ បើទោះជាបទឈប់បាញ់ត្រូវបានបង្កើតឡើងភ្លាមៗក្តី ប៉ុន្តែ ហ្កាហ្សា នឹងមិនអាចត្រឡប់ទៅរកស្ថានភាពដើមភ្លាមនោះដែរ ហើយបើយោងទៅតាមការសន្ទស្សនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ហ្គាហ្សានៅចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២២ ដែលមានប្រមាណជា ០,៤ភាគរយនោះ វាចាំបាច់ត្រូវការពេលវេលាដល់ទៅ៣៥០ឆ្នាំដើម្បីឲ្យហ្គាហ្សាត្រឡប់ទៅរក GDP ក្នុងកម្រិតនេះវិញបាន។

បច្ចុប្បន្ន អ៊ីស្រាអែល នៅតែបន្តបិទខ្ទប់សកម្មភាពសេដ្ឋកិច្ចរបស់ហ្គាហ្សាដោយយកឡេសថា វានឹងអាចការពារមិនឲ្យក្រុមហាម៉ាសនាំចូលអាវុធបន្ថែមមកកាន់តំបន់ និងអាចបញ្ចប់ទៅនៃជម្លោះវាយប្រហារគ្នារវាងភាគីហាម៉ាស់ និងអ៊ីស្រាអែលផងដែរ។ នេះបើយោងតាមការលើកឡើងដោយតំណាងពិសេសនៅអង្គការសហប្រជាជាតិរបស់រដ្ឋាភិបាលអ៊ីស្រាអែល។

ទោះបីជាយ៉ាង អ្នកតំណាងរូបនេះបានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍ព្យាករណ៍ ៣៥០ឆ្នាំនេះថា មិនអាចជាការពិតទាំងស្រុងនោះទេ ពីព្រោះថាបើចំណាយពេលដល់ទៅ៣៥០ឆ្នាំគឺមានន័យថា ហ្គហ្សានឹងមិនអាចរីកចម្រើនវិញបានជារៀងរហូត ប៉ុន្តែជាក់ស្តែងគឺវាអាស្រ័យទៅលើលក្ខខណ្ឌជាច្រើនដែលនឹងកើតឡើងនៅក្រោយការបញ្ចប់ជម្លោះទៅវិញនោះទេ។

គួរឲ្យដឹងដែរថា កាលពីខែមករា ធនាគារពិភពលោក បានព្យាករណ៍ថា ទំហំខូចខាតផ្នែកសេដ្ឋកិច្ចនៅតំបន់ West Bank និងហ្គាហ្សា មានប្រមាណជា ១៨,៥ពាន់លានដុល្លាររួចទៅហើយគិតត្រឹមក្នុងឆ្នាំ២០២២ ពោលគឺនៅមុនពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារលើក្រុមហាម៉ាស៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន