វិស័យ​ជល​ផល​​ មានសក្ដានុពលខ្លាំង​ក្នុង​ការ​ចូលរួមពង្រឹង​សេដ្ឋកិច្ច​ជាតិ

ភ្នំពេញ ៖ វិស័យជលផល បានចូលរួម​ចំណែកយ៉ាងសំខាន់​​ និងមានសក្ដានុពល​ខ្លាំង​ក្នុងការជំរុញកំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​ជល​ផល​ទឹកប្រៃ ឬជល​ផល​សមុទ្រ​ ព្រោះកម្ពុជាជា​ប្រទេសដែលជាបមាត់សមុទ្រ​​និងមានធនធានដ៏សម្បូរបែប ។

យោងតាមប្រសាសន៍ឯកឧត្តម​ ប្រាក់ ដាវីដ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និងនេសាទ​ ថ្លែង​ក្នុង​សិក្ខាសាលាមួយ​កាលពីដើមសប្ដាហ៍នេះ បានឱ្យដឹងថា​ វិស័យជលផល គឺមានសក្ដានុពលខ្លាំង ក្នុងការ​ចូលរួម​ និងពង្រឹង​សេដ្ឋកិច្ច​ជាតិ ហើយនៅពេលដែលសេដ្ឋកិច្ចជាតិមានភាពរឹងមាំ ដើរដោយរលូនហើយនោះនឹង​ធ្វើឱ្យការងារ​សន្តិសុខ ការងារ​ការពារជាតិ ក៏ដូចជាការងារផ្សេងៗទៀត នឹង​ដើរ​ដោយរលូនទៅមុខដូចគ្នា ។​

ឯកឧត្តម​បន្តថា ៖

«សេដ្ឋកិច្ច​ប្រៀបបានជាប្រេង​សាំង​ដែលចាក់ចូលទៅក្នុងរថយន្ត​ដូច្នោះដែរ ។ បើសិនជា​រថយន្ត​មួយមិនមានប្រេងសាំងទេ ទោះបីជា​រថយន្តនោះទំនើប​ និងល្អ​ប៉ុណ្ណា​ក៏ដោយ ក៏វាមិនអាច​ទៅមុខ​ដែរ ។ ដូច្នេះ ការងារ​ដែលយើងត្រូវធ្វើទាំងអស់គ្នា គឺត្រូវ​កា​គ្រប់គ្រង​ធនធាន​ជល​ផលឱ្យ​បានល្អ  និង​ត្រូវ​មានច្បាប់​ការពារ​ច្បាស់លាស់ ទាំង​ទឹកសាប និងទឹកប្រៃឱ្យ​មានភាពគង់​វង្ស។ ​ បើសិនជា​សេដ្ឋកិច្ចជាតិយើងមិនខ្លាំង យើង​នឹង​នៅតែត្រូវគេធ្វើបាប​ ដូច​សព្វថ្ងៃនេះជាក់ស្ដែង នៅពេលសេដ្ឋកិច្ចជាតិយើងនៅទន់ខ្សោយ​ ត្រូវប្រទេសជិតខាង​ធ្វើបាប​និង​ចូលមកឈ្លានពាន ។ ប្រទេសកម្ពុជា​យើង​តូច​បើធៀបនឹង​ប្រទេសជិតខាង ហើយក៏មានប្រជាជន​តិចជាង​គេ​ដែរ ដូច្នេះបើសិនជា​សេដ្ឋកិច្ចយើងមិនខ្លាំង គេនឹងមិនទុក​យើងស្មើនឹង​គេទេ »។​​​

លោក ​នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា វិស័យជលផល​ក្នុង​ខេត្តព្រះសីហនុបានដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងនាមជា​ប្រភពចំណីអាហារ​មិនចេះរីង​ស្ងួតសម្រាប់ប្រជាពលរដ្ឋ​ ដែលរួម​ចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។ ជាមួយគ្នា​នេះដែរ ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​ធនធាន​ជល​ផល​ប្រកបដោយចីរភាព ពិតជា​ការងារ​ចាំបាច់​បំផុត​ ដែលក្នុងពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានចូលរួម​យ៉ាង​សកម្មជាមួយក្រសួង​ និងស្ថាប័ន​ជាតិ​ ជំរុញការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យជលផល ការ​បង្កើន​វារីវប្បកម្ម ការពង្រឹង​ការ​គ្រប់គ្រង និងការអភិវឌ្ឍសហគមន៍នេសាទ​ ការជំឬុញ ការអភិវឌ្ឍ​សមត្ថភាព និងបច្ចេកវិទ្យា​ ដើម្បីកែលម្អគុណភាពជលផល ការអភិវឌ្ឍ ខ្សែច្រវាក់​តម្លៃជលផល និងជំឬុញការ​នាំចេញ និងការពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពីជលផល​ក្នុងការ​ប្រយុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ ។

លោក​បន្តថា បច្ចុប្បន្ន​ ខេត្ត​ព្រះសីហនុ​ មាន​តំបន់នេសាទ ទឹកសាប និងទឹកប្រៃ សម្រាប់តំបន់​សេដ្ឋកិច្ច​ទឹកសាប​ភាគច្រើន​នៅក្នុង​ស្រុក​ព្រៃនប់ និងស្រុកកំពង់សីលា ។ ចំពោះតំបន់​សមុទ្រ​ លាតសន្ធឹងចាប់ពីព្រែក​ត្រពាំងរពៅ ព្រំប្រទល់​ខេត្តកំពត មកដល់​នឹងព្រែកឆ្កែព្រុស ខេត្តកោះកុង មានបណ្ដោយឆ្នេរ​ ១៧៥​,៨១គីឡូម៉ែត្រ ។

លោកបានបន្ថែមថា ក្នុងឆ្នាំ២០២៥នេះ ខេត្តព្រះសីហនុ មាននាវានេសាទ​សមុទ្រ​សរុបចំនួន ២ ៥២៣គ្រឿង ដែល​មានគ្រួសារអ្នកនេសាទ ចំនួន ១៥ ៣៤៥គ្រួសារ ដោយប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន ២៨ ០៦០នាក់ ក្នុងនោះបែងចែកជា​ នេសា​ទសិប្បកម្ម នេសាទលក្ខណៈគ្រួសារ​ ក្នុង​សមុទ្រ​ និងនេសាទ​តាមវាល​ស្រែ ( ទឹកសាប ) ។

លោក​ ហ៊ាង ថុណា ប្រជានេសាទ​សមុទ្រ​មួយរូប​នៅខេត្តកោះកុងបាននិយាយថា មុខរបរនេសាទ​បាន​ផ្ដល់​ប្រាក់កម្រៃសម្រាប់ចិញ្ចឹមគ្រួសាររបស់លោក ហើយ​លោក​ប្រកបរបរនេះជាច្រើនឆ្នាំមកហើយ​ បើគិតមកដល់ឆ្នា២០២៥​នេះ មានរយៈពេលជិត​២០ឆ្នាំ ។

លោកបន្តថា ពលរដ្ឋ​រស់នៅ​លើកោះក្នុង​តំបន់សមុទ្រ ភាគច្រើន​គឺមានរបរ​នេសាទ ដោយខ្លះនេសាទត្រី ខ្លះនេសាទ មឹក ក្ដាម បង្គា​និងផលសមុទ្រផ្សេងៗទៀត ហើយផល​នេសាទ​វិញ ក៏មិនទៀងទាត់ដែរ គឺទទួលបានតាមរដូវ​កាល​ ដោយពេលខ្លះក៏បានផល​ច្រើន ខ្លះក៏បានផលតិច ប៉ុន្តែវាអាច​ចិញ្ចឹមគ្រួសារបានសមរម្យ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *