អាម៉េរិក – ចិន ព្រមព្រៀងគ្នាពង្រីកក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ប៉ុន្តែរង់ចាំការយល់ព្រមពី Donald Trump សិន

បរទេស៖​ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា មន្ត្រីកំពូលរបស់អាម៉េរិក និងចិន បានបញ្ចប់ការប្រជុំរយៈពេលពីរថ្ងៃ ដោយយល់ព្រមបន្តលើក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរួមគ្នា។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ កិច្ចប្រជុំរវាងអាម៉េរិក និងចិន បានកើតឡើងម្តងទៀតនៅប្រទេសស៊ុយអែត ដែលដឹកនាំដោយភាគីទីក្រុងវ៉ាស៊ីនតោន ដោយមានរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងភាគីទីក្រុងប៉េកាំង ដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng ខណៈដែលក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរយៈពេល ៩០ ថ្ងៃរវាងមហាអំណាចទាំងពីរជិតផុតកំណត់នៅថ្ងៃទី ១២ ខែសីហា។ ក្រោយពីកិច្ចប្រជុំត្រូវបានបញ្ចប់ អ្នកចរចាពាណិជ្ជកម្មរបស់ចិន លោក Li Chenggang បានលើកឡើងថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាក្នុងការជំរុញឱ្យបន្តមានក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ដោយភាគីទាំងពីរត្រូវផ្អាកវិធានការមួយចំនួនប្រឆាំងនឹងគ្នាទៅវិញទៅមកជាបណ្តោះអាសន្ន។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក Scott Bessent បានលើកឡើងថា ការពង្រីក ឬ ការបន្តណាមួយនឹងអាស្រ័យលើប្រធានាធិបតី Donald Trump។ មិនទាន់មានអ្វីដែលត្រូវបានយល់ព្រមនោះទេ ទាល់តែនិយាយជាមួយប្រធានាធិបតី Trump សិន ប៉ុន្តែការប្រជុំមានលក្ខណៈស្ថាបនា គ្រាន់តែមិនទាន់បានចុះហត្ថលេខាតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី មន្ត្រីអាម៉េរិកបានលើកឡើងថា ប្រសិនបើក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មមិនត្រូវបានបន្ត និងផុតកំណត់នៅថ្ងៃទី ១២ ខែសីហា ការដំឡើងពន្ធទៅគ្នាទៅវិញទៅមកលើសពីអត្រា ១០០% អាចនឹងត្រូវបានអនុវត្ត។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​មាន​បញ្ហា​ជាមួយគ្នាជា​ច្រើនផ្នែក​ក្រៅ​ពី​ពន្ធ រួមមាន បច្ចេកវិទ្យា និងការរឹតបន្តឹងរបស់ចិនលើការនាំចេញរ៉ែសំខាន់ៗរបស់ខ្លួនជាដើម។

គួរកត់សម្គាល់ថា នេះ​គឺជា​ជំនួប​លើក​ទី​៣ ​រវាង​អាម៉េរិក ​និង​ចិន ​ចាប់​តាំង​ពី​ខែ​មេសា​មក។ អ្នកចរចាសម្រាប់ភាគីទាំងពីរបាននិយាយថា ពួកគេបានពិភាក្សាគ្នាអំពីសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក, ការអនុវត្តលក្ខខណ្ឌដែល Trump និងប្រធានាធិបតីចិន Xi Jinping ព្រមព្រៀងគ្នាពីមុនមុន, និងរ៉ែកម្រ ដែលជាចំណុចជាប់គាំងដ៏សំខាន់។

លោក Li Chenggang បានលើកឡើងថា ភាគីទាំងពីរបានយល់ច្បាស់អំពីសារៈសំខាន់នៃការការពារទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាម៉េរិក ដែលមានស្ថិរភាព និងរឹងមាំយូរអង្វែង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី


Leave a Reply

Your email address will not be published.Required fields are marked *