អាម៉េរិក រៀបចំកិច្ចពិភាក្សា C5 + 1 ជាមួយនឹងប្រទេសអាស៊ីកណ្តាលចំនួន ៥ ពាក់ព័ន្ធនឹងរ៉ែកម្រសំខាន់ៗ

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានជួបពិភាក្សាជាមួយនឹងប្រទេសអាស៊ីកណ្តាលចំនួន ៥ នៅក្នុងកិច្ចប្រជុំ C5 + 1 ពាក់ព័ន្ធនឹងរ៉ែកម្រសំខាន់ៗ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិករូបនេះបានរៀបចំកិច្ចប្រជុំ C5 + 1 ជាមួយមេដឹកនាំមកពីអាស៊ីកណ្តាល ៥ ប្រទេស រួមមាន កាហ្សាក់ស្ថាន, គីហ្ស៊ីស្ថាន, តាហ្ស៊ីគីស្ថាន, ធួរមេនីស្ថាន និងអ៊ូស្ប៉េគីស្ថាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រីក និងធានាការផ្គត់ផ្គង់រ៉ែកម្រតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិថ្មី។ សូមជម្រាបថា បច្ចុប្បន្ននេះ អាម៉េរិកកំពុងមានមហិច្ឆតាពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ដែលមានធនធានច្រើន ខណៈដែលឧស្សាហកម្មនេះភាគច្រើនត្រូវបានគ្រប់គ្រងដោយរុស្ស៊ី និងចិនជាយូរមកហើយ។ ទន្ទឹមនឹងនេះ លោក Trump បានហៅតំបន់អាស៊ីកណ្តាលថាជាតំបន់មានទ្រព្យសម្បត្តិឥតដែនកំណត់ ដែលគាត់ចង់សំដៅលើធនធានរ៉ែកម្រ ជាមួយនឹងបំណងចង់ឲ្យប្រទេសទាំង ៥ នេះធ្វើជាដៃគូរបស់អាម៉េរិក។ លោក Trump លើកឡើងថា រ៉ែកម្រគឺជាប្រធានបទដ៏សំខាន់មួយនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់ពួកគេ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ រដ្ឋបាលរបស់លោកបានពង្រឹងសន្តិសុខសេដ្ឋកិច្ចរបស់អាម៉េរិក ដោយបង្កើតកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្ត និងប្រទេសផ្សេងទៀតទូទាំងពិភពលោក ដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែកម្រ។

ប្រធានាធិបតី កាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បានហៅកិច្ចប្រជុំនេះថា ជាការចាប់ផ្តើមទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអាស៊ីកណ្តាលនៅក្នុងយុគសម័យថ្មីនៃ។ ដោយឡែក ប្រធានាធិបតី អ៊ូស្ប៉េគីស្ថាន លោក Shavkat Mirziyoyev បានហៅលោក Trump ថា ជាប្រធានាធិបតីពិភពលោក និងបានស្នើបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍នៅអាស៊ីកណ្តាល។ នៅថ្ងៃដដែលនោះ លោក Trump បានប្រកាសនៅលើ Truth Social ថា អ៊ូស្ប៉េគីស្ថាន គ្រោងទិញ និងបណ្តាក់ទុនជាង ១០០ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនៅក្នុងវិស័យសំខាន់ៗរបស់អាម៉េរិក រួមមាន រ៉ែកម្រសំខាន់ៗ គ្រឿងបន្លាស់រថយន្ត និងអាកាសចរណ៍។


គួរឲ្យបញ្ជាក់ដែរថា វេទិកា C5+1 ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដោយប្រមូលផ្តុំរវាងសហរដ្ឋអាមេរិក និងប្រទេសអាស៊ីកណ្តាលទាំង​ ៥ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ច ថាមពល និងសន្តិសុខ។ គេរំពឹងថា អាម៉េរិក និងប្រទេសទាំង៥ នេះ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យរ៉ែកម្រសំខាន់ៗ។ ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានប្រកាស មានកិច្ចព្រមព្រៀងមួយសម្រាប់ក្រុមហ៊ុន Boeing នឹងលក់យន្តហោះរហូតដល់ ៣៧ គ្រឿងទៅឱ្យក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសកាហ្សាក់ស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។ បន្ថែមពីនេះ ក្រុមហ៊ុនអាម៉េរិកមួយឈ្មោះ Cove Capital នឹងជីករ៉ែនៅក្នុងប្រទេសកាហ្សាក់ស្ថាន ជាមួយនឹងហិរញ្ញប្បទានដែលគាំទ្រដោយរដ្ឋាភិបាល។

សូមជម្រាបថា កិច្ចពិភាក្សានេះធ្វើឡើងចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់របស់តំបន់អាស៊ីកណ្តាល រួមមាន អ៊ុយរ៉ាញ៉ូម ទង់ដែង មាស និងរ៉ែកម្រ ខណៈដែលប្រទេសលោកខាងលិចផ្លាស់ទីធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ឆ្ងាយពីទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។ មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិក កំពុងស្វែងរកភាពជាដៃគូថ្មី ដើម្បីទទួលបានរ៉ែ ថាមពល និងផ្លូវពាណិជ្ជកម្មលើដីសំខាន់ៗ ដើម្បីជៀសផុតពីគូប្រជែងរបស់ខ្លួន។ យ៉ាងណាមិញ ប្រទេសទាំងប្រាំនៅតែជាប់ទាក់ទងសេដ្ឋកិច្ចជាមួយរុស្ស៊ី ដោយសារសូវៀតធ្លាប់គ្រប់គ្រងលើពួកគេ ខណៈដែលចិនគឺជាប្រទេសជិតខាងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងការវិនិយោគរ៉ែ។

ចំពោះបណ្តាប្រទេសទាំង ៥ នេះ​ មានប្រជាជនសរុបចូលគ្នាចំនួន ៨៤ លាននាក់ និងសម្បូរទៅដោយធនធានរ៉ែសំខាន់ៗ ដូចជា អ៊ុយរ៉ាញ៉ូម ទង់ដែង មាស និងរ៉ែកម្រសំខាន់ៗ។ ទន្ទឹមនឹងនេះ កាហ្សាក់ស្ថានគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ និងជាអ្នកផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមឈានមុខគេរបស់ពិភពលោក ដែលផលិតបានជិត ៤០% នៃទិន្នផលសរុបសកលក្នុងឆ្នាំ ២០២៤។ បើគិតរួមបញ្ចូលគ្នា ប្រទេសទាំង ៥ នេះមានចំណែកពាក់កណ្តាលនៃផលិតកម្មអ៊ុយរ៉ាញ៉ូមសរុបរបស់ពិភពលោក ដែលជាធនធានដ៏សំខាន់សម្រាប់ថាមពលនុយក្លេអ៊ែររបស់អាម៉េរិក។ រុស្ស៊ីផ្គត់ផ្គង់ប្រហែល ២០% នៃការនាំចូលអ៊ុយរ៉ាញ៉ូមរបស់អាម៉េរិក ហើយនេះជាមូលហេតុមួយដែលមហាអំណាចមួយនេះត្រូវការធ្វើពិពិធកម្មបន្ទាន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

Leave a Reply

Your email address will not be published.Required fields are marked *