បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា បំណុលជាតិរបស់សហរដ្ឋអាម៉េរិកបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដ៏ធំនៅទសវត្សរ៍ឆ្នាំ២០០០ ហើយនៅក្រោមគោលនយោបាយបច្ចុប្បន្ន បំណុលជាតិត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខទៀត។

ក្រសួងរតនាគារសហរដ្ឋអាម៉េរិកបានបង្ហាញថា បំណុលជាតិរបស់សហរដ្ឋអាមេរិកបានបន្តកើនឡើងបន្ថែម ២,៦ ទ្រីលានដុល្លារក្នុងរយៈពេល ៦ខែ(គិតត្រឹមខែធ្នូនេះ) ដែលធ្វើឲ្យបំណុលជាតិសរុបឈានដល់ ៣៣,៨ ទ្រីលានដុល្លារ។ លើសពីនេះ រតនាគារបានបង្ហាញថា កត្តាដូចជាការកាត់បន្ថយពន្ធ កម្មវិធីជំរុញនានា ការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល និងការថយចុះនៃប្រាក់ចំណូលពន្ធបានជំរុញឱ្យបំណុលកើនឡើង។
ទិន្នន័យសារពើពន្ធចុងក្រោយបំផុតបានបង្ហាញថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ សហរដ្ឋអាម៉េរិកត្រូវចំណាយអស់ ១៦៩ ពាន់លានដុល្លារ ដើម្បីរក្សាបំណុលឲ្យស្មើនឹង ១៦ ភាគរយនៃការចំណាយសរុបរបស់រដ្ឋាភិបាល។
យោងតាមការគណនារបស់ Bloomberg ដោយផ្អែកលើទិន្នន័យរតនាគារសហរដ្ឋអាម៉េរិក បានប៉ាន់ប្រមាណថា ការទូទាត់លើការប្រាក់អាចនឹងកើនឡើងលើសពី ១ ទ្រីលានដុល្លារលើមូលដ្ឋានប្រចាំឆ្នាំគិតត្រឹមចុងខែតុលាកន្លងទៅនេះ។

យោងតាមធនាគារអាម៉េរិក (BoA) បានលើកឡើងថា បំណុលជាតិអាចកើនឡើងបន្ថែម ២០ ទ្រីពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ កាលពីខែមុន BoA បានព្រមានថា បំណុលទំនងជានឹងកើនឡើងចំនួន ៥,២ ពាន់លានដុល្លារជារៀងរាល់ថ្ងៃសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ ដែលនឹងធ្វើឱ្យបំណុលសរុបឡើងដល់ប្រហែល ៥៤ ទ្រីលានដុល្លារនៅឆ្នាំ ២០៣៣ ។
ក្រោយការព្រមានពីសំណាក់ក្រសួងរតនាគារជាតិអស់រយៈពេលជាច្រើនខែ ប្រធានាធិបតីអាម៉េរិក លោក Joe Biden បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបំណុលទ្វេភាគីកាលពីខែមិថុនា ដែលពង្រីកដែនកំណត់របស់វារហូតដល់ខែមករា ឆ្នាំ២០២៥ ។ វាមានន័យថា វាអនុញ្ញាតឱ្យរដ្ឋាភិបាលបន្តការខ្ចីប្រាក់គ្មានដែនកំណត់រហូតដល់ឆ្នាំក្រោយ។ យ៉ាងណាមិញ បំណុលជាតិបានកើនឡើងដល់ ៣២ ទ្រីលានដុល្លារ បន្ទាប់ពីវិធានការនេះត្រូវបានអនុម័ត ហើយក៏បានកើនឡើងចាប់តាំងពីពេលនោះមកដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content