អ្នកជំនាញ ៖ «យើងនាំគ្នាទិញផលិតផលក្នុងស្រុកយើង ដើម្បីស្រុកយើងរុងរឿង»

ភ្នំពេញ ៖ ការគាំទ្រនូវផលិតផលក្នុងស្រុកគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពគ្រួសារ​របស់ប្រជាជនខ្មែរមានការភាពរីកចម្រើនរុងរឿងយ៉ាងប្រសើរ ខណៈដែលទាំងគុណភាព ទាំងអនាម័យ និងគុណតម្លៃនៃផលិតផលភាគច្រើនមានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការប្រកួតប្រជែងនៅលើទីផ្សារមិនចាញ់ផលិតផលដែលនាំចូលមកពីក្រៅប្រទេសនោះឡើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់ AMS ថា ការគាំទ្រនូវរាល់ផលិតខ្មែរដែលជាផលិតផលក្នុងស្រុក គឺជា​ការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ ហើយវាក៏ជាចលនាជាតិនិយមផងដែរ។

លោកឧកញ៉ាបន្តថា៖

“ចាប់តាំងពីដើមឆ្នាំ2020 កន្លងមកនេះយើងឃើញថា ការគាំទ្រនូវរាល់ផលិតផលខ្មែរដែលជាផលិតផលក្នុងស្រុកនេះ ការគាំទ្រមាន​ការ​កើន​ឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផលិតផលផ្នែកចំណីអាហារផងដែរ។ យើងទទួលស្គាល់ថា កាលពីមុនផលិតផលក្នុងស្រុកភាគច្រើនដែលជាការផលិតដោយសហគ្រាស់ធុនតូច និងមធ្យម នៅតាម​មូលដ្ឋាន​មិន​សូវទទួលបានការគាំទ្រពីប្រជាជនខ្មែរនោះទេ។ ប៉ុន្តែបច្ចុប្បន្ននិន្នាការបានផ្លាស់ប្ដូរ បន្ទាប់ពីសិប្បករ សហគ្រិនដែលជាអ្នកផលិតបានយក​ចិត្ត​ទុក​ដាក់ក្នុងបង្កើនគុណភាព អនាម័យ និងការវេចខ្ចប់បានល្អជាងមុន ហើយអ្វីដែលសំខាន់គឺអនាម័យ និងគុណភាពអាចប្រ​កួតប្រជែងជាមួយបណ្តា​ផលិតផល​មួយចំនួនដែលនាំចូលមកពីក្រៅស្រុកបាន”

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅពេលដែលប្រជាជនខ្មែរមានការគាំទ្រទៅលើរាល់ផលិតផលក្នុងស្រុងរបស់ខ្មែរ មានន័យថា ប្រជាជនខ្មែរកំពុងតែមានការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឱ្យមានកាន់តែមានភាពរឹងមាំ។ មានន័យថា ប្រជាជនខ្មែរជួយសង្គមជាតិខ្មែរ។

លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងផងដែរថា លោកទទួលស្គាល់ថាកាល​ពីពេល​កន្លង​ទៅ​ការប្រកួត​ប្រជែងរវាងការផលិត និងវេចខ្ចប់របស់សហគ្រាសក្នុងស្រុកនៅមានកម្រិតបើប្រៀបធៀបជាមួយនឹងផលិតផលក្រៅស្រុក ប៉ុន្តែបច្ចុប្បន្ន ដោយ​សារការវិឌ្ឍផ្នែកចំណេះដឹង បច្ចេកទេសដែលបានសិក្សា​ និងចម្លងពីបណ្តាក្រុមហ៊ុនបរទេស ពេលនេះមានការប្រែប្រួល និងល្អប្រសើរច្រើនដែលអាចទទួល​យកបាន។

លោកឧកញ៉ាបញ្ជាក់ថា៖ នៅពេលដែលបងប្អូនប្រជាជនខ្មែរគាំទ្រផលិតផលរបស់ខ្មែរ ដែលជាផលិតផលនៅក្នុងស្រុកវាគឺជាការបង្កើននូវកម្លាំងចិត្តដល់អ្នកផ​លិត ដែលក្នុងនោះរាប់ទាំងអ្នកផលិតនៅក្នុងវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម ផ្នែកកសិកម្មនៃការដាំដុះដូចជាបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វជា​ដើម។ នៅពេលដែលមានការគាំទ្រ មានតម្រូវការទីផ្សារខ្ពស់ ពួកគាត់នឹងកាន់តែមានកម្លាំងចិត្ត មានទំនុកចិត្តខ្ពស់ក្នុងការផលិតប្រកបដោយគុណភាពដើម្បីផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក និងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកបន្ថែមទៀត»។

លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់បន្ថែមថា៖

“បើប្រជាជនខ្មែរភាគច្រើនចូលរួមគាំទ្រនោះផលិតផលខ្មែរនឹងមានតមុំ្ល។ ខ្ញុំលើក​ឧទាហរណ៍​ជាក់ស្ដែងថា ផ្លែស្វាយដែលកំពុងជួបកង្វះទីផ្សារនៅពេលបច្ចុប្បន្នរហូតមានកសិករខ្លះបង្ខំចិត្តចាក់ចោល ប៉ុន្តែបើមានការគាំទ្រទៅលើផលិតផលផ្លៃស្វាយ​កែច្នៃ ក្រោយការបណ្តាក់ទុនវិនិយោគទៅលើផ្លែស្វាយ ដូចជាទឹកផ្លែស្វាយ ដំណាប់ស្វាយ ឬផលិតផលស្វាយដទៃទៀត ខ្ញុំគិតថា កសិករលែងចាក់ចោល​ផ្លែ​ស្វាយ​ទៀតហើយ ព្រោះផ្លែស្វាយមានតម្លៃ”

លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា

លោកឧកញ៉ាបញ្ជាក់ថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរមានការគាំទ្រផលិតផលក្នុងស្រុក​គឺបានផ្តល់ផលចំណេញ​ជា​ច្រើន​ក្នុង​ពេល​តែមួយ ដូចជាបាន​ចូលរួម​ក្នុង​ការ​បង្កើនលើកកម្ពស់ និងធ្វើពិពិធកម្មការផលិតក្នុងស្រុក ផ្តល់ចំណូលដល់ប្រទេសជាតិតាមរយៈការបង់​ពន្ធរបស់​អ្នក​ផលិត និងអ្នកលក់នៅ​លើទីផ្សារ បានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងស្រុកកាត់បន្ថយចំណាកស្រុក​ ជាពិសេសអាចចូលរួមកាត់បន្ថយការនាំចូលពីក្រៅស្រុក ដែលធ្វើឱ្យទីផ្សារ​ផលិតផលក្នុងស្រុកមានភាពទូលំទូលាយថែមទៀត៕

លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា

[ads-global layout_id=6 position_id=1 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

[ads-global layout_id=6 position_id=2 ads_size=2]

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon