Lucky Pavilion Mall ដែលជាគម្រោងផ្សារទំនើបរបស់ Lucky Mall co., Ltd បានលេចរូបរាងឡើងជាលើកទីមួយនៅតាមបណ្ដោយដងវិថីមេនៅក្នុងទីក្រុងភ្នំពេញជាមួយនឹងកម្ពស់ ៣ជាន់ និងគ្រោងបញ្ចប់ការសាងសង់នៅត្រឹមចុងឆ្នាំ ២០២២នេះ។

លោក Tommy Heng អគ្គនាយកក្រុមហ៊ុន Lucky Mall co., Ltd បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ផ្សារទំនើបនេះនឹងបើកដំណើរការក្នុងដំណាក់កាលដំបូងនៅដើមឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២២ខាងមុខនេះ ដោយមានបែងចែកប្រភេទទំនិញ និងសេវាកម្មទៅតាមជាន់របស់អគារផ្សេងគ្នា។

លោកបានបន្តថា គម្រោងរបស់ផ្សារទំនើបដ៏ធំមួយនេះ មានការបែងចែកដាច់ដោយឡែកពីគ្នារវាងជាន់ផ្ទាល់ដីជាចំណតរថយន្ត ហើយជាន់ទី១ មានផ្នែកសេវាកម្ម និងមានលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈហាត់ប្រាណ ខណៈដែលនៅជាន់ទី២ ជាកន្លែងលក់ម្ហូបអាហារ និងចុងក្រោយដែលនៅជាន់ទី៣ មានរោងកុន កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្ដសម្រាប់ក្មេងៗផងដែរ។
លោកអគ្គនាយករូបនេះក៏បានបង្ហើបពីការជួលទីតាំងផ្សារលក់រាយពីសំណាក់ម្ចាស់ផលិតផលផ្សេងៗផងដែរថា ៖
“មកទល់ពេលនេះ មានការជួលទីតាំងផ្សារអស់ប្រមាណ៤៦% រួចហើយ! ដែលការជួលនេះមានប្រភេទផលិតផលផ្សេងៗគ្នា រួមមានទាំងប្រភេទផលិតផលក្នុងស្រុក និងផលិតផលយកមកពីក្រៅប្រទេសដែលមានម៉ាកល្បីៗជាសកលយ៉ាងសម្បូរបែប”
ជាមួយនឹងផែនការនៃការបង្ហាញវត្តមាននៅកម្ពុជាក្នុងរូបភាពជា Mall លំដាប់អន្តរជាតិនៅពេលខាងមុខនេះ អភិវឌ្ឍន៍រូបនេះបានបង្ហាញពីភាពជឿជាក់ក្នុងកិច្ចដំណើរការអាជីវកម្មខ្នាតធំនៅកម្ពុជាពិតជាអាចទទួលបានជោគជ័យ និងមានការគាំទ្រច្រើនពីសំណាក់អតិថិជន ជាពិសេសអតិថិជនក្នុងស្រុក បើទោះជាបច្ចុប្បន្នមានផ្សារទំនើបជាច្រើនទីតាំងកំពុងដំណើរការ ហើយគម្រោងថ្មីៗជាច្រើនទៀតកំពុងដំណើរការសាងសង់ និងត្រៀមបញ្ចប់ការសាងសង់ ហើយដាក់ដំណើរការព្រមគ្នាក្នុងពេលដំណាលគ្នាក៏ដោយ។
គួរបញ្ជាក់ថា នេះជាផ្សារទំនើប Lucky ទី១នៅកម្ពុជាដែលបានពង្រីកខ្លួនទៅជាប្រភេទ Mall ជាមួយនឹងផ្តល់ជូននូវទីតាំងជួលលក់រាយយ៉ាងធំទូលាយប្រកបដោយកម្រិតស្ដងដារលើកដំបូងរបស់ខ្លួនបន្ទាប់ពីបានចំណាយពេលជិត៥ឆ្នាំ។
យោងតាម របាយការណ៍របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីខែកក្កដាកន្លងទៅបានបង្ហាញថា អាត្រានៃការជួលទីតាំងសម្រាប់លក់រាយក្នុងផ្សារទំនើបមានការប្រើប្រាស់អស់ ៦៨% ដែលចំនួនគិតត្រឹមរយៈពេលពាក់កណ្ដាលឆ្នាំនៃឆ្នាំ២០២២តែប៉ុណ្ណោះ ដែលចំនួននេះបានកើនឡើងប្រមាណជាជិត២% ប្រៀទៅនឹងត្រីមាសទី១ ដែលមានត្រឹម ៦៦.៦% រាប់បញ្ចូលទាំងប្រភេទផ្សារទំនើបគ្រប់ប្រភេទ និងគ្រប់កម្រិត។ យ៉ាងណាមិញ ក្រុមហ៊ុន CBRE បានដាក់ការរំពឹងថា នៅសល់ទីតាំងសម្រាប់ជួលចំនួន ១៩ម៉ឺនម៉ែត្រការ៉េទៀត សម្រាប់ឆ្នាំ២០២២នេះដែលអាចបន្តមានតម្រូវការជួល៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ

ចំណូលប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/10/2026
ចំណូលរបស់ប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content