ទីលានប្រកួតនានាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ត្រូវបាន​ត្រៀមរួចរាល់ ខណៈកម្ពុជានៅសល់ពេល​១៦ថ្ងៃទៀត

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជានៅសល់ត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវដល់ពេលនៃការ ប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ហើយ។ ក្នុងរយៈពេលដែលកាន់តែខើចនេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បាន និងកំពុងដុតដៃដុតជើងរៀបចំទទួលស្វាគមន៍ប្រតិភូកីឡា ជាពិសេសទីតាំងសម្រាប់ប្រកួតកីឡានានាគ្រប់វិញ្ញាសារ។

ពាក់ព័ន្ធនឹងការរៀបចំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​​ជា​ប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍នាថ្ងៃទី១៩ ខែមេសា នេះថា ការត្រួតពិនិត្យ​ទីលាន​ប្រកួត​នានាសម្រាប់ការ​ប្រកួតកីឡា​ស៊ីហ្គេម លើកទី​​៣២ និង​អាស៊ានប៉ារ៉ាហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយ​ពេលនេះបានចប់សព្វគ្រប់​រៀបរយ​អស់ហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា ៖

“ពេលវេលាយើងជិតមកដល់ហើយ ជាពិសេស​គឺ​ព្រឹត្តិការណ៍​ប្រកួតស៊ីហ្គេម លើកទី៣២ នៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះ​គ្រប់​គណៈកម្មការ ក៏​ដូច​ជា​គ្រប់​ផ្នែក​នានា កំពុងមមាញឹកមែនទែនក្នុង​ការ​ត្រួត​ពិនិត្យ​គ្រប់​ផ្នែក ​គ្រប់​វិស័យ​ទាំងអស់ ជាពិសេសគឺ​ទីលាន​ប្រកួត ត្រូវតែរួចរាល់មុនអ្វីៗទាំងអស់ ដើម្បីធានាឱ្យ​បានស្អាត អនាម័យ ព្រម​ទាំង​ត្រឹម​ត្រូវ​តាម​ស្តង់ដា​អន្តរជាតិផងដែរ។ ជារួម គឺគ្រប់ទិសទី​ទាំង​អស់ យើង​បាន​ត្រួត​ពិនិត្យ​ជា​បន្ត​បន្ទាប់​រួចរាល់​ចប់​សព្វ​គ្រប់​អស់​ហើយ ដោយនៅសល់តែការសម្អាត​អនាម័យ តុបតែងស្លាកសញ្ញា និមិត្ត​សញ្ញាឱ្យ​កាន់​តែ​ស្រស់​ប្រិមប្រិយ​ប៉ុណ្ណោះ”

សម្ដេចពិជ័យសេនាក៏បានគូសបញ្ជាក់ដែរថា គ្រប់ទី​កន្លែង​ប្រកួត​ទាំងអស់ ​គឺបាន​រៀបរយ​រួចរាល់​ជិត​១០០​ភាគរយ​ហើយ។ រីឯទីលានប្រកួតនៃកីឡដ្ឋានស្តាតចាស់សម្រាប់ប្រកួត​បាល់​ទាត់នារី ដែល​ពី​មុន​គណៈកម្មាការរៀបចំ​មាន​ក្តី​បារម្ភថាអាចប្រកួតបាន១ពេល ពេលនេះគឺបានដោះ​ស្រាយទាន់ពេលវេលាហើយ តាមរយៈការបំពាក់ភ្លើងបំភ្លឺ ដើម្បីអាចប្រកួតបាន​២ពេល ឱ្យ​ស្របតាមស្តង់ដា សំដៅធានា​ឱ្យ​ការ​ប្រកួត​នៅ​ទីលាន​មួយនេះប្រកបដោយភាពរលូន។

ដោយឡែក ទីលានបាល់ទាត់មាន​៤​កន្លែង​សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គឺនៅស្តាតចាស់ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) កីឡដ្ឋានភ្នំពេញក្រោន កីឡដ្ឋានព្រីនស៍ ហើយប្រភេទ​កីឡា​បាល់ទាត់​ ត្រូវ​ដំណើរ​ការ​ប្រកួត​មុនគេ ដោយនឹង​ចាប់​ផ្តើម​ប្រកួត ពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ​ឆ្នាំ​២០២៣ នេះ​មាន​ប្រទេស​ចំនួន​១១​ចូលរួម​ប្រកួត​​ប្រជែងលើ​ប្រភេទ​​កីឡា​ចំនួន​៣៧ ស្មើនឹង ៥៨១​វិញ្ញាសា ដែលត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​​សហព័ន្ធ​​កីឡា​អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍ស៊ីហ្គេម​នេះ នឹង​ដំណើរ​ការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣។

ចំណែក​ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ សម្រាប់​ក្រុម​អត្តពលិកជនពិការ នឹង​​ដំណើរ​​ការ​ជា​ផ្លូវការ​ពី​ថ្ងៃទី​០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន១៣ប្រភេទ​កីឡាស្មើនឹង ៤៣១វិញ្ញាសា។ ចំពោះ​ប្រតិភូកីឡា​ទាំង​១១ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា ដែល​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​មេដាយ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រលើក​ដំបូង នៅកម្ពុជានេះ មានចំនួនសរុប​ ១២ ៤០៤​នាក់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី