ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ទាក់ទាញទេសចរ បង្កើនរំហូរសាច់ប្រាក់ និងធ្វើឱ្យចរន្តសេដ្ឋកិច្ច​ល្អប្រសើរ

ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០២៣ បានទាក់ទាញទេសចរ និងបង្កើតឱ្យមានរំហូរសាច់ប្រាក់ ធ្វើឱ្យចរន្តសេដ្ឋកិច្ចមានភាព​ល្អប្រសើរជាងឆ្នាំមុន ដែលបានបញ្ចប់ទៅជាមួយនឹងស្នាមញញឹមរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបណ្តាទេសចរជាតិ និងអន្តរជាតិគួរឱ្យកត់សម្គាល់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សង្រ្កាន្តឆ្នាំថ្មី២០២៣នេះ ហាក់មានសកម្មភាពផុសផុលយ៉ាងខ្លាំង ទាំងនៅរាជធានី និងនៅតាមបណ្តាខេត្តផ្សេងៗ ហើយទិដ្ឋភាពទាំងអស់នេះបានលេចចេញជារូបរាងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដឹកនាំ និងប្រើយុទ្ធសាស្ត្រ ព្រមគ្នាជាមួយនឹងវិធានការដ៏ប្រសើរជាច្រើន រហូតធ្វើឱ្យកម្ពុជាគេចចេញពីភាពប្រឈមប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិតបានកត់សម្គាល់ថា ៖

“ជាទិដ្ឋភាពសេដ្ឋកិច្ច យើងអាចនិយាយបានថាជាស្ថានភាពមួយដែលជួយជំរុញឱ្យមានរំហូរ និងចរន្តសាច់ប្រាក់តាមរយៈការចំណាយចាយវាយផ្សេងៗរបស់ទេសចរទាំងជាតិ និងអន្តរជាតិ ដែលជះឥទ្ធិពលល្អទៅដល់បណ្តាម្ចាស់អាជីវកម្មតូចធំ ដែលស្ថិតនៅក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការលក់ចំណីអាហារ ការផ្តល់សេវាកម្មនានានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃកន្លងទៅនេះ”

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍បន្តថា ៖

“ការចំណាយ និងតម្រូវការ គឺធ្វើឱ្យមានរំហូរសាច់ប្រាក់ ហើយថវិកាទាំងនោះបានចាក់ចូលទៅក្នុងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជាយើង ដែលធ្វើឱ្យសេដ្ឋកិច្ចយើងដើរ នាំឱ្យមានចរន្តសេដ្ឋកិច្ច​ល្អប្រសើរ។ ដោយឡែក សម្រាប់ការចេញដំណើរ​កម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក ក៏មានកំណើនច្រើនដែរ នៅតាមតំបន់កម្សាន្តនានា ដែលជាគោលដៅទេសចរណ៍សំខាន់ៗ ដូចជា ខេត្តព្រះសីហនុ, ខេត្តសៀមរាប, បាត់ដំបង, កែប, កំពត និងខេត្តដែលមានសហគមន៍ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប”

​​សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​ស​ង្រ្កាន្ត​ឆ្នាំ២០២៣នេះ មានទស្សនីយភាព​វប្បធម៌ជាច្រើនត្រូវបានបង្ហាញ ​រួម​មានដូចជា ​ល្បែង​ប្រជាប្រិយ​ ​របាំ​បុរាណ​ ​របាំ​ប្រពៃ​ណី​ ​ការ​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់​ នៅតាមសហគមន៍ សិល្បៈ​ទស្សនីយភាព​ផ្ទះខ្មែរ​ ​សិល្បៈ​ទស្សនីយភាព​ ​ផ្ទះ​សេដ្ឋី​ ​ផ្ទះ​នំ​ ​និង​សាលាឆទាន​ជាដើម​​ សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត ហើយអ្វីដែលជាពិសេសនោះ កម្ពុជាថែមទាំង​បាន​បំបែក​ឯទគ្គកម្ម​ពិភពលោកចំនួន២បន្ថែមទៀត រួមមានការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុនចំនួន៤៤៤៩នាក់​ និងការបត់រូប​បេះដូង​ច្រើនជាង​គេ​លើ​ពិភពលោក​​។

យោង​តាម​​​​របាយការណ៍ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា​ ​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​កម្ពុជា​បាន​ទទួល​ទេសចរ​សរុប​ជាង​១​៣​លាន​នាក់​ដែល​ជា​ចំនួន​លើស​ការ​រំពឹង​ទុក​ ដោយនៅក្នុងនោះ​ភ្ញៀវទេសចរជាតិមានចំនួន ១៣ ១៣២ ០៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៥៥ ៦៩១នាក់។ ដោយឡែក​ខេត្ត​គោលដៅ​ទេស​ចរណ៍​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ ​គឺ​ខេត្ត​សៀមរាប​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​កំពង់ចាម​ ហើយបន្ទាប់មកគឺ​រាជធានី​ភ្នំពេញ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច