សេចក្តីព្រាងថ្មីមួយទៅលើផែនការលើកទី៨នៃទីភ្នាក់ងារជាតិអភិវឌ្ឍន៍ថាមពលរបស់ប្រទេសវៀតណាមដែលទើបតែត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា នៅត្រឹមឆ្នាំ២០៣០ខាងមុខ វៀតណាមនឹងបង្កើនការផលិតថាមពលកកើតឡើងវិញពីកម្លាំងខ្យល់ (Wind Power)ពីខ្យល់សមុទ្រ(Offshore)រហូតទៅដល់៤ជីហ្គាវ៉ាត់ ធៀបទៅនឹងចំនួននាំចូលបច្ចុប្បន្នមានដែលត្រឹមតែ១ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ផែនការថ្មីនេះ រដ្ឋាភិបាលវៀតណាមបានដាក់មហិច្ឆិតាដ៏ធំមួយក្នុងការបង្កើនការបង្កើតថាមពលពីកម្លាំងខ្យល់លើដីគោក (Onshore) ឲ្យបានទៅដល់ជិត១៧ដង ច្រើនជាងអ្វីដែលវៀតណាមអាចផលិតបាននៅពេលនេះគឺពី ១,២៦ជីហ្គាវ៉ាត់ ទៅដល់១៧,៣៤ជីហ្គាវ៉ាត់។

ប្រធានក្រុមប្រឹក្សាថាមពលពីកម្លាំងខ្យល់ជាសកល Global Wind Energy Council (GWEC) លោក Mathias Hollander បានលើកឡើងពីភាពជោគជ័យនៃការផលិតថាមពលពីកម្លាំងខ្យល់ Wind Power របស់វៀតណាមថា ឧស្សាហកម្មថ្មីមួយបាន និងកំពុងលេចរូបរាងឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយលោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ វាបានក្លាយទៅជាឱកាសសម្រាប់វៀតណាមក្នុងការក្លាយជាប្រទេសនាំមុខគេក្នុងនាមជាអ្នកផលិតថាមពលពីកម្លាំងខ្យល់ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។
លោក Hollander ក៏បានលើកឡើងដែរថា គោលដៅរបស់វៀតណាមដើម្បីធ្វើឲ្យបាន ៥ជីហ្គាវ៉ាត់ពីថាមពលខ្យល់ Offshore គឺជារឿងដែលអាចទៅរួច ប៉ុន្តែប្រសិនបើវៀតណាមដាក់មហិច្ឆិតាឲ្យបានខ្លាំងក្លាជាងនេះរហូតទៅដល់ ១០ជីហ្គាវ៉ាត់ក៏កាន់តែល្អប្រសើរ ព្រោះថាវានឹងអាចជួយទាក់ទាញក្រុមវិនិយោគបរទេសមកកាន់ប្រទេសនេះកាន់តែច្រើនឡើងថែមទៀតជាមិនខាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content