ភ្នំពេញ ៖ បើទោះជាទីផ្សារអចលនទ្រព្យនៅតែអាចរក្សាបាននូវភាពល្អប្រសើរយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ស្ដង់ដារនៃការវាយតម្លៃនៅក្នុងតំបន់រួមគ្នានៅមិនទាន់បានកំណត់ និងទទួលយកអនុវត្តនៅឡើយនោះទេ ខណៈដែលស្តង់ដារនៃការកំណត់លើការវាយតម្លៃអចលនវត្ថុមានឥទ្ធិពលខ្លាំងក្នុងការពង្រឹងទីផ្សារ និងរក្សាបានស្ថិរភាពនៃវិស័យមួយនេះក៏ដោយ។

ដោយមើលឃើញពីសារសំខាន់ខាងលើនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសកម្ពុជា បានជំរុញឱ្យមានការរៀបចំស្តង់ដាវាយតម្លៃអចលនវត្ថុរួមមួយ ក្នុងក្របខណ្ឌតំបន់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនវត្ថុប្រកបដោយចីរភាព ស្ថិរភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងឱកាសបើកសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា អ្នកវាយតម្លៃអចលនវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុនៅក្នុងប្រទេស និងក្នុងតំបន់។
ឯកឧត្តមបញ្ជាក់ថា ៖
«ខ្ញុំសង្ឃឹមថា តាមរយៈយន្តការនៃសមាជអ្នកវាយតម្លៃអចលនវត្ថុអាស៊ាននេះ កិច្ចសហប្រតិបត្តិការ ការសិក្សាស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោមអ្នកចូលរួមនឹងអាចក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធវិស័យអចលនវត្ថុនៅក្នុងប្រទេសសមាជិកទាំងអស់ ពិសេសនៅកម្ពុជាផ្ទាល់តែម្តង»

ជាមួយគ្នានេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនវត្ថុប្រកបដោយចីរភាព ស្ថិរភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើអង្គសមាជពិនិត្យលទ្ធភាពក្នុងការគិតគូរ និង ផ្តល់យោបល់លើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១- រៀបចំស្តង់ដាអ្នកវាយតម្លៃអចលនវត្ថុរួមមួយ ក្នុងក្របខណ្ឌតំបន់អាស៊ាន ទី២-សម្រាប់ប្រទេសដែលមិនទាន់មានស្ដង់ដាវាយតម្លៃអចលនវត្ថុ ដូចជាកម្ពុជា គួររៀបចំស្តង់ដាវាយតម្លៃអចលនវត្ថុនេះឡើងឱ្យបានឆាប់ ទី៣-ជំរុញលើកកម្ពស់ការងារពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងគុណវុឌ្ឍអ្នកវាយតម្លៃអចលនវត្ថុ ឱ្យកាន់តែប្រសើរ និងទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការរវាងឯកជន និងឯកជន ឯកជន និងនិយ័តករ និងរវាងនិយ័តករ និងនិយ័តករផងដែរ តាមរយៈការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍, បច្ចេកវិទ្យា, ការវិនិយោគ និងអាជីវកម្មរួមគ្នា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានលើកឡើងថា ការវាយតម្លៃអចលនទ្រព្យមានសារៈសំខាន់ណាស់ក្នុងការសម្រួលឱ្យប្រតិបត្តិការទិញ លក់ ជួល អចលនទ្រព្យមានភាពងាយស្រួល និងធានាបាននូវតម្លាភាព ហើយនឹងចូលរួមចំណែកជួយដល់វិស័យធនាគារ តាមរយៈការផ្តល់នូវឥណទានដែលមានប្រសិទ្ធភាព និងគុណភាព។
លោកបានបញ្ជាក់ថា ៖ ស្តង់ដារនៃការវាតម្លៃអចលនវត្ថុនៅតាមបណ្តាប្រទេសនីមួយៗ ភាគច្រើនគឺគេមានប្រចាំប្រទេសរបស់ពួកគេ ប៉ុន្តែសម្រាប់ស្ដង់ដារវាយតម្លៃរួមនៅក្នុងតំបន់នៅមិនទាន់បានសម្រេចអនុវត្តនៅឡើយនោះទេ។ ស្ដង់ដារកំណត់លើការវាយតម្លៃនៅក្នុងតំបន់នេះ ធ្លាប់ត្រូវបានបង្កើតឡើងរួចហើយ ប៉ុន្តែស្ថិតនៅក្នុងសេចក្ដីព្រាងនៅឡើយ ដោយមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយនោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content