ទ្រព្យសេដ្ឋីវៀតណាមកើនជាង៣៩ពាន់លានដុល្លារដោយសារ VinFast ហក់ចូលផ្សារភាគហ៊ុន

តម្លៃហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់កំពូលមហាសេដ្ឋីវៀតណាម លោក Pham Nhat Vuong បានកើនឡើងដល់ទៅ ២៥៥ភាគរយក្នុងរយៈពេលត្រឹមតែ២៤ម៉ោងចុងក្រោយនេះដែលវាបានធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងភ្លាមៗបន្ថែមដល់ទៅ ៣៩ពាន់លានដុល្លារបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងទីផ្សារភាគហ៊ុន។

យោងតាមសន្ទស្ស៍ដែលរៀបរាងដោយ The Bloomberg Billionaire បានឲ្យដឹងថា ក្រោយការប្រកាសចូលក្នុងទីផ្សារភាគហ៊ុនភ្លាមតម្លៃហ៊ុនរបស់ VinFast បានស្ទុះឡើងយ៉ាងខ្លាំង និងធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Pham Nhat Vuong ពេលនេះអាចកើនមានទំហំដល់ទៅ ៤៤,៣ពាន់លានដុល្លារមកហើយ។

ទោះបីជាយ់ាងណាក្តី មានការមើលឃើញជាច្រើនថា កំណើនរបស់ភាគហ៊ុន VinFast នឹងមិនមានភាពស្ថិរភាពនោះឡើយ ដោយសារតែវិធីសាស្ត្រនៃការបង្ហាញខ្លួនចូលទីផ្សារហ៊ុនមានភាពខុសប្លែកពីផែនការដំបូងរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ប្រសើរជាងការប្រកាសលក់ហ៊ុនដោយផ្ទាល់នៅលើទីផ្សារភាគហ៊ុនអន្តរជាតិ IPO (initial public offering) ក្រុមហ៊ុន VinFast បានសម្រេចចិត្តក្នុងការលក់ភាគហ៊ុនរបស់ខ្លួនតាមរយៈវិធីសាស្ត្រចូលរួមជាមួយនឹងក្រុមហ៊ុនលក់ហ៊ុនមួយប្រភេទដែលដំណើរតាមបែប SPAC (Special Purpose Acquisition Company) ជំនួសវិញ។

មនុស្សគ្រប់គ្នាមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះមានករណីជាច្រើនរួចមកហើយចំពោះបណ្តាក្រុមហ៊ុនដែលបានសម្រេចចិត្តចូលលក់ហ៊ុនជាមួយនឹងក្រុមហ៊ុនដែលដំណើរការបែប SPAC នេះហើយជាលទ្ធផលវាបានធ្វើឲ្យភាគហ៊ុនរបស់ពួកគេបានហក់ឡើងខ្ពស់ពិតមែនក្នុងប្រតិបត្តិការទិញលក់ ២ ឬ ៣ដងដំបូង ប៉ុន្តែក្រោយមកសន្ទុះនេះក៏ថមថយបន្តិចម្តងៗមកវិញ។

រំលឹកដែរថា លោក Vuong បានបង្កើតក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast តាំងតែពីនៅឆ្នាំ២០១៧ ហើយគេរំពឹងថាក្រុមហ៊ុននឹងសម្រេចបានការលក់ពី ៤៥ ០០០ ទៅ ៥០ ០០០គ្រឿង នៅឆ្នាំនេះក្រោយពេលដែលក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់រោងចក្រថ្មីមួយនៅរដ្ឋ North Carolina ។

លោក Vuong មិនត្រឹមតែជាស្ថាបនិកក្រុមហ៊ុននោះទេ លោកក៏ជាអ្នកគ្រប់គ្រងភាគហ៊ុនជាង ៩៩ភាគរយផងដែរ ដោយសារតែស្ថិតនៅក្រោមការវិនិយោគទាំងស្រុងពីក្រុមហ៊ុនអាជីវកម្មធំរបស់លោកគឺ Vingroup JSC ។

នៅមានជាកត្តាផ្សេងទៀតដែលធ្វើឲ្យកំណើនតម្លៃហ៊ុនរបស់គាត់មិនស្ថិតស្ថេរនោះឡើយ ដោយសារតែគាត់ជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន មានន័យថា ភាគហ៊ុនមិនច្រើនទេដែលអាចទុកសម្រាប់វិនិយោគិនផ្សេងទៀតទិញ និងលក់ ហើយវានឹងធ្វើឱ្យតម្លៃភាគហ៊ុនរបស់គាត់អាចឡើងខ្លាំង ឬចុះខ្លាំងមិនទៀងទាត់ឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី