ក្រសួងកសិកម្ម អង្គការ UNIDO និងសហភាពអឺរ៉ុប រួមគ្នាផ្សព្វផ្សាយការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture នូវភោជនាហារធ្វើពីត្រីខ្មែរ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្រោមប្រធានបទ «បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍» ក្នុងគោលដៅផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែបក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍវិស័យជលផលប្រកប​ដោយចីរភាព។

ពិធីបង្ហាញការចម្អិនម្ហូបធ្វើពីត្រីខ្មែរនេះ បានឆ្លុះបញ្ចាំងអំពីតម្លៃមិនអាចកាត់ថ្លៃបាននៃការផ្សារភ្ជាប់គ្នារវាងធនធានជលផល និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល និងបានបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសគ្រប់គ្រងដោយស្រ្តី និងយុវវ័យ។

កម្មវិធីនេះបានផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋាន សហគ្រាសកែច្នៃជលផល តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបពិភាក្សា និងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយអំពីការចម្អិនមុខម្ហូបផ្សេងៗពីត្រីឱ្យបានទូលំទូលាយ ជំរុញឲ្យកាន់តែមានតម្រូវការបរិភោគផលិតផលជលផលប្រកបដោយនិរន្តរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនក្នុងពេលបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗជាបន្តទៀត។ វិស័យជលផលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដោយហេតុថា ប្រូតេអ៊ីននៃរបបអាហារសម្រាប់គ្រួសារខ្មែរ៧៦%ទទួលបានមកពីត្រីបន្ថែមលើការបង្កើតការងាប្រមាណជា ២ លាននៅទូទាំងប្រទេស។

គ្រួសារខ្មែរទូទៅ នៅតែបន្តពេញនិយមទទួលទានមុខម្ហូបបែបប្រពៃណីខ្មែរដូចជា ប្រហុកខ្ទិះ ត្រីងៀត ផ្អក និងត្រីឆ្អើរជាដើម។ ប៉ុន្តែដោយមើលឃើញពីនិន្នាការសកលបានកំពុងជះឥទ្ធិពលមកលើទម្លាប់នៃការបរិភោគនិងចំណង់ចំណូលចិត្តរបស់យុវវ័យនាពេលបច្ចុប្បន្នឲ្យងាកមកទទួលទានមុខម្ហូបបែបបរទេស កម្មវិធីរបស់យើងបានអញ្ជើញចុងភៅមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ដើម្បីចម្អិនម្ហូបប្រកបដោយភាពច្នៃប្រឌិតនូវមុខម្ហូបបែបសម័យមផ្សេងៗដូចជា ស៊ូស៊ីនិងសាស៊ីមីធ្វើពីត្រីខ្មែរជាដើម ក្នុងគោលដៅបង្ហាញពីភាពសម្បូរបែបនៃផលិតផលជលផលកម្ពុជានិងសារៈសំខាន់នៃការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។

លោក Gunther BEGER នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO បានមានប្រសាសន៍ថា៖

«កិច្ចសហការរបស់យើងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ មានសារៈសំខាន់ណាស់សម្រាប់បណ្តុះគំនិតច្នៃប្រឌិត ដើម្បីឲ្យធានាមានភាពរស់រវើក និងភាពប្រកួតប្រជែងរបស់វិស័យជលផល។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ពិតជានឹងរួមចំណែកជំរុញឲ្យមានការផ្លាស់ប្តូរនិងធានានូវអនាគតដ៏ស្រស់ផូរផង់សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»។

លោក ឃួន អេវីរ៉ាត លេខាទី១ – អនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖

«ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យជលផលរបស់កម្ពុជាប្រកបដោយចីរភាព តាមរយៈការជួយឱ្យសហគមន៍មូលដ្ឋានរីកចម្រើន និងការពារធនធានធម្មជាតិក្នុងពេលដំណាលគ្នា។ ការលើកស្ទួយមុខម្ហូបធ្វើពីត្រីខ្មែរ មិនត្រឹមតែបង្កើតវប្បធ៌មនៃការទទួលបានអាហារមានសុវត្ថិភាពដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកជំរុញផ្នែកទេសចរណ៍និងពន្លឿនកំណើនសេដ្ឋកិច្ចផងដែរ»។

ឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបានគូសបញ្ជាក់ថា៖ ធនធានជលផលនៅកម្ពុជាមានច្រើនសម្បូរបែបតាំងពីបុរាណកាលមកទល់បច្ចុប្បន្ន ដូចមានបង្ហាញតាមរយៈចម្លាក់មច្ឆជាតិនៅលើថែវនៃប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ ភាពសម្បូរបែបនេះ ក្រៅពីជួយឱ្យប្រជាជនមានហូប មានន័យថា មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រសួងក៏បានគិតគូរដល់ការជំរុញជីវភាពប្រជានេសាទ និងវារីវប្បករឱ្យមានបានថែមទៀត ដោយសហការជាមួយអង្គការដៃគូក្នុងការគាំទ្រនិងលើកទឹកចិត្តឱ្យប្រជានេសាទ និងវារីវប្បករចេះប្រើប្រាស់ធនធានជលផលដើម្បីបង្កើនតម្លៃបន្ថែមខ្ពស់ តាមរយៈការកែច្នៃជាម្ហូបប្រណិត ឈ្ងុយឆ្ងាញ់ និងសម្បូរជីវជាតិល្អសម្រាប់សុខភាព។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែរក្សាជំហរនិងការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបានវិបុលភាព និងនិរន្តរភាពរបស់វិស័យជលផលកម្ពុជា។ ក្រសួងស្វាគមន៍រាល់គំនិតផ្តួចផ្តើមថ្មីៗដែលគាំទ្រដល់វិស័យដ៏សំខាន់នេះ បន្ថែមលើវឌ្ឍនភាពដែលយើងទទួលបានមកទល់ពេលនេះតាមរយៈភាពជាដៃគូ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/07/2026

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​លោក​ ​Rumen​ ​Radev​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៨​ ​ខែកក្កដា ​ថា​ ​គណបក្ស​ ​Progressive​ ​Bulgaria​ ​(​PB​) ​របស់​លោក​ ​នឹង​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ២០២៦​ ​ខាងមុខ

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល

ជំនួញ, ព្រឹត្តិការណ៍

• 29/07/2026

អ្នកវិនិយោគជនជាតិខ្មែរមួយរូបបានបោះទុនជាង ៥ លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតមីនៅខេត្តកំពង់ស្ពឺ ដោយរំពឹងថានឹងជួយបង្កើនការផលិតក្នុងស្រុក និងជំនួសផលិតផលមីនាំចូលពីក្រៅប្រទេស

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

Leave a Reply

Your email address will not be published.Required fields are marked *