ឆ្នាំ២០២៤ សេដ្ឋកិច្ចវៀតណាមត្រូវបានរំពឹងថា នឹងកើនឡើង ៦ ភាគរយ

បរទេស ៖​ យោងតាមប្រភពពីសារព័ត៌មានបរទេសបានរាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦ ភាគរយនៅឆ្នាំនេះ ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះក្នុងឆ្នាំ២០២៣ ហើយគេរំពឹងថា វានឹងជំរុញដោយការនាំចេញ។

កាលពីឆ្នាំមុន សេដ្ឋកិច្ចវៀតណាមបានប្រឈមមុខនឹងបញ្ហាសំខាន់ៗ ដោយសារការធ្លាក់ចុះនៃការនាំចេញ ប៉ុន្តែបានស្ទុះងើបឡើងវិញនៅឆមាសទី២ ដែលលើសពីការរំពឹងទុកជាមួយនឹងអត្រាកំណើន ៥,‌១ ភាគរយ។

លោក Hoe Ee Khor ប្រធានសេដ្ឋវិទូរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) រំពឹងថា សម្ទុះវិជ្ជមាននេះនឹងបន្តនៅឆ្នាំនេះ ជាមួយនឹងការព្យាករណ៍អត្រាកំណើន ៦ ភាគរយ។ យ៉ាងណាក៏ដោយ បើទោះបីជាការព្យាករណ៍នេះទាបជាងគោលដៅផ្លូវការបន្តិច ប៉ុន្តែគែសន្មត់ថាវាជាល្បឿនមធ្យមនៃការងើបឡើងវិញនៃការនាំចេញ។ យ៉ាងណាមិញ ការប្រមូលផ្តុំខ្ពស់នៃការនាំចេញផលិតកម្មធ្វើឱ្យប្រទេសវៀតណាមងាយរងគ្រោះទៅនឹងការប៉ះទង្គិចពីខាងក្រៅ ដូចដែលបានកើតឡើងកាលពីឆ្នាំមុន ជាមួយនឹងការធ្លាក់ចុះនៃគ្រឿងអេឡិចត្រូនិក និងទំនិញផលិតកម្ម។

ជាមួយគ្នានេះ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនេះ លោក Khor បានផ្តល់យោបល់ឱ្យវៀតណាមធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន និងផ្លាស់ប្តូរខ្សែសង្វាក់តម្លៃដោយចូលរួមក្នុងការនាំចេញផលិតកម្មដែលមានតម្លៃខ្ពស់។ យុទ្ធសាស្ត្រនេះនឹងជួយធានាបាននូវភាពធន់ និងកំណើនប្រកបដោយចីរភាពនៃសេដ្ឋកិច្ចវៀតណាម។

ទន្ទឹមនឹងនេះ ការនាំចេញគឺជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភសំខាន់ទាំង៣ នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០២៣ រួមជាមួយនឹងការវិនិយោគ និងការប្រើប្រាស់។ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ប៉ុន្តែបានចាប់ផ្តើមកើនឡើងវិញចាប់ពីត្រីមាសទី២។ ជាមួយនឹងការព្យាករណ៍កំណើន ៦ ភាគរយក្នុងឆ្នាំ២០២៤ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបរបស់ Amro នៅឆ្នាំ២០២៤ ដែលតាមពីក្រោយប្រទេសហ្វីលីពីន (៦,៣ ភាគរយ) និងកម្ពុជា (៦,២ ភាគរយ)។ លើសពីនេះ គេរំពឹងថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងនៅតែជាកត្តាជំរុញដ៏សំខាន់នៃការពង្រីកសេដ្ឋកិច្ច។ កាលពីឆ្នាំ២០២៣ រំហូរ​វិនិយោគ​បរទេស​ចូល​ក្នុង​ប្រទេស​វៀតណាម​បាន​​កើន​ឡើង​យ៉ាង​ខ្លាំង​ទៅដល់ ៣២ ភាគរយ ឬ ៣៦,៦២ ពាន់​លាន​ដុល្លារ ហើយវៀតណាមនៅតែជាគោលដៅវិនិយោគដ៏ពេញចិត្តសម្រាប់បរទេស ជាពិសេសជាមួយប្រទេសចិន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ