ផ្លូវសូត្រមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដោយពាក្យនេះត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថាដំបូងឡើងកើតចេញមកពីប្រទេសចិនតាំងជាង១០០ឆ្នាំមុនគ្រឹស្តសករាជមកដល់ឆ្នាំ១៤៥៣នៃគ្រឹស្តសករាជ។ វាកើតឡើងដោយសារតែកាលគ្រានោះចិនគឺជាអ្នកផលិត និងជួញដូរសូត្រដ៏ធំបំផុតរបស់ពិភពលោក ហើយផ្លូវនេះបានតភ្ជាប់ទំនិញសូត្ររបស់ចិនទៅកាន់បណ្តាប្រទេសនានាលើពិភពលោកតាមផ្លូវគោក និងផ្លូវទឹក ព្រមទាំងទំនិញជាច្រើនរាប់មិនអស់ផ្សេងទៀត។

បច្ចុប្បន្នផ្លូវសូត្រចិន ឬត្រូវបានគេហៅថា Belt and Road Initiative (BRI) ដែលពីមុនមានឈ្មោះថា One Belt One Road កំពុងមានដំណើរការយ៉ាងខ្លាំងនៅតាមគោលដៅនីមួយ ជាពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើតដែលគិតមកទល់ពេលនេះផែនការក្នុងតំបន់នេះបានសម្រេចប្រមាណជា៨២ភាគរយទៅហើយ ដែលបង្ហាញដោយរបាយការណ៍បានមកពីធនាគារពិភពលោក World Bank។

ទោះបីជាមិនសូវទទួលបានការគាំទ្រពីសំណាក់លោកខាងលិច ជាពិសេសអាមេរិកក្តី ប៉ុន្តែអ្នកជំនាញបានអះអាងថា គម្រោងដែលមានតម្លៃដល់ទៅ៥០០ពាន់លានដុល្លារ និងប្រវែងសរុបដល់ទៅ៦៤០០គីឡូម៉ែត្រមួយនេះនឹងអាចជួយដល់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ទីផ្សារសកលលោកបានយ៉ាងច្រើន។
របាយការណ៍ដោយ World Bank ដដែលបានព្យាករណ៍ថា គម្រោង Silk Road របស់ចិននេះនឹងអាចជួយលើកកំពស់ជីវភាពដល់ពលរដ្ឋក្រីក្រខ្លាំងដែលពាក់ព័ន្ធដល់៨,៧លាននាក់ និងពលរដ្ឋក្នុងកម្រិតមធ្យម៣៤លាននាក់។ មិនត្រឹមតែសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះទេ អត្ថប្រយោជន៍ដ៏ធំធេងរបស់ Silk Road ចិន ឬ BRI នេះក៏នឹងជួយផ្តល់នូវការផ្លាស់ប្តូរគ្នាទាំងវប្បធម៌ សិល្បៈ សាសនា បច្ចេកវិទ្យា ភាសា វិទ្យាសាស្ត្រ ស្ថាបត្យកម្ម និងទំនាក់ទំនងរវាងពលរដ្ឋក្នុងតំបន់ទៀតផង។
ដោយឡែកអឺរ៉ុបវិញក៏ធ្លាប់បានដាក់ផែនការក្នុងការបង្កើតផ្លូវសូត្រមួយដោយខ្លួនឯងផងដែរ ឬ European Silk Road ដែលជាគម្រោងអភិវឌ្ឍត្រូវបានបង្កើតគំនិតឡើងដោយវិទ្យាស្ថានជាតិសេដ្ឋកិច្ចអន្តរជាតិនៃទីក្រុង Vienna ឬ WIIW ក្នុងគោលបំណងសំខាន់អាចប្រកួតប្រជែងទីផ្សារសកលជាមួយនឹងពាណិជ្ជកម្ម និងផលិតផលរបស់ចិន។
ការកសាងផ្លូវសូត្រអឺរ៉ុប ឬ European Silk Road គឺជាការតភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មនៃអឺរ៉ុបខាងលិច ជាមួយនឹងតំបន់ដែលមានប្រជាជនច្រើន ប៉ុន្តែមិនសូវមានការអភិវឌ្ឍន៍របស់ទ្វីបនៅភាគខាងកើត។ តាមការរំពឹងទុកគម្រោងនេះនឹងបង្កើតឱ្យមានកំណើន និងការងារកាន់តែច្រើន។ ផ្លូវសូត្រអឺរ៉ុបមួយវិញទៀតក៏នឹងអាចជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ បុគ្គល និងវប្បធម៌កាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប និងជួយបង្កើតលទ្ធផលថ្មីៗសម្រាប់ទ្វីបនេះផងដែរ។
គម្រោង European Silk Road មានប្រវែងសរុប ១១ ០០០គីឡូម៉ែត្រតែលើផ្លូវគោក និងផ្លូវដែកប៉ុណ្ណោះ ហើយវាអាចតភ្ជាប់ការធ្វើដំណើរនៃពលរដ្ឋអឺរ៉ុបដល់ទៅ៥១០លាននាក់ដល់ទៅ៨ភាគរយបង្កើតការងារបាន៨លានកន្លែងថ្មី និងអាចធ្វើឲ្យកំណើន GDP ដោយសារតែការសាងសង់កើនឡើង៣,៥ភាគរយក្នុងរយៈពេលជាងមួយទសវត្សរ៍ ប៉ុន្តែគម្រោងនេះត្រូវបានគេព្យាករណ៍ថានឹងអាចចំណាយថវិការហូតទៅដល់ ១ ០០០ពាន់អឺរ៉ូ។
ក្រៅតែពីចិន និងអឺរ៉ុបហើយនោះ សូម្បីតែរុស្ស៊ីវិញក៏ត្រូវបានគេដឹងថាកំពុងតែមានគម្រោងអភិវឌ្ឍផ្លូវសូត្រមួយផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេស និងសម្រួលដល់ការនាំចេញផលិតផលសំខាន់ៗរបស់ខ្លួនទៅកាន់ទីផ្សារសកលដែលវានឹងអាចធ្វើឲ្យតម្លៃថ្លៃដើមនៃវត្ថុធាតុដើមមួយចំនួននឹងអាចមានតម្លៃល្អប្រសើរជាងមុខបូករួមចាប់តាំងតែពីផលិតផលកសិកម្មជាគ្រាប់ធញ្ញជាតិទៅដល់ប្រេង និងហ្គាសរបស់ខ្លួនជាដើម។
ផ្លូវសូត្ររុស្ស៊ីដែលមានឈ្មោះថា Arctic Silk Road ឬ Polar Silk Road គម្រោងដ៏ធំបំផុតរបស់រុស្ស៊ីមានតម្លៃរហូតទៅដល់១០ទ្រីលានរូបល៍ឬប្រមាណជា១៦០,៦៥ពាន់លានដុល្លារអាមេរិកដោយក្នុងនោះមានទាំងការកសាងផែសមុទ្រតម្លៃរហូតទៅដល់១១០ពាន់លានដុល្លារ
អាកាសយានដ្ឋាន២កន្លែងទីក្រុងរស់នៅរបស់ពលរដ្ឋចំណូលថ្មីជាច្រើនកន្លែងគម្រោងផ្លូវដែកដែលសរុបនឹងអាចផ្តល់ការងារថ្មីសម្រាប់តែគម្រោងនេះប៉ុណ្ណោះដល់ទៅ ៤០០ ០០០នាក់។ គម្រោងផ្លូវសូត្ររុស្ស៊ីនៅពេលរួចរាល់ត្រូវបានប្រធានាធិបតីលោក Vladimir Putin ធ្លាប់បានអះអាងថានឹងអាចផ្តល់ប្រាក់ចំណេញជាផលិតផលក្នុងស្រុកសរុបដល់ទៅ២ភាគរយជារៀងរាល់ឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនទៀតទៅដល់ទីផ្សារសកល ជាពិសេសផលិតផលហ្គាស និងប្រេងរបស់រុស្ស៊ី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content