ភ្នំពេញ៖ បន្ទាប់ពីមានចម្ងល់ជាច្រើនពីសំណាក់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការឡើងតម្លៃប្រេងនៅកម្ពុជាជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ អ្នកជំនាញសេដ្ឋកិច្ចបានបកស្រាយពីមូលហេតុដែលជំរុញឲ្យតម្លៃប្រេងឡើងថ្លៃ ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់អំពីការពឹងផ្អែកលើតម្លៃប្រេងទីផ្សារអន្តរជាតិ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ AMS ថា ជាទូទៅ ប្រជាជនមានការយល់ច្រឡំ រហូតដល់មានការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលថា ដាក់លក់ប្រេងសាំងក្នុងតម្លៃខ្ពស់ អំឡុងពេលដែលទើបតែបើកប្រទេសឡើងវិញ ធ្វើឱ្យប្រជាជនមានការលំបាកចំពោះការចំណាយលើប្រេង។ នេះគឺព្រួយបារម្ភរបស់ប្រជាជន។

លោកបណ្ឌិតបានថ្លែងដូច្នេះថា ៖
«កាពិត ការកំណត់តម្លៃប្រេង ផ្អែកលើតម្លៃប្រេងលើទីផ្សារអន្តរជាតិ ព្រោះយើងដឹងគ្រប់គ្នាហើយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតប្រេងបានទេ តែជាប្រទេសដែលនាំប្រេងចូលដើម្បីប្រើប្រាស់សម្រាប់ដំណើរការផលិតកម្ម និងឧស្សាហកម្មផ្សេងៗ។ ប៉ុន្មានទសវត្សរ៍កន្លងមកនេះ គឺប្រទេសកម្ពុជានាំចូលប្រេងទាំងស្រុងតែម្តង»
លោកបណ្ឌិតបានថ្លែងបន្តថា ការកំណត់អត្រាលក់ ឬតម្លៃប្រេងនៅកម្ពុជា គឺផ្អែកទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ និងទៅលើតម្លៃផលិតកម្មនៃការផលិតប្រេង ជាពិសេស ប្រទេសដែលជាអ្នកផលិតប្រេង ឬអ្នកនាំប្រេងចេញរបស់ពិភពលោក ដែលយើងហៅ OPEC ឬ OPEC+។

លោកបណ្ឌិតបានឱ្យដឹងទៀតថា ៖
«ប្រេង គឺជាផលិតផលមួយដែរ ដូច្នេះកាលណាមានតម្រូវការនៅលើទីផ្សារកាន់តែច្រើន តម្លៃប្រេងហក់ឡើងទៅតាមហ្នឹងដែរ។ ក្នុងរយៈពេល ២ ឬ៣ខែចុងក្រោយនេះ ប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជា សហរដ្ឋអាមេរិក ឬប្រទេសនៅអឺរ៉ុបមួយចំនួនធំចាប់ផ្តើមប្រកាសថា រោងចក្រធំៗចាប់ផ្តើមដំណើរការឡើងវិញ ដែលធ្វើឱ្យមានតម្រូវការប្រេងខ្ពស់ ពិសេសប្រទេសចិន ដូច្នេះវាធ្វើឱ្យតម្លៃប្រេងហក់ឡើង»

លោកបណ្ឌិតបានបញ្ជាក់ទៀតថា បញ្ហានៅ OPEC គឺរងគ្រោះដោយសារការញាំញីពីវិបត្តិកូវីដ-១៩។ កាលពីឆ្នាំ២០១៨ និង២០១៩ OPEC ផលិតប្រេងទៅតាមស្តង់របស់ពួកគេតាមធម្មតា ដោយផលិតទៅតាមតម្រូវការលើពិភពលោក ប៉ុន្តែដល់សម័យវិបត្តិកូវីដ-១៩ ការផលិតរបស់ OPEC បានបន្សល់ទុកប្រេងចាស់របស់ខ្លួនជាច្រើន ហើយរហូតដល់ខាតបង់ទាំងតម្លៃ និងកន្លែងជួលសម្រាប់ស្តុកប្រេង។
នៅឆ្នាំ២០២០ ការផលិតប្រេងនៅតែមានដំណើរការ ប៉ុន្តែផលិតក្នុងបរិមាណតិច ហើយប្រេងក្នុងស្តុកមានច្រើន ដូច្នេះហើយ OPEC ចាប់ផ្តើមបំពេញការខាតបង់របស់ខ្លួនជាងមួយឆ្នាំ លុះនៅពេលប្រទេសជាច្រើនចាប់ផ្តើមបើកប្រទេសឡើងវិញ ហើយរោចចក្រ ឧស្សាហកម្មធំៗចាប់ផ្តើមដំណើរការឡើងវិញ នៅឆមាសទី២ ឆ្នាំ២០២១ ដែលធ្វើឱ្យមានតម្រូវការប្រេងហក់ឡើងខ្ពស់។ មួយវិញទៀត UN បាន និងកំពុងកំហិតលើការប្រើប្រាស់ធ្យូងថ្ម ដែលជាមូលហេតុមួយក្នុងការធ្វើឱ្យតម្លៃប្រេងមានការឡើងថ្លៃផងដែរ។
គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃពុធ ក្នុងសប្តាហ៍នេះ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ នៅតែបន្តកើនឡើងខ្លាំងនៅឡើយ ដោយសារតែកម្លាំងតម្រូវការប្រើប្រាស់ដ៏ខ្លាំងក្លា ហើយក្រុមអ្នកជំនាញជឿជាក់ថា បណ្តាប្រទេសទាំងឡាយដែលជាអ្នកផលិតប្រេងនៅមិនទាន់រួចរាល់នៅឡើយ ដើម្បីអាចជួយដល់ការខាតបង់ ជាពិសេសការបញ្ចេញស្តុកប្រេង ឬប្រេងបម្រុង និងថាមពលផ្សេងទៀតរបស់ចិនដែលជាអតិថិជនធំបំផុតលើសកលលោក ដើម្បីផ្គត់ផ្គង់តម្រូវការដែលកើតមាននៅពេលនេះ។
តម្លៃប្រេងរបស់ក្រុមហ៊ុន Brent បានកើនឡើងតម្លៃប្រហែលជា ៩៩ សេន ឬក្នុងអត្រាប្រមាណជា ១,១ភាគរយ ស្មើនឹងប្រមាណ ៨៤,៧១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលក្រុមហ៊ុន West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើងប្រមាណជា ៨៤សេន ឬអត្រាកំណើន ០,៦ភាគរយ ក្នុងតម្លៃប្រហែលជា ៨៤,០៥ដុល្លារក្នុងមួយបារ៉ែល។
យោងតាមអ្នកវិភាគបានដាក់ការរំពឹងទុកថា ក្រុមប្រទេស OPEC+ ដែលមានដូចជា អាស៊ែបៃហ្សង់ បារ៉ែន ប្រ៊ុយណេ កាហ្សាស្ថាន ម៉ាឡេស៊ី មិកស៊ិចកូ អូម៉ង់ រុស្សី ស៊ូដង់ខាងត្បូង និងស៊ូដង់ខាងជើង ជាដើម នឹងបង្កើនចំនួនបារ៉ែលដល់ទៅ ៤០០ ០០០ ក្នុងមួយថ្ងៃនៅឯកិច្ចប្រជុំថ្ងៃទី៤ខែវិច្ឆិកាឆ្នាំនេះ ដោយក្នុងនោះសមាជិករបស់ OPEC ដូចជា គុយវ៉ែត និងអ៊ីរ៉ាក់ផងដែរ ក៏បានបង្ហាញពីសម្លេងគាំទ្រចំពោះផែនការនេះផងដែរ ហើយអះអាងថា ទំហំនេះនឹងគ្រប់គ្រាន់សម្រាប់តម្រូវជាក់ស្ដែង។ ទោះបីជាយ៉ាងក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ បានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងលើទីផ្សារអន្តរជាតិអាចធ្លាក់ចុះទៅវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដោយសារផលិតកម្មប្រេងនឹងដំណើរការកើនឡើងវិញស្របតាមកំណើននៃតម្រូវការទីផ្សារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content