អ្នកជំនាញសេដ្ឋកិច្ចចង់ឱ្យកម្ពុជាទម្លាក់អត្រាពន្ធគយជាមួយអាមេរិកខ្លះ ដើម្បីចរចា និងរកដំណោះស្រាយ

ភ្នំពេញ ៖ បើមិនមានការប្រែប្រួលនោះទេ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាស់ ត្រាំ នឹងដាក់វិធានការពន្ធ ៤៩%មកលើកម្ពុជា សម្រាប់ការនាំចូលទំនិញគ្រប់មុខពីកម្ពុជាចូលទឹកដីអាមេរិក ដែលទំនិញភាគច្រើនត្រូវបានគេដឹងថាជាផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរ។   

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភា​កម្ពុជាបានលើកឡើងថា ការដំឡើងពន្ធនាំចូលពីបណ្តាប្រទេសផ្សេងៗ គឺជាសិទ្ធិរបស់សហរដ្ឋអាមេរិក ក្នុងការគៀងគរប្រភពទុនដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែយ៉ាងណា អាមេរិក ក៏ត្រូវការទំនិញជាច្រើនពីបណ្តាប្រទេសផ្សេងៗសម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងប្រទេសដែរ។   

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ៖

«កម្ពុជានាំចេញទៅអាមេរិកក្នុងរង្វង់ជាង ១០ពាន់លានដុល្លារ ចំណែកអាមរិកនាំចូលមកកម្ពុជាវិញត្រឹម ២០០-៣០០លានដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយបើកម្ពុជាធ្វើការបន្ធូរបន្ថយបញ្ចុះពន្ធមួយចំនួនទៅលើការនាំចូលទំនិញពីសហរដ្ឋអាមេរិក នោះប្រហែលជាសហរដ្ឋអាមេរិកគិតគូរឡើងវិញ ប៉ុន្តែសាច់រឿងបានឈានដល់ដំណាក់កាលមួយដែលនឹងត្រូវអនុវត្ត ហើយការបារម្ភនៅត្រង់ថា កម្ពុជាត្រូវបានដំឡើងពន្ធលើសគេ លើសវៀតណាម៤៦% និងឡាវ៤៨%ទៀតផង ដូច្នេះ រដ្ឋាភិបាលត្រូវមានដំណោះស្រាយឱ្យបានឆាប់រហ័ស»។  

លោក Casey Barnett ​ប្រធានសភាពណិជ្ជកម្មអាមរិកប្រចាំកម្ពុជា មានប្រសាសន៍ថា ៖ លោក ត្រាំ បានប្រកាសដំឡើងពន្ធ៤៩% លើទំនិញកម្ពុជា ដែលនឹងចូលជាធរមានចាប់ពីម៉ោង ១២.០០ព្រឹក ថ្ងៃទី០៩ មេសា ឆ្នាំ២០២៥ ហើយប្រសិនបើមិនដោះស្រាយទេ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចបង្កើតឱ្យមានវិបត្តិយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ បាត់បង់មូលធនលំហូរចេញយ៉ាងឆាប់រហ័ស។

លោកបានបញ្ជាក់ថា ៖

«នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅសហរដ្ឋអាមេរិកចំនួន ១២,៨ ពាន់លានដុល្លារ ប៉ុន្តែបាននាំចូលមកវិញត្រឹមតែ ៣០០ លានដុល្លារប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបានស្នើសុំការកាត់បន្ថយពន្ធលើការនាំចេញរបស់សហរដ្ឋអាមេរិក ដូចជាការសម្របសម្រួលការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មរបស់សហរដ្ឋអាមេរិកដូចជា Starlink និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខជាតិ»។

ករណីនេះ លោក Casey Barnett ​បានជំរុញដល់រដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយជាបន្ទាន់ និងដោយឆ្លាតវ័យ តាមរយៈយន្តការទម្លាក់ពន្ធនាំចូលទំនិញពីអាមេរិក ដោយហេតុថា កម្ពុជានាំចូលទំនិញពីអាមេរិកត្រឹមតែ៣០០លានដុល្លារប៉ុណ្ណោះ ដូច្នេះវាមិនខាតច្រើនទេ បើសិនរដ្ឋាភិបាលកម្ពុជា​លើកលែងពន្ធរាល់ទំនិញនាំចូលពីអាមេរិក ហើយកម្ពុជានាំចេញទៅអាមេរិកវិញដល់ ១២,៨ពាន់លានដុល្លារ ហើយមិនជាប់ពន្ធខ្ពស់ នោះជាការចំណេញរបស់កម្ពុជា។

ឆ្លើយតបទៅនឹងអ្នកជំនាញសេដ្ឋកិច្ចខាងលើ លោក មាស សុខសេនសាន ក្រុមការងារជំនាញសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រសាសន៍ថា ករណីនេះក្រសួងកំពុងពិភាក្សាយ៉ាងម៉ត់ចត់ និងវាយតម្លៃយ៉ាងល្អិតល្អន់ ក្នុងការដែលសហរដ្ឋអាមេរិកដាក់វិធានការថ្មីនេះ។ ក្រុមការងារនឹងពិនិត្យ ដើម្បីមានវិធានការជាក់លាក់សម្រាប់រកដំណោះស្រាយ ធ្វើយ៉ាងណាធានាបាននូវភាពល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជា បន្តនិរន្តរភាព មានភាពប្រកួតប្រជែងសំដៅការរក្សា និងផ្តល់ការងាដល់ពលរដ្ឋកម្ពុជា៕ វិន ឈុនហ៊ាត


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *