អស់រយៈពេលជាច្រើនទសវត្សមកហើយប្រទេសអេហ្ស៊ីបបានបន្តជាប់ឈ្មោះជាមហាអំណាចផ្នែកកសិកម្មដ៏ខ្លាំងមួយនៅក្នុងតំបន់ទោះបីជាបានឆ្លងកាត់វិបត្តិជាច្រើនដងមកហើយក្តី។ ស្របពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យឧស្សាហកម្មមានការរីកចម្រើនខ្លាំងក្តីប៉ុន្តែអេហ្ស៊ីបនៅតែអាចប្រើប្រាស់ឱកាសនេះដើម្បីបន្តសក្តានុពលរបស់ខ្លួនជាប់រហូតមក។

តាមរយៈការប្រើប្រាស់បច្ចេកទេសកាន់តែទំនើបបូករួមនឹងបទពិសោធន៍យ៉ាងច្រើនពីមុនមកផងនោះ អេហ្ស៊ីប បានចាប់យកយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយគឺជាការអនុវត្តគម្រោងខ្នាតយក្សបែបជាកសិដ្ឋានចិញ្ចឹមត្រីជាច្រើននៅទូទាំងប្រទេស។ ការចិញ្ចឹមត្រីត្រូវបានចាត់ទុកថាជាចំណែកមួយដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ពីព្រោះថាទិន្នផលដែលទទួលបានមិនត្រឹមតែអាចយកមកធ្វើការផ្គត់ផ្កង់តម្រូវការក្នុងស្រុកបានស្ទើរតែទាំងស្រុងនោះទេ ថែមទាំងអាចទទួលបានទិន្នផលល្អ ហើយនាំចេញបានយ៉ាងច្រើនសន្ធឹកទៀតផង។ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែងនៅតាមគម្រោងកសិដ្ឋានចិញ្ចឹមត្រីដែលមានទាំងត្រីទឹកសាប និងត្រីទឹកប្រៃផងនោះ បានធ្វើឲ្យពលរដ្ឋអេហ្ស៊ីបអាចទទួលទានបាននូវអាហារដែលមានភាពស្រស់ៗ និងមានតម្លៃធូរថ្លៃជាងប្រទេសណាណាទាំងអស់ក្នុងតំបន់។

ដើម្បីឲ្យកិច្ចការងារកាន់តែទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង រដ្ឋាភិបាលបានដាក់ចេញនូវយន្តការលើកទឹកចិត្តជាច្រើនជូនពលរដ្ឋដែលធ្វើការ និងធ្វើអាជីវកម្មពាក់ព័ន្ធនានាដោយមានបូកបញ្ចូលទាំងការលើកកំពស់ចំណេះដឹងផ្នែកការចិញ្ចឹមត្រីការបណ្តុះបណ្តាលជាប្រចាំស្តីអំពីកសិកម្ម ជាពិសេសការផ្តល់មូលនិធីជំនួយដល់ឧស្សាហកម្មនេះផង។

ជាលទ្ធផលកន្លងមកនេះអ្វីដែលអេហ្ស៊ីបទទួលបានពីការអនុវត្តគម្រោងកសិដ្ឋានចិញ្ចឹមត្រីខ្នាតយក្សទាំងនោះមានដូចជាការបង្កើតឱកាសកាសការងារយ៉ាងច្រើនជូនពលរដ្ឋទាំងការងារដោយផ្ទាល់ និងការងារដែលពាក់ព័ន្ធដោយប្រយោល។ គិតត្រឹមកសិដ្ឋានខ្នាតយក្សដំបូងបំផុតរបស់អេហ្ស៊ីបដែលបានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០០៦ប៉ុណ្ណោះវាអាចផ្តល់ការងារជូនពលរដ្ឋដល់ទៅរាប់ពាន់កន្លែង និងអាចទាញយកទិន្នផលជាត្រីដល់ទៅជាង៨ម៉ឺនតោនសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិ។
ជាចុងក្រោយ នៅត្រឹមឆ្នាំ២០២១កន្លងទៅ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ទើបតែបានសម្ពោធដាក់ឲ្យប្រើប្រាស់នូវកសិដ្ឋានចិញ្ចឹមត្រីដ៏ធំសម្បើមមួយកន្លែងទៀតមានឈ្មោះថា Fayrouz Fish Farm ដែលមានលទ្ធភាពក្នុងការនាំចេញត្រីទៅកាន់បណ្តាប្រទេសក្នុងតំបន់អារ៉ាប់ផង និងតំបន់អឺរ៉ុប ហើយវាត្រូវបានគេទទួលស្គាល់ថាគឺជាកសិដ្ឋានចិញ្ចឹមត្រីដែលធំជាងគេបំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ាព្រមទាំងអាចផ្តល់ការងារជូនពលរដ្ឋដល់ជាង ១០ ០០០នាក់។ លើសពីអ្វីដែលកំពុងអនុវត្តស្រាប់ រដ្ឋាភិបាលអេហ្ស៊ីប បានដាក់មហិច្ឆិតាកាន់តែធំដើម្បីប្រែក្លាយខ្លួនទៅជាអ្នកផ្គត់ផ្គង់ផលិតផលត្រីគ្រប់ប្រភេទ ទាំងត្រីទឹកសាប ត្រីទឹកប្រៃ ត្រីឆៅ ឬត្រីស្ងួត ឲ្យបានច្រើនជាងគេបំផុតលើពិភពលោក ខណៈដែលខ្លួនកំពុងរៀបចំផែនការ និងដាក់ចេញនូវផែនការវិនិយោគជាបន្តបន្ទាប់ធ្វើយ៉ាងណាឲ្យទំហំនៃកសិដ្ឋានចិញ្ចឹមត្រីមានការកើនឡើងរាប់រយពាន់ម៉ែត្រតោននាពេលអនាគត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content