លោក Elon Musk ទទួលរងការរិះគន់ និងខាតបង់លុយរាប់ពាន់លានដុល្លារពីការកាន់កាប់វេទិកា Twitter

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ម្ចាស់ក្រុមហ៊ុន Twitter ថ្មី លោក Elon Musk កំពុងស្វែងរកនាយកប្រតិបត្តិថ្មី ដើម្បីដឹកនាំក្រុមហ៊ុនបន្ទាប់ពីអ្នកប្រើប្រាស់វេទិកានេះបានបោះឆ្នោតឱ្យគាត់លាលែងពីតំណែង។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កំពូលមហាសេដ្ឋី លោក Elon Musk បានបង្ហោះការស្ទង់មតិក្រៅផ្លូវការមួយដោយសួរអ្នកប្រើប្រាស់ Twitter ថា តើគាត់គួរចុះចេញពីតំណែងជាប្រធានក្រុមហ៊ុនដែរឬទេ? គាត់បានបន្ថែមទៀតដែរថា គាត់នឹងគោរពតាមលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែមនុស្សជាច្រើនគិតថា គាត់រក​មិនទាន់​ឃើញ​អ្នក​ណា​មក​ជំនួស​គាត់​នៅ​ឡើយ​ទេ។

តាមរយៈតាមអ្នកឆ្លើយតប ១៧ លាននាក់ ភាគច្រើនបានបោះឆ្នោតឱ្យលោក Elon Musk ចុះចេញពីមុខតំណែងរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទកន្លងទៅនេះ បន្ទាប់ពីចេញលទ្ធផលមកលោក Musk បាននិយាយថា ចាប់ពីពេលនេះតទៅមានតែអតិថិជន Twitter Blue ប៉ុណ្ណោះដែលនឹងអាចបញ្ចេញមតិរបស់ពួកគេនៅក្នុងការស្ទង់មតិអំពីការផ្លាស់ប្តូរគោលនយោបាយនៅលើវេទិកាមួយនេះ។

គួរឱ្យបញ្ជាក់ផងដែរថា Twitter Blue គឺជាប្រតិបត្តិការប្រចាំខែដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ ដែលមានបន្ថែមសញ្ញាធីកពណ៌ខៀវដាច់ដោយឡែកពីអ្នកប្រើប្រាស់ធម្មតា និង ផ្តល់នូវការចូលប្រើដំបូងចំពោះមុខងារថ្មីៗមួយចំនួនរបស់វេទិកា ហើយវាមានតម្លៃចាប់ផ្តើមពី ៨ ដុល្លារក្នុងមួយខែ។

ភាពចម្រូងចម្រាស់នៅក្នុងវេទិកាមួយនេះ បានធ្វើឱ្យភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក Elon Musk បានធ្លាក់ចុះដល់កម្រិតទាបថ្មីរយៈពេល ៥២ សប្តាហ៍ ដោយមានតម្លៃត្រឹម ១៣៨ ដុល្លារក្នុងមួយហ៊ុន ឬ ទាបជាង ៨ ភាគរយពីថ្ងៃទូទៅធម្មតា ប៉ុន្តែនាយកប្រតិបត្តិ Elon Musk បានបន្ទោសថា តម្លៃធ្លាក់ចុះនេះ គឺដោយសារលើកត្តាម៉ាក្រូសេដ្ឋកិច្ចទៅវិញ។

ទោះជាយ៉ាងណាក្តី ចាប់តាំងពីខែមេសានៅពេលដែលគាត់បានប្រកាសពីផែនការក្នុងការទិញ Twitter គឺបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ចាប់ផ្តើមធ្លាក់ចុះច្រើនជាងក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងផ្សេងទៀត។ ចាប់តាំងពីពេលនោះមក ភាគហ៊ុន Tesla បានធ្លាក់ចុះដល់ ៥៩​ ភាគរយ បើធៀបនឹងក្រុមហ៊ុន Ford ធ្លាក់ចុះត្រឹម ២៦ ភាគរយ GM ធ្លាក់ចុះ ១២ ភាគរយ និងS&P 500 ធ្លាក់ចុះ ១៤ ភាគរយ។ បញ្ហាមួយនេះ បានធ្វើឱ្យអ្នកមានភាគហ៊ុនជាច្រើននៅក្នុងក្រុមហ៊ុន Tesla មានការមិនពេញចិត្តជាខ្លាំង និង បានតវ៉ាទៅកាន់លោក Elon Musk ដោយសារពួកគេត្រូវខាតបង់ជាច្រើនដូចគ្នា។

កាលពីដើមខែធ្នូកន្លងទៅនេះ លោក Elon Musk បានលក់ភាគហ៊ុន Tesla របស់គាត់រាប់ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចព្រមព្រៀង Twitter។ គាត់បានប្រកាសប្រាប់បុគ្គលិក Twitter ថា គាត់បានលក់ភាគហ៊ុន Tesla ដើម្បីទប់ទល់នឹងអាជីវកម្មនៃវេទិកាTwitter ខណៈពេលដែលបានកាត់បន្ថយបុគ្គលិកជាងពាក់កណ្តាលនៅក្នុងក្រុមហ៊ុន និង បានផ្លាស់ប្តូរគោលនយោបាយមួយចំនួនថែមទៀតផង។ កាលពីខែតុលាកន្លងទៅនេះ លោក Elon Musk បាន​ក្លាយ​ជា​ម្ចាស់ក្រុមហ៊ុន Twitter បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ទិញ​យក​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នាយកប្រតិបត្តិការថ្មីរូបនេះបានបង្ហាញពីការផ្លាស់ប្តូរដ៏ចម្រូងចម្រាសជាច្រើន ដែលបណ្តាលឱ្យមានការរិះគន់ជាសាធារណៈ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​