អ្នកជំនាញ ៖ ការរៀបចំផែនការហិរញ្ញវត្ថុ មិនអាស្រ័យលើទំហំនៃចំណូលនោះទេ

ការរៀបចំផែនការហិរញ្ញវត្ថុគឺជាការកត់ត្រានូវប្រភពចំណូល និងបែងចែកប្រភពចំណាយ ដើម្បីធ្វើយ៉ាងណាមិនឱ្យចាយលើសពីអ្វីដែលរកបាន។ ការរៀបចំផែនការហិរញ្ញវត្ថុទៀតសោត អាចធ្វើបានក្នុងរូបភាពជាគ្រួសារ ជាបុគ្គល ឬជាអាជីវកម្មជាដើម។

ការរៀបចំផែនការហិរញ្ញវត្ថុកាន់តែសំខាន់នៅពេលដែល បុគ្គល គ្រួសារ ឬម្ចាស់អាជីវកម្ម មានគោល ដៅក្នុងការសម្រេចគោលបំណងណាមួយដោយប្រើប្រាស់ថវិកា។ ប្រសិនបើពួកគេមិនបានតាមដាន និងរៀបចំនូវការចាយវាយឱ្យបានច្បាស់លាស់ទេ​ បុគ្គលនោះទំនងជាមិនអាចសម្រេចគោលដៅបាន ឬមិនអាចសូម្បីតែរ៉ាប់រងការចំណាយរបស់ខ្លួនឱ្យគ្រប់គ្រាន់ផងដែរ។

មនុស្សភាគច្រើនតែគិតថា លុះត្រាតែមានចំណូលច្រើនទើបអាចរៀបចំផែនការហិរញ្ញវត្ថុបាន រីឯអ្នកដែលមានចំណូលតិចតួច ទោះបីជារៀបចំទៅក៏ពិបាកក្នុងការសន្សំប្រាក់ឱ្យសល់ដែរ។ ទន្ទឹមនឹងគ្នានេះ ក៏មានឃ្លាមួយដែលនិយាយថា «បើសិនជាមិនចេះសន្សំ ទោះមានចំណូលច្រើនប៉ុណ្ណាក៏ច្បាស់ជាមិនសល់។

ត្រង់ចំណុចនេះ អ្នកជំនាញគាំទ្រទៅលើការចេះរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន បើទោះបីជាប្រាក់ ចំណូលតិចក៏ដោយ។

លោក ញឹម បុរី ប្រធាននាយកដ្ឋានអាជីវកម្មសាខា និងចែកចាយបានបកស្រាយនូវអំណះអំណាងនេះថា៖

«ការរៀបចំផែនការហិរញ្ញវត្ថុ វាមិនអាស្រ័យលើប្រភពចំណូលដែលគាត់រកបាននោះទេ គ្រាន់តែថា បើគាត់មានប្រាក់ខែខ្ពស់ គាត់អាចដើរទៅដល់ផែនការរបស់គាត់លឿនជាងអ្នកដែល​មានប្រាក់ខែទាបជាង»។

ក្នុងករណីដែលបុគ្គល ឬគ្រួសារដែលមានចំណូលទាប ហើយចង់សម្រេចបាននូវគោលដៅហិរញ្ញវត្ថុ គួរពិចារណាកាត់បន្ថយការចំណាយលើអ្វីដែលមិនចាំបាច់ ជាពិសេសត្រូវបែងចែកឱ្យដាច់រវាង ចំណង់ និងតម្រូវការ។

លោក ញឹម បុរី បន្តពន្យល់ទៀតថា ចំណង់ (Wants) ជាអ្វីដែលមនុស្សម្នាក់ៗចង់បាន។ តួយ៉ាងដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ សម្ភារៈនិយម និងការកម្សាន្ដផ្សេងៗជាដើម។ ប៉ុន្តែទាំងនេះមិនមែនជា អ្វីដែលបុគ្គលម្នាក់ៗត្រូវតែមាននោះទេ មានន័យថាប្រសិនបើចំណូលខ្លួនទាប គួរតែកាត់បន្ថយការ ចង់បាននូវរបស់មិនចាំបាច់ទាំងនេះ។

រីឯតម្រូវការ (Needs) គឺជាអ្វីដែលមនុស្សម្នាក់ៗត្រូវការជាចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃដូចជា ការបង់ថ្លៃទឹក ថ្លៃអគ្គីសនី ការទិញអាហារហូបចុក ការព្យាបាលជំងឺជាដើម។ ទាំងនេះទើបជាអ្វីដែល បុគ្គលគួរចំណាយលើ ប្រសិនបើបុគ្គលនោះចង់សន្សំប្រាក់សម្រាប់គោលដៅទៅថ្ងៃអនាគត។

លោកបន្តថា ប្រសិនបើបុគ្គលម្នាក់ៗ ឬគ្រួសារមួយអាចសម្រេចបាននូវការរៀបចំផែនការហិរញ្ញវត្ថុ របៀបនេះ ទោះបីជាមានចំណូលតិច ក៏គង់តែអាចសម្រេចតាមគោលដៅរបស់ខ្លួនបានដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ