រយៈពេល​១៦ឆ្នាំ​ ខេត្តស្វាយរៀងទាក់ទាញរោងចក្រ​បានជិត​​២០០រោងចក្រ និង​ផ្ដល់ឱកាស​ការ​ងារ​បានជិត​១០​​ម៉ឺននាក់​​

ភ្នំពេញ ៖ គោល​នយោបាយក្នុងកា​របង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​រាជរដ្ឋាភិបាល​នៅតាមបណ្ដា​ខេត្ត​សក្ដា​នុពលបានទាក់ទាញ​វិនិយោគិនបណ្ដាក់ទុន​ជា​ហូរហែរ​ដោយក្នុងនោះសម្រាប់តែខេត្ត​ស្វាយរៀងមានការទាក់ទាញខ្លាំង​លើ​រោងចក្រ​ឧស្សាហកម្ម។ ជាក់ស្ដែង​ កាលពី១៦ឆ្នាំមុន ខេត្តមួយនេះមានរោងចកក្រត្រឹម​តែ២​ប៉ុណ្ណោះ និងមានកម្មករ​ប្រមាណ២០០នាក់ ប៉ុន្តែដល់​បច្ចុប្បន្ន​ក្នុង​ខេត្តស្វាយរៀង​ទាំង​មូលមាន​រោង​ចក្រ​ជិត​២០០​រោងចក្រ​ និងមានកម្មករ​កំពុង​បំពេញការងារ​ប្រមាណជិត​១០​ម៉ឺន​នាក់។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ថ្លែង​ក្នុងវេទិកា​ធុរកិច្ច​កាលពី​ចុងសប្ដាហ៍កន្លងទៅនេះថា រាជរដ្ឋាភិបាល​បានពង្រាយ​ការ​វិនិយោគ​នៅតាម​បណ្ដាខេត្ត​នានា ក្រៅពីរាជធានីភ្នំពេញ ដើ​ម្បី​ឱ្យ​បងប្អូន​កម្មករ កម្មការិនី តាមបណ្ដាខេត្ត​អាច​ធ្វើការ​នៅជិត​ផ្ទះ ដែលអាចចំណេញបាននូវ​ថ្លៃស្នាក់​នៅ ​និង​ការ​ធ្វើដំណើរ។ ចាប់តាំងពី​រាជរដ្ឋាភិបាល​បានបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេសឃើញថា ​បណ្ដា​វិនិយោគិន​ទាំង​​ក្នុង ​និងក្រៅប្រទេស​បានបណ្ដាក់ទុនវិនិយោគ​នៅក្នុង​តំបន់សេដ្ឋកិច្ច​ទាំងនោះ ដែលធ្វើឱ្យកំណើ​ន​រោង​ចក្រ​​នៅក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​មានការកើនឡើង​​ជា​បន្តបន្ទាប់។​

ឯកឧត្តម​បន្តថា​ កន្លងមក​សម្ដេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រក​​កម្ពុជា​​បានជំរុញឱ្យ​យក​រោងចក្រថ្មីៗទៅដាក់​នៅតាមបណ្ដាខេត្ត​ ដើម្បីឱ្យ​បងប្អូនកម្មករ កម្មការិនី អាច​ធ្វើ​ការ​នៅជិត​ផ្ទះ ជួបជុំ​គ្រួសារ ដោយមិនគួរឱ្យគាត់​ឡើងមកធ្វើការ​តែក្នុ​ងរាជធានីភ្នំពេញនោះទេ ជាក់​ស្ដែង​តាមមកដល់​បច្ចុប្បន្ន​នេះ រោងចក្រ​នៅក្នុង​រាជធានីភ្នំពេញ មានតែប្រមាណ៣០ភាគរយ​ប៉ុណ្ណោះ ចំណែ​ក​​៧០ភាគរយផ្សេងទៀត គឺមានទីតាំង​នៅខេត្ត​ផ្សេងៗ​​ ក្នុងនោះដែរ​ស្វាយរៀង​ក៏ជា​ខេត្តដែលមានការទាក់​ទាញ​ខ្លាំង​លើកា​រវិនិយោគ​រោងចក្រនេះដែរ។

ឯកឧត្តម​បន្ថែមថា​ សម្រាប់ខេត្តស្វាយរៀង​ឃើញថា​ មួយរយៈចុងក្រោយនេះ​មានរោងចក្រ​ធុនធំៗ​មួយចំនួន​បាន​បណ្ដាក់ទុន ​និងដំណើរការ​ដូចជា​រោងចក្រ​ផលិតកង់រថយន្តរោងចក្រ​ដំឡើ​ងកង់ រោងចក្រ​ដំឡើង​រថយន្ត​ និងមានរោងចក្រ​ជាច្រើនទៀត​​កំពុង​មានដំណើរការនៅក្នុង​តំបន់​សេដ្ឋកិច្ច​នានា​ក្នុង​ខេត្ត​ស្វាយរៀង​ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ប្រចាំខេត្ត​ស្វាយរៀង​​ លោក ​ថា ថេង បានមានប្រសាសន៍ថា ​ការកើនឡើង​នៃ​រោងចក្រ​ឧស្សាហកម្ម​នៅក្នុងខេត្តស្វាយរៀង​ បានធ្វើឱ្យតម្រូវការ​ប្រើប្រាស់ដីសម្រាប់សង់​រោងចក្រ​មាន​កា​រ​កើ​ន​ឡើង​ជា​បន្តបន្ទាប់ ហើយក្រៅពីការផ្ដល់ការងារ​ជូនកម្មករ​ កម្មការិនីហើយ ក៏មានសេវាកម្ម​ផ្សេងទៀត​សម្រាប់​ផ្គត់​ផ្គង់​​ដល់កម្មករ កម្មការិនី ​ដូចជា ​ផ្ទះជួល​ សម្រាប់កម្មករ​មកពីខេត្ត​ផ្សេងៗ​ក៏​មានការកើនឡើង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​