អ្នកជំនាញប្រាប់ពីវិធីសាស្រ្តងាយៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

ភ្នំពេញ ៖ ជាធម្មតា មនុស្សតែងតែចង់មានការគ្រប់គ្រងចំណូល និងចំណាយឱ្យបានត្រឹមត្រូវ ពិសេសសល់លុយខ្លះបន្ទាប់ពីការចំណាយ ដើម្បសន្សំសម្រាប់អនាគត ហើយបើសិនជាមិនមានការគ្រប់គ្រងលុយឱ្យបានត្រឹមត្រូវនោះទេ នោះវានឹងឱ្យប្រព័ន្ធហិរញ្ញវត្ថមានលិចធ្លាយ ឬអាចឈានដល់ការជួបប្រទះបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សម្រាប់មនុស្សជាច្រើន នៅមិនចេះស្ងៀម បន្តិចនឹកចង់បាននេះ បន្តិចនឹកចង់បាននោះមិនចេះចប់មិនចេះហើយ ហើយពេលឃើញមានការលក់សំលៀកបំពាក់បញ្ចុះតម្លៃ ចិត្តក៏នឹកចង់ដើរមើលរកទិញ។ ពេលទូរសព្ទចេញស៊េរីថ្មី ចិត្តក៏ចង់បាន។ បើចេះតែបណ្តោយតាមចិត្ត នោះការគ្រប់គ្រងចំណាយរបស់អ្នកដូចទូកលេចធ្លាយ ដែលអាចនឹងងាយរងការលិចលង់ជាក់ជាមិនខាន។

លោកបានបន្តថា បើដូច្នេះតើអ្នកអាចគ្រប់គ្រងចិត្តដោយរបៀបណា? អ្នកអាចគ្រប់គ្រងចិត្តតាមរយៈវិធីសាស្ត្រចំនួន៤ គឺបង្កើតឧបសគ្គក្នុងការចំណាយ ពន្យាពេលទិញ ប្រាប់ថានឹងមានស៊េរីថ្មីៗទៀតនៅឆ្នាំក្រោយ ឬរំលឹកដល់គោលដៅផ្នែកហិរញ្ញវត្ថុដែលអ្នកបានកំណត់រួចហើយ ៖

១) បង្កើតឧបសគ្គក្នុងការចំណាយ៖

សម័យកាលបច្ចេកវិទ្យាពិតជាមានភាពងាយស្រួល ស្ទើរតែរាល់ការចំណាយអាចធ្វើប្រតិបត្តិការតាមទូរសព្ទដៃ។ ភាពងាយស្រួលបែបនេះ អាចធ្វើអោយអ្នកដែលខ្វះវិន័យហិរញ្ញវត្ថុចំណាយតាមចិត្តចង់បាន។ ដូច្នេះ អ្នកគួរសាកល្បងបង្កើតឧបសគ្គនៃការចំណាយតាមរយៈការភ្ជាប់អេបទៅគណនីដែលមានតែចំនួនសាច់ប្រាក់ដែលអ្នកត្រូវការចំណាយចាំបាច់ជាប្រចាំ ឬចាយជាសាច់ប្រាក់សុទ្ធ។ ឧទាហរណ៍ លោក Warren Buffet មានទម្លាប់ដាក់សាច់ប្រាក់តែ ៤០០ ដុល្លាក្នុងការបូបលុយរបស់គាត់សម្រាប់ការចំណាយចាំបាច់នានា។

២) ពន្យាពេលទិញ៖

នៅពេលចិត្តចង់បានអ្វីមួយដែលមិនចាំបាច់ ឬមិនមានក្នុងខ្ទង់ចំណាយ អ្នកគប្បីសាកល្បងសួរខ្លួនឯងថា តើខ្ញុំពិតជាត្រូវការរបស់នេះចាំបាច់ឬទេ? សួររួចប្រាប់ខ្លួនឯងថាចាំមកលើកក្រោយចាំទិញក៏មិនហួសពេលដែរ។ ម្យ៉ាងត្រូវដាក់ក្នុងខ្ទង់ថវិកាសិនមុននឹងទិញ។ ធ្វើដូច្នេះ ចិត្តរបស់អ្នកអាចប្រែប្រួលហើយត្រឡប់ជាលែងចង់បានវិញក៏មាន។

៣) ប្រាប់ចិត្តថានឹងមានស៊េរីថ្មី និងល្អជាងនេះនៅឆ្នាំក្រោយ៖

ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញរថយន្តថ្មីនៅពេលនេះ អ្នកប្រហែលជាគួរសាកល្បងគិតថាបើប្តូររថយន្តថ្មីដែលប្រើប្រេងឥន្ទនៈនៅពេលនេះតើសមហេតុផលឬទេ បើពិភពលោកកំពុងវិវត្តទៅប្រើរថយន្តអេឡិកទ្រិក (រថយន្តអាគុយ) ដូចជាម៉ាកតេស្លា ភីវ៉ាយឌី។ល។ ការចោទសួរបែបនេះអាចបង្កាក់ចិត្តដែលចង់បានដោយមិនសមហេតុផល។

៤) រំលឹកដល់គោលដៅហិរញ្ញវត្ថុដែលអ្នកបានកំណត់រួចហើយ៖

អ្នកគួរមានគោលដៅផ្នែកហិរញ្ញវត្ថុធំៗជាក់លាក់ដែលធ្វើឱ្យអ្នករំភើបរីករាយ និង សំដៅតម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាពដើម្បីឱ្យសម្រេចគោលដៅទាំងនោះ។ គោលដៅទាំងនោះ ដូចជាអ្នកមានបំណងបញ្ជូនកូនៗទាំងពីរទៅរៀននៅបរទេសក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយអ្នកត្រូវការប្រាក់៣០ម៉ឺនដុល្លាដើម្បីផ្គត់ផ្គង់ការស្នាក់នៅ និងការសិក្សារបស់ពួកគេ។ អ្នកត្រូវការប្រាក់១លានដុល្លា ដើម្បីចូលនិវត្តន៍ក្នុងរយៈពេល៥ឆ្នាំទៀត។ល។ ការនឹកគិតដល់គោលដៅធំៗដ៏គួរឱ្យរំភើបបែបនេះ ចិត្តរបស់អ្នកអាចប្តូរវិញភ្លាមក៏មាន។

សរុបមកអ្នកគួរព្យាយាមកាត់បន្ថយចំណាយតាមចិត្ត។ ការព្យាយាមបង្អាក់មិនចេះតែបណ្តោយតាមចិត្តយូរៗទៅ នោះអ្នកនឹងមិនលំបាកគ្រប់គ្រងចិត្តទៀតទេ។ ប្រៀបដូចកូនក្មេងដែលទារចង់បាននេះចង់បាននោះ ហើយបើអ្នកបដិសេធញយៗ នោះក្មេងក៏ឈប់ទារផ្តេសផ្តាសដែរ។ ប៉ុន្តែបើអ្នកចេះតែបណ្តោយឱ្យតាមចិត្តក្មេង នោះក្មេងនឹងមានទម្លាប់ទារជាប្រចាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ