កសិករ​ខេត្ត​ព្រះវិហារនាំគ្នា​ដាំណាំគម្របដី​ ដើម្បីកែប្រែគុណភាពដីឡើងវិញ​ ធ្វើឱ្យ​ទិន្នផល​កើនឡើង​ខ្ពស់​

​ព្រះវិហារ ៖ កសិករ​ជាច្រើន​គ្រួសារ​នៅក្នុងស្រុករវៀង ខេត្ត​ព្រះវិហារ បានចាប់ផ្ដើម​ដាំ​ដំណាំគម្រ​បដី ដើម្បី​កែប្រែគុណភាព​ដីដែល​បានបាត់បង់​ឱ្យ​ប្រសើរឡើង​វិញ និងទទួលបាន​ទិន្នផលដំណាំ​កាន់តែប្រសើរ​ឡើង​។ ជាក់ស្ដែង​កសិករ​នៅក្នុង​ឃុំរីករាយ​ ស្រុករវៀង ខេត្ត​បន្ទាយ​មានជ័យ បានអនុវត្តន៍​សាកល្បង​ដំាដំណាំ​គម្រប​ដី​ឃើញថា​ទិន្នផល​ដំណាំ​ដូចជាស្រូវ និង​ដំណាំ​ផ្សេងទៀត​ទទួលបានទិន្នផលខ្ពស់ជាង​មុន ។​

លោក​បណ្ឌិត គង់ រ៉ាដា អ្នកសម្រប​សម្រួល​គម្រោង​ Asset ប្រចាំខេត្តព្រះវិហារ បានមានប្រសាសន៍ថា ជា​ទូទៅ​​ដីស្រែ​ ចំការ បើកាលណា​​ដាំដុះ​រាល់​ឆ្នាំនឹងធ្វើឱ្យគុណភាពដី​កាន់តែ​បាត់បង់​ដោយសារតែ​ដំណាំ​​ដែល​ដាំដុះ​នោះ វា​ត្រូវ​ស្រូបយកជីវជាតិ​ទៅចិញ្ចឹម ​និងលូតលាស់ជារៀងរាល់ឆ្នាំ ។ ដូច្នេះ​ការ​ដែលមិនដាក់​ជី ឬមិនឱ្យ​ចំណី​ទៅដល់​ដី​ ដំណាំក៏​នឹង​ហុច​ទិន្នផល​ឱ្យ​កាន់តែតិច​ពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ។


លោកបណ្ឌិត​បន្តថា​ ការ​ដាំដំណាំគម្រប​ដី​នឹង​កែប្រែ​ដីដែលមិនមានជីវជាតិ ឱ្យ​មានជីវជាតិ​ឡើងវិញ នឹង​ធ្វើ​ឱ្យ​​​ទិន្នផលដំណាំ​កើនឡើង​វិញ​ ដែលអាច​រក្សា​បានសុវត្ថិភាពស្បៀង​អាហារ ជាពិសេស​ទទួលបានអាហារ​ដែល​មិនមានសារធាតុគីមី​ ។ លោកថា កត្តា​ដែលអ្នកជំនាញអះអាង​ថា​ ការដាំដំណាំ​គម្រប​ដី​ធ្វើឱ្យ​ដី​មានគុណភាព​ និងជីវជាតិឡើងវិញ​នោះ ដោយសារតែដំណាំ​គម្រ​បដីដែលដាំ​​​វាជា​ប្រភេទដំណាំ​ដែលចាក់ឬស​បានជ្រៅ ធ្វើឱ្យដី​ផុស​បានជ្រៅ ហើយវា​ក៏ស្រូប​យក​សារធាតុ​ចិញ្ចឹម​ផ្សេង​ពី​បរិកាស​ទៅរក្សា​ទុក​ក្នុង​ដី ដូច្នេះ​នៅពេល​ភ្ជួរ​សម្លាប់​ដំណាំ​គម្របដីនោះ ហើយមក​ដាំស្រូវ​ ឬដំណាំ​ផ្សេងៗទៀត នឹងធ្វើឱ្យ​ទិន្ន​មានការលូតលាស់​ល្អ។

លោក ​ហេង ហួរ កសិករ​មួយរូប​ក្នុងឃុំ​រីករាយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ​បានឱ្យដឹងថា​ ដីស្រែ​របស់​លោក​មានរយៈកាល​យូរមកហើយ គឺមិនក្រោម​៦០ឆ្នាំទេ ពីព្រោះថា​ពេល​លោក​កើតមក​ឃើញ​ដូន​តា​បានដាំដុះស្រូវ​លើដីនេះរួចទៅហើយ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផល​ស្រូវ​ក្នុងស្រែ​នោះកាន់តែថមថយ​ជា​បន្តបន្ទាប់ តែ​ក្រោយមកក៏មានអង្គការ​មួយ​ បានម​ក​ពន្យ​ល់​ និងណែនាំឱ្យ​កសិករ​កែប្រែគុណភាពដី ដើម្បីបង្កើនទិន្នផល​ស្រូវ​ឡើងវិញ ដោយដាំដំណាំ​គម្រ​បដី ។

លោកបន្តថា ការ​ដាំដំណាំគម្របដីនេះ គឺធ្វើឡើង​នៅក្រោយពេល​កសិករ​ប្រមូល​ផលស្រូវ​រួច មានន័យថា​ច្រូតកាត់​ហើយ​កាលណា​ក៏ចាប់ផ្ដើម​ព្រួសគ្រាប់ពូជដំណាំគម្របដី ដែលមា​ន​ច្រើន​​​ប្រភេទ ប៉ុន្តែ​សម្រាប់​រូប​លោកគឺជ្រើសរើស​យក​ប្រភេទ​ស្តាយឡូ ដែលជាប្រភេទស្មៅអាច​ឱ្យគោស៊ីផង និង​ទុក​ជាជីកំប៉ុស​ផង ។ លោកថា មុន​ចាប់ផ្ដើម​ដាំដំណាំគម្រប​ដី ទិន្នផល​ស្រូវ​​ក្នុងមួយហិកតា​បានត្រឹម​១តោន​ តែពេល​ដាំ​ដំណាំ​គម្រ​ប​​ដីក្នុងឆ្នាំដំបូង​ក៏ចាប់ផ្ដើមទទួលបាន​១,៥​តោន​ក្នុងមួយហិកតា​​ ។ ដោយឃើញ​ថា​ទិន្ន​ផល​ចាប់​ផ្ដើម​កើនឡើង​បែបនេះ កសិករ​ជា​ច្រើនចាប់ផ្ដើម​អនុវត្តន៍តាម ហើយរហូតមកដល់ពេលនេះ ទិន្នផល​ស្រូវ​​ក៏​ចេះ​តែ​កើនឡើង​ រហូត​ដល់ ​១ហិក​តា​ ជិត​៣តោន​ឯណោះ ។

លោក ស្រី ជុន កសិករ​មួយរូបរស់នៅក្នុង​ឃុំ​ជាមួយគ្នា​ដែរនោះ​ក៏បានឱ្យដឹងផងដែរថា លោក​បាន​អនុវត្តន៍​ដាំ​ដំណាំ​គម្រប​ដី​លើ​ដីចំការរបស់លោកក្រោយទទួលបានការណែនាំ​ពីអង្គការ​កសិ​កម្ម​​នៅក្នុង​ខេត្ត​ព្រះ​វិហារ ហើយក្នុងឆ្នាំដំបូង​នេះ លោក​មើលឃើញថា​ដំណាំ​គម្រប​ដី​នោះ​មានកា​រលូត​លាស់ល្អណាស់ ដោ​យ​មិនចាំ​បាច់​ប្រើប្រាស់ជី​នោះឡើយ ដូច្នេះ​នៅឆ្នាំក្រោយៗ​ លោក​​នឹង​បន្ត​ដាំដំណាំ​គម្របដីលើ​ដីចំ​ការ​រប​ស់លោក​បន្ថែមទៀត ដើម្បី​បង្កើនគុណភាព​ដី​ឡើង​វិញ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ