កំណាត់ផ្លូវ​ចំនួន​២ខ្សែ ក្នុង​ខេត្តព្រះវិហារ​​ រង​ការខូចខាត​ដោយ​សារ​គ្រាប់ផ្លោងរបស់ទាហានថៃ

ព្រះវិហារ​ ៖ បន្ទាប់ពី​បទឈប់បាញ់​បន្ទាន់រវា​ងកម្ពុជា​- ថៃ បានចូលជាធរមាន ក្រុមការងាររបស់​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានចុះពិនិត្យ​ភ្លាម​ៗ​នូវខ្សែ​ផ្លូវ​ក្នុង​ភូមិសាស្ត្ររបស់ខ្លួន ដែល​រងការខូចខាត​ដោយគ្រាប់​ផ្លោង​របស់យោធាថៃ ។​ ជាលទ្ធផល​ក្រោយ​ពេល​ពិនិត្យ​រួចរាល់ មានចំណាត់​ផ្លូវ​ចំនួន​២​ខ្សែ​ប៉ុណ្ណោះ ដែលរង​ការ​ខូចខាត ។ នេះបើតាមការបញ្ជាក់ពី​ឯកឧត្តម ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ។

យោងតាម​ឯកឧត្តម​ ផន រឹម​ បានបញ្ជាក់ថា ក្រោយបទឈប់បាញ់បន្ទាន់រវាង កម្ពុជា-ថៃ ចូលជាធរមានកាលពីវេលា​ម៉ោ​ង​២៤​ឈាន​​ចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បា​នចុះ​ពិ​និត្យលម្អិតខ្សែផ្លូវក្នុងភូមិសាស្ត្ររបស់ខ្លួនដែលខូចខាតដោយគ្រាប់ថ្លោងទាហានថៃ និងត្រៀម​ជួ​ស​ជុ​ល​ឲ្យ​បានទា​ន់ពេលវេលា ។

ឯកឧត្តម​បន្តថា ក្នុងចំណោម​កំណាត់ផ្លូវ​សរុប​៩ខ្សែ ដែល​បាន​ត្រួតពិនិត្យ មានតែ​ផ្លូវចំនួន​២ខ្សែ​ប៉ុណ្ណោះ ដែល​​​រង​ការ​ខូចខាត​​ ក្នុងនោះ​មានផ្លូវ​ខេត្ត​លេខ ២៦២៨ (ច្រកតាថាវ) និង​ផ្លូវខេត្ត​លេខ ២PVH៥ (ជាំក្សាន្ត – អានសេះ) ​ដោយសារ​គ្រាប់កាំភ្លើងធំ​ធ្លាក់​ចំ ។

ឯកឧត្តម​បន្ថែមថា​ កំណាត់ផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ) មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០១ ទីតាំង ត្រង់ចិញ្ចើមផ្លូវ នៅPK10+020 ហើយកំណាត់ផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត – អានសេះ)៖ បាន​ខូ​ចដោ​យសារ​មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០៣ ទីតាំង រួមមាន​ទីតាំង១ស្ថិតនៅ PR2PVH5 PK05+320 ​ទីតាំងទី២ ស្ថិតនៅ  PR2PVH5 PK06+660 និងទីតាំងទី​៣ស្ថិតនៅ  PR2PVH5 PK10+030 ។ ចំណែក​ឯ​ផ្លូវជាតិ និង​ផ្លូវខេត្ត​ផ្សេងទៀត​ដូចជា៖ ផ្លូវជាតិ​លេខ៦២, ផ្លូវជាតិ​លេខ ៩២, ផ្លូវខេត្ត​លេខ ២៦២៥, ផ្លូវខេត្ត​លេខ ២៦២៦, ផ្លូវខេត្ត​លេខ ២PVH២, ផ្លូវខេត្ត​លេខ ២PVH៧ និង​ផ្លូវខេត្ត​លេខ ២PVH៩ គឺ​ពុំមាន​ការ​ខូច​ខាត​​ដោយសារ​គ្រាប់កាំ​ភ្លើង​ធំ​ធ្លា​ក់​ចំ​នោះឡើយ ។

គួរបញ្ជាក់ថា ស្ថានភាព​ផ្លូវ​ក្នុងស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ គឺ​នៅ​មាន​សុវត្ថិភាព​សម្រាប់​ការធ្វើដំណើរ​បាន​ធម្មតា​នៅ​លើ​កំណាត់ផ្លូវ​ភាគច្រើន លើកលែងតែ​កំណាត់ផ្លូវ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​ជួសជុល​ដោយសារ​ការខូចខាត​ខាងលើ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *