ភ្នំពេញ ៖ កម្ពុជាបានឈានមុខគេជាថ្មីម្ដងទៀតក្នុងការបើកទេសចរណ៍ឡើងវិញពេញលេញនៅក្នុងអាស៊ីអាគ្នេយ៍។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានសម្រេចលុបចោលរាល់តម្រូវការធ្វើតេស្តរកកូវីដ-១៩ សម្រាប់ការធ្វើដំណើររបស់ទេសចរ ក៏ដូចជាធុរជនមកពីបរទេស។ នេះមានន័យថាមិនមានការធ្វើតេស្ត PCR បង្ហាញលទ្ធផលអវិជ្ជមានរយៈពេល ៧២ម៉ោងមុនពេលមកដល់ ហើយក៏មិនមានការធ្វើតេស្ត Rapid Antigen ទៀតនោះដែរនៅពេលមកដល់កម្ពុជា។

កម្ពុជាក៏បានដាក់បញ្ចូលទិដ្ឋាការពេលមកដល់ផងដែរ ដូច្នេះមិនចាំបាច់ស្នើសុំទិដ្ឋាការតាមអ៊ីនធឺណិត ឬតាមរយៈស្ថានទូតកម្ពុជាទៀតនោះទេ។ និយាយជារួម គឺកម្ពុជាបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។

ជាមួយគ្នាដែរ បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ជាច្រើន ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ានបានបង្ហាញពីការអបអរសាទរចំពោះការបើកចំហប្រទេស និងក្លាយជាគោលដៅទេសចរណ៍ និងវិនិយោគមានសុវត្ថិភាពបំផុតនៅក្នុងតំបន់ជាមួយនឹងការលើកឡើងថា «កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ»។

យ៉ាងណាក៏ដោយ បើទោះបីជាមានការលុបចោលលក្ខខណ្ឌតម្រូវដូចបានលើកឡើងខាងលើក៏ដោយ ក៏ក្រសួងសុខាភិបាលនៅតែបន្តលើកទឹកចិត្តអ្នកធ្វើដំណើរ និងអ្នកផ្សេងទៀតធ្វើតេស្ដដោយខ្លួនឯង ដើម្បីធានាថាពួកគេគ្មានមេរោគកូវីដ-១៩។ ដោយឡែកសម្រាប់អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំងពេញលេញ ឬមិនបានចាក់វ៉ាក់សាំងសោះ នៅតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅទីតាំងដែលបានកំណត់ដោយក្រសួង។

គួរកត់សម្គាល់ថា ជាមួយនឹងការទទួលបានចំណាត់ថ្នាក់ជាប្រទេសដំបូងគេដែលមានសុវត្ថិភាពដែលបើកទេសចរណ៍ឡើងវិញពេញលេញ គេហទំព័រផ្លូវការរបស់បណ្តាញទេសចរណ៍អន្តរជាតិបានចេញផ្សារថា កម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងទ្វីបអាស៊ី ដែលបើកដំណើរការពេញលេញដោយគ្មានលក្ខខណ្ឌដល់អ្នកដំណើរដែលទទួលថ្នាំបង្ការ ដែលជាការកត់សម្គាល់ពេលវេលាដ៏សំខាន់មួយក្នុងការបើកឡើងវិញនៃអាស៊ីអាគ្នេយ៍។ ប្រទេសនេះត្រូវបានបើកប្រហែល 4 ខែហើយយ៉ាងច្បាស់ថាមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីស្វាគមន៍អ្នកធ្វើដំណើរត្រឡប់មកវិញយ៉ាងពេញលេញ។
ជាមួយនឹងការលើកឡើងពីភាពល្អប្រសើរ និងសុវត្ថិភាពរបស់កម្ពុជា ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អន្តរជាតិជាសកលដដែលនេះបានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១ ហើយបន្ទាប់មកប្រទេសហ្វីលីពីនលំដាប់លេខរៀងទី២ និងប្រទេសសិង្ហបុរីជាប់លេខរៀងទី៣ ក្នុងនាមជាគោលដៅទេសចរណ៍សុវត្ថិភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content