ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ទទួលបានចំណូលពីការប្រមូលពន្ធនាំចូលយានយន្ត និងគ្រឿងចក្រគ្រប់ប្រភេទបានចំនួន ៣ ៩៩៨,៨ពាន់លានរៀល ស្មើនឹងប្រមាណ ៩៧៥លានដុល្លារអាមេរិកកាលពីឆ្នាំ២០២១កន្លងទៅនេះ។

តាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ចំណូលពន្ធដែលបានពីការនាំចូលយានយន្ត និងគ្រឿងចក្រគ្រប់ប្រភេទនេះ មានចំនួន ៣,៩៩៨.៨ ពាន់លានរៀល ឬស្មើនឹង ៤៣% នៃចំណូលសរុប ដែលប្រមូលបាននៅក្នុងឆ្នាំ២០២១ ។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចូលយានយន្ត ជាប្រភពចំណូលពន្ធដ៏សំខាន់សម្រាប់ថវិកាជាតិ។ ដោយមើលឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការប្រមូលពន្ធនាំចូលលើយានយន្តជ្រកក្រោមស្លាកលេខផ្សេងៗដែលគ្មានពន្ធ និងអាករនាំចូល ដើម្បីបញ្ចប់នូវសកម្មភាពរត់ពន្ធយានយន្តចូលមកកម្ពុជា។
ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបង្ហាញរបាយការណ៍ផងដែរ ពីលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២១ បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៣,៥២២.២ ពាន់លានរៀល (ត្រូវជា ៣៧.៩% នៃចំណូលសរុប) អាករពិសេសមានចំនួន ៣,៥១៣ ពាន់លានរៀល (ត្រូវជា ៣៨.៨%នៃចំណូលសរុប)។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានបង្ហា្តញតួលេខនៃការប្រមូលចំណូលពន្ធនៅឆ្នាំ២០២១ បានចំនួន ៩ ២៩៥.៧ ពាន់លានរៀល (ស្មើនឹងប្រមាណ ២ ២៩៥,២ លានដុល្លារអាមេរិក) មានការថយចុះប្រមាណ ៥,១ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះបង្ហាញពីការសម្រេចបានត្រឹមប្រមាណ ៩៧.១ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ គួរកត់សម្គាល់ថា គិតចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ បានអនុញ្ញាតឱ្យរថយន្តអត់ពន្ធចង្កូតឆ្វេង និងរថយន្តចង្កូតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយអត្រាអនុគ្រោះ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង ៥ពាន់គ្រឿងបានចូលមកបង់ពន្ធ ទទួលបានទឹកប្រាក់ពន្ធជិត ៥០លានដុល្លារ។ ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content