ភ្នំពេញ ៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងត្រូវលក់ក្នុងតម្លៃ ៤ ៧០០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ពោលគឺតម្លៃលក់រាយសាំងធម្មតា និងប្រេងម៉ាស៊ូតកើនឡើង ២០០ រៀលដូចគ្នា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងត្រូវលក់ក្នុងតម្លៃ ៤.៨៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៦១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ/លីត្រ ។ ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងចុះមក ៤.៧០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថា ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវបានលក់តម្លៃ ៤ ៥០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤ ២៥០រៀល ក្នុង១លីត្រ។ ដូច្នេះ បើធៀបនឹងការថ្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លក់រាយសាំងធម្មតា និងប្រេងម៉ាស៊ូតកើនឡើង ២០០ រៀលដូចគ្នា។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាធ្លាប់ថ្លែងប្រាប់ថា ជាទូទៅ ប្រជាជនមានការយល់ច្រឡំ រហូតដល់មានការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលថា ការដាក់លក់ប្រេងសាំងក្នុងតម្លៃខ្ពស់នាអំឡុងពេលដែលទើបតែបើកប្រទេសឡើងវិញ ធ្វើឱ្យប្រជាជនមានការលំបាកចំពោះការចំណាយលើប្រេង។ នេះគឺព្រួយបារម្ភរបស់ប្រជាជន។
លោកបណ្ឌិតបានថ្លែងដូច្នេះថា ៖
“ជាពិត ការកំណត់តម្លៃប្រេង គឺផ្អែកលើតម្លៃប្រេងលើទីផ្សារអន្តរជាតិ ព្រោះយើងដឹងគ្រប់គ្នាហើយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតប្រេងបាននោះទេ តែជាប្រទេសដែលនាំប្រេងចូល ដើម្បីប្រើប្រាស់សម្រាប់ដំណើរការផលិតកម្ម និងឧស្សាហកម្មផ្សេងៗ។ នាប៉ុន្មានទសវត្សរ៍កន្លងមកនេះ គឺប្រទេសកម្ពុជានាំចូលប្រេងទាំងស្រុងតែម្តង”
លោកបណ្ឌិតបានថ្លែងបន្តថា ៖
“ការកំណត់អត្រាលក់ ឬតម្លៃប្រេងនៅកម្ពុជា គឺផ្អែកទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ និងទៅលើតម្លៃផលិតកម្មនៃការផលិតប្រេង ជាពិសេសប្រទេសជាអ្នកផលិតប្រេង ឬអ្នកនាំប្រេងចេញរបស់ពិភពលោក ដែលយើងហៅ OPEC ឬ OPEC+ ជាអ្នកកំណត់តម្លៃប្រេង មិនមែនរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពអាចកំណត់តម្លៃប្រេងឲ្យឡើងខ្ពស់ ឬចុះទាបដូចការលើកឡើងរបស់មនុស្សមួយចំនួនតូចនោះទេ”
គួររំលឹកផងដែរថា ក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានោះទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ហើយសូមឲ្យគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់៕



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content