លុចសំបួរ ជាប្រទេស​តូច​​មួយ​ក្នុង​សហភាព​អឺរ៉ុប​ ប៉ុន្តែជា​ប្រទេស​មានជាងគេ​បំផុត​លើ​ពិភពលោក

បរទេស ៖ យោងតាមប្រភពពី Luxtoday បានលើកឡើងថា ​បើទោះបី​ជា លុចសំបួរ ជា​ប្រទេស​តូច​បំផុត​មួយ​ក្នុង​សហភាព​អឺរ៉ុប​ក៏ដោយ ប៉ុន្តែវាបានជាប់​ឈ្មោះ​ជា​ប្រទេសដែល​មាន​បំផុត​ក្នុង​ពិភពលោក។ ភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសមួយនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈផលិតផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ (GDP) ជាង ១៣០ ០០០ ដុល្លារ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

GDP សម្រាប់មនុស្សម្នាក់ក្នុងប្រទេសលុចសំបួរមានកម្រិតខ្ពស់ ដោយសារមនុស្សជាច្រើនគិតថា លុចសំបួ មានទ្រព្យសម្បត្តិច្រើនដោយសារឧស្សាហកម្មដែក។ នៅដើមសតវត្សរ៍ទី ១៩ ប្រហែល ៨០ ភាគរយនៃចំនួនប្រជាជនលុចសំបួរស់នៅយ៉ាងលំបាកក្នុងវិស័យកសិកម្ម និងពឹងផ្អែកលើកម្លាំងពលកម្ម។ ក្រោយមក បដិវត្តឧស្សាហកម្មនៅលុចសំបួបានចាប់ផ្តើមនៅពាក់កណ្តាលសតវត្សរ៍ទី ១៩ ជាមួយនឹងវត្តមានរបស់ដែក នៅពេលដែលប្រទេសនេះបានចូលរួមជាមួយសហភាពគយអាល្លឺម៉ង់ Zollverein។ ការវិវត្តដ៏សំខាន់នៃឧស្សាហកម្មដែករបស់លុចសំបួ គឺការរកឃើញ Minette ដែលជាដែកមានគុណភាពទាប។ ជាមួយនឹងការសាងសង់រោងចក្រផលិតដែកថ្មីៗ និងការពង្រីករោងចក្រដែលមានស្រាប់ បានធ្វើឲ្យលុចសំបួក្លាយជាប្រទេសផលិតដែកថែបដ៏សំខាន់មួយនៅក្នុងពិភពលោកនៅដើមសតវត្សរ៍ទី២០ ជាមួយនឹងកម្លាំងពលកម្មជាង ៥ ម៉ឺននាក់។ ទោះជាយ៉ាងណាក្តី ឧស្សាហកម្មនេះបានចាប់ផ្តើមធ្លាក់ចុះនៅក្នុងពាក់កណ្តាលសតវត្សរ៍នេះ ដោយសារតែការកើនឡើងនៃអ្នកផលិតដែកថ្មីនៅក្នុងប្រទេសផ្សេងទៀត និងការកើនឡើងនៃថ្លៃថាមពល។ ក្រោយមក ឧស្សាហកម្មនេះបានដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយឥឡូវនេះវាផ្តោតលើការផលិតដែកដែលមានតម្លៃខ្ពស់។

មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធពន្ធរបស់ លុចសំបួរ ត្រូវបានគេស្គាល់ថា ជាគុណសម្បត្តិដែលបានជួយបង្កើតមុខមាត់របស់ប្រទេសជា “ឋានសួគ៌ពន្ធ” និងជាគោលដៅកំពូលសម្រាប់បុគ្គលអ្នកមាន និងសហគ្រាសដែលមានទ្រព្យសម្បត្តិច្រើន។ ទន្ទឹមនឹងនេះ លុចសំបួ បានក្លាយជាទីតាំងរបស់ក្រុមហ៊ុនធំៗជាច្រើនដែលបានសម្រេចចិត្តបើកការិយាល័យនៅក្នុងប្រទេសតូចមួយនេះនៅក្នុងសហភាពអឺរ៉ុប។ ក្រុមហ៊ុនធំៗរបស់អាមេរិក Google និង Amazon មានទីស្នាក់ការកណ្តាលរបស់ពួកគេគឺស្ថិតនៅលុចសំបួ។ លើសពីនេះ ក្រុមហ៊ុនធំៗមួយចំនួនទៀតមានការិយាល័យនៅក្នុងលុចសំបួរផងដែរ ​រួម​មាន Microsoft, Facebook និង HSBC។ ប្រទេសនេះបានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍នៃការចាប់ផ្តើមអាជីវកម្ម និងសាជីវកម្ម ដោយរដ្ឋាភិបាល និងអង្គការផ្សេងៗសហការគ្នាដើម្បីធ្វើឱ្យប្រាកដថា សហគ្រិនទទួលបានការគាំទ្រដែលពួកគេត្រូវការដើម្បីពង្រីកការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ និងពង្រីកនៅទូទាំងពិភពលោក។ បន្ថែមពីនេះ លុចសំបួរ មានទីភ្នាក់ងារពិសេសមួយហៅថា Luxinnovation ដែលជួយដល់ការចាប់ផ្តើមអាជីវកម្មតាមរយៈការបង្វឹក និងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ ដើម្បីជួយឱ្យការចាប់ផ្ដើមអាជីវកម្មរីកចម្រើនលឿនជាងមុន និងរៀបចំឱ្យពួកគេឈានទៅមុខជាសកល។

ក្រៅពីនេះ អង្គការ និងស្ថាប័នសហភាពអឺរ៉ុបមួយចំនួនក៏មានទីតាំងនៅក្នុងលុចសំបួរផងដែរ រួមមាន ៖ តុលាការយុត្តិធម៌របស់សហភាពអឺរ៉ុប, ធនាគារវិនិយោគអឺរ៉ុប, និងមូលនិធិវិនិយោគអឺរ៉ុប។ កត្តានេះបានធ្វើឱ្យប្រទេសនេះកាន់តែមានសារៈសំខាន់សម្រាប់កិច្ចការអឺរ៉ុប និងការសម្រេចចិត្តរបស់ប្លុកនេះ ព្រមទាំងមានឱកាសសម្បូរបែបសម្រាប់ទាក់ទាញជនបរទេស។ មិនត្រឹមតែប៉ុណ្ណោះ វិស័យទេសចរណ៍រួមចំណែកយ៉ាងសំខាន់ដល់សកម្មភាពសេដ្ឋកិច្ចលុចសំបួតាមរយៈការចំណាយរបស់ភ្ញៀវទេសចរ ហើយការចំណាយនេះបង្កើតការងារ និងបង្កើតប្រាក់ចំណូលសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍។ លុចសំបួរសំបូរទៅដោយសារទេសភាពដ៏ស្រស់បំព្រង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តំបន់ប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍ និងមជ្ឈមណ្ឌលទីក្រុងដ៏អ៊ូអរ។ នៅឆ្នាំ ២០២១ វាបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ១,២ ភាគរយ និងបានផ្តល់ការងារចំនួន ៣៨ ៦១៧ ដែលស្មើនឹង ៨,៣ ភាគរយនៃការងារសរុប។

មួយវិញទៀតនោះគឺ មហាសេដ្ឋី និងអ្នកមានជាច្រើនបានតម្កល់ទ្រព្យសម្បត្តិពួកគេនៅលុចសំបួរ ដោយគេប៉ាន់ស្មានថាមានលើសពី ៦ ទ្រីលានអឺរ៉ូ ដែលជាកម្មសិទ្ធរបស់មហាសេដ្ឋី ២៦៦ នាក់។ ហេតុផលមួយក្នុងចំណោមហេតុផលដែលធ្វើឲ្យអ្នកមានរក្សាលុយនៅលុចសំបួ គឺដោយសារតែរបបពន្ធល្អ ដោយប្រទេសនេះមានអត្រាពន្ធសាជីវកម្មទាប ២៤ ភាគរយ និងមិនមានពន្ធលើការបង្កើនដើមទុនទេ។ ហេតុផលនេះធ្វើឱ្យលុចសំបួរក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់មហាសេដ្ឋី និងអាជីវកម្មដែលកំពុងស្វែងរកការកាត់បន្ថយការបង់ពន្ធរបស់ពួកគេ។ ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុលុចសំបួរគ្រប់គ្រងកញ្ចប់ថវិកា ៥០០ លានដុល្លារដោយបែងចែកជាពីរប្រភេទធំៗគឺ ធម្មតា និងវិសាមញ្ញ។ ការចំណាយធម្មតាសំដៅលើការចំណាយដូចជាប្រាក់ខែ ប្រាក់សោធននិវត្តន៍ និងថ្លៃថែទាំសុខភាព ដែលជាផ្នែកមួយនៃប្រតិបត្តិការ និងកាតព្វកិច្ចជាប្រចាំរបស់អង្គភាព។ ម្យ៉ាងវិញទៀត ការចំណាយវិសាមញ្ញមិនសូវមានជាញឹកញាប់ទេ ហើយជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ គម្រោងសំខាន់ៗ ការឆ្លើយតបគ្រាអាសន្ន និងប្រតិបត្តិការស្តារឡើងវិញ។ ប្រភពចំណូលសំខាន់ៗសម្រាប់រដ្ឋាភិបាលលុចសំបួភាគច្រើនបានមកពីពន្ធ ការរួមចំណែកសន្តិសុខសង្គម និងភាគលាភពីសហគ្រាសរដ្ឋ។ ចំពោះការចំណាយសំខាន់ៗវិញរួមមាន សន្តិសុខសង្គម ការថែទាំសុខភាព ការអប់រំ និងការគ្រប់គ្រងសាធារណៈ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លុចសំបួរ មានមូលនិធិវិនិយោគ ១៦ ៧៧៧ គម្រោងដែលគ្របដណ្តប់លើវិស័យជាច្រើនចាប់ពីមូលធនបណ្តាក់ទុនរហូតដល់ការគ្រប់គ្រងទ្រព្យសកម្ម និងមូលនិធិការពារហានិភ័យ។ ជារួម មូលនិធិទាំងនេះមានចំនួន ៤,៥ ទ្រីលានអឺរ៉ូ ដែលបង្ហាញពីជំហររបស់ប្រទេសនេះជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពហិរញ្ញវត្ថុ និងការវិនិយោគ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការវិនិយោគរបស់រដ្ឋសម្រាប់ក្នុងប្រទេសត្រូវបានធ្វើឡើងក្នុងវិស័យផ្សេងៗ រួមមានការអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងគំនិតផ្តួចផ្តើមថាមពល។ទន្ទឹមនឹងនេះ រដ្ឋាភិបាលលុចសំបួបានពង្រីកកិច្ចខិតខំប្រឹងប្រែងវិនិយោគរបស់ខ្លួនលើសពីព្រំដែនរបស់ខ្លួន ជាពិសេសនៅក្នុងតំបន់ Grand Est ហើយការវិនិយោគត្រូវបានធ្វើឡើងក្នុងការពង្រីក និងកែលម្អផ្លូវថ្នល់ និងផ្លូវដែកជាមួយប្រទេសបារាំង។ រដ្ឋាភិបាលជឿជាក់ថាការវិនិយោគជាយុទ្ធសាស្ត្រទាំងនេះនឹងជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ តាមរយៈការវិនិយោគទាំងនេះ លុចសំបួមានគោលបំណងពង្រឹងការអនុវត្តសេដ្ឋកិច្ចរបស់ខ្លួន កែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងរក្សាឋានៈជាប្រទេសអ្នកមានបំផុតមួយក្នុងពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ