របាយការណ៍ឥណទានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គម្លាតព័ត៌មានរវាងអ្នកផ្ដល់កម្ចី​ និងអ្នកប្រើប្រាស់កម្ចី

ភ្នំពេញ ៖ របាយការណ៍ឥណទាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់គម្លាតព័ត៌មានរវាងអ្នកផ្ដល់កម្ចី​ និងអ្នកប្រើប្រាស់កម្ចី ដើម្បីវាយតម្លៃហានិភ័យឥណទានយ៉ាងឆាប់រហ័ស និងធ្វើការសម្រេចចិត្តលើប្រាក់កម្ចីដែលជាការម្រួលដល់ការទទួលបានហិរញ្ញវត្ថុ។

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ និងបង្កើនស្ថិរភាពវិស័យហិរញ្ញវត្ថុ ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស៊ីប៊ីស៊ី តែងតែមានការអភិវឌ្ឍផលិតផល និងប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីបំពេញតម្រូវការនៃការកើនឡើងនៃស្ថាប័នហិរញ្ញវត្ថុជាសមាជិករបស់ខ្លួន។

បច្ចុប្បន្ន ស៊ីប៊ីស៊ី បានបើកដំណើរការឧបករណ៍វិភាគទិន្នន័យ ដែលជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ីក្នុងការធ្វើការសម្រេចចិត្ត លើកកម្ពស់ការគ្រប់គ្រងហានិភ័យឥណទានតាមរយៈបច្ចេកវិទ្យានៃអាជីវកម្មឆ្លាតវៃ ការវិភាគទិន្នន័យ និងដំណោះស្រាយការវិភាគព្យាករណ៍សម្រាប់ការវាយតម្លៃសំណើសុំប្រាក់កម្ចី ការត្រួតពិនិត្យផលប័ត្រ និងការវិភាគយុទ្ធសាស្រ្ត។

បន្ទាប់ពីបានបើកដំណើរការសេវាវិភាគទិន្នន័យជំនាន់ថ្មី (DAR) និងពិន្ទុ ខេ ស្ករ (K-Score) ក្នុងឆ្នាំ២០២០ កន្លងទៅ ស៊ីប៊ីស៊ី បានដាក់ឱ្យដំណើរការនូវដំណោះស្រាយផែនទីហានិភ័យឥណទានដំបូងបង្អស់នៅកម្ពុជាសម្រាប់សមាជិកទាំងអស់របស់ខ្លួន។

ថ្លែងក្នុងកម្មវិធីអបអសាទរខួប ១០ឆ្នាំ នៃការបង្កើតឡើងប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា ការនាំយកព័ត៌មានឥណទានបុគ្គល​ និងអាជីវកម្មទាំងអស់ ដែលស្ថិតនៅក្រោមប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព គឺជាការប្តេជ្ញាចិត្តដ៏សំខាន់មួយនៅក្រោមចក្ខុវិស័យនិងបេសកកម្មរបស់ ស៊ីប៊ីស៊ី។

លោកជំទាវបណ្ឌិត បានថ្លែងថា ៖

“នៅពេលយើងឈានជើងចូលទៅក្នុងទសវត្សរ៍បន្ទាប់ ស៊ីប៊ីស៊ី សង្ឃឹមថានឹងអនុញ្ញាតឱ្យមានក្របខណ្ឌរបាយការណ៍ឥណទានឆ្លងព្រំដែន ដើម្បីបើកលទ្ធភាពទទួលបានហិរញ្ញវត្ថុដោយគ្មានព្រំដែនភូមិសាស្ត្រ។ យើងជឿជាក់ថានៅក្នុងប៉ុន្មានឆ្នាំខាងមុខ ស៊ីប៊ីស៊ី អាចទាញយកប្រភពទិន្នន័យជំនួសជាច្រើន តាមរយៈការសហការជាមួយប្រព័ន្ធ សេវាទឹកភ្លើង ទូរគមនាគមន៍ និងក្រុមហ៊ុនទូទាត់ប្រាក់ផ្សេងៗ”

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានលើកឡើងថា ក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការ រយៈពេល១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការរាយការណ៍ និងហេដ្ឋារចនាសម្ព័ន្ធវិភាគដ៏ទំនើប និងមានសុវត្ថិភាពដល់ស្ថាប័នហិរញ្ញវត្ថុ ជាសមាជិករបស់ខ្លួន ដើម្បីធ្វើឱ្យទីផ្សារឥណទានដំណើរការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោកបានថ្លែងដូច្នេះថា ៖

“ចក្ខុវិស័យរបស់យើង សម្រាប់ទស្សវត្សរ៍ក្រោយ គឺធ្វើឱ្យការសម្រេចចិត្តដ៏ងាយស្រួល និងមានទំនុកចិត្តខ្ពស់ដល់សមាជិករបស់យើង ដោយប្រើទិន្នន័យ និងបច្ចេកវិទ្យាដែលមានស្រាប់នៅក្នុងដៃរបស់ពួកគាត់”

គួររំលឹកផងដែរថា ស៊ីប៊ីស៊ី បានបង្កើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងធ្វើឱ្យមានភាពប្រសើរឡើងនូវការវាយតម្លៃហានិភ័យឥណទាន និងធ្វើឱ្យទីផ្សារឥណទានមានតម្លាភាព ការគ្រប់គ្រងបានយ៉ាងល្អប្រសើរសម្រាប់ស្ថាប័ន ហិរញ្ញវត្ថុក្នុងប្រទេស។ ស៊ីប៊ីស៊ី បាន និងកំពុងពង្រីកខ្លួន និងបន្ដរីកចម្រើនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះពីសមាជិកចំនួន ៥១ ក្នុងឆ្នាំ២០១២ ដល់ ១៨១ ក្នុងឆ្នាំ២០២២​ នេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)