ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-ក្រុងព្រះសីហនុ ចាប់ផ្ដើម​​ស្រូបទាញ​ទេសចរ​ទៅកាន់ខេត្តព្រះសីហនុ​

ភ្នំពេញ ៖ ផ្លូ​វល្បឿនលឿន​ដំបូងគេ​នៅកម្ពុជា ​ភ្នំពេញ-​ក្រុង​ព្រះសីហនុ បានបើកដំណើរការ​សាកល្បង​នៅថ្ងៃទី០១ ខែតុលា ឆ្នាំ​២០២២​នេះ ដោយក្នុង​រយៈពេលមួយខែតុលា​នេះ ប្រជាពលរដ្ឋ​ដែល​បើក​បរ​ឆ្លងកាត់ផ្លូវ​ល្បឿនលឿន​នេះ នឹងមិនចំណាយ​ប្រាក់ក្នុងការ​បង់​ថ្លៃ​ធ្វើ​ដំណើរ​នោះឡើយ។ ការ​ដាក់​ដំណើរការ​ផ្លូវល្បឿនលឿន​ជាលើកដំបូង​គេ​នេះ​គេជឿជាក់ថា នឹង​ជំរុញសកម្មភាពសេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែមាន​សន្ទុះបន្ថែម​ទៀត ។

នៅថ្ងៃទី​០១ តុលា​២០២២​ ដែលជាថ្ងៃ​ដំបូង​នៃការ​បើក​ដំណើរកា​រសាកល្បង​ផ្លូវ​ល្បឿនលឿន មានយានយន្ត​ឆ្លងកាត់​ប្រមាណជិត​៩​ពាន់​គ្រឿង​ ហើយនៅថ្ងៃទី០២ មានយានយន្ត​ឆ្លងកាត់ប្រមាណ១ម៉ឺន​៤ពាន់​គ្រឿង​ និង​បានកើនឡើង​ជា​បន្តបន្ទាប់ទៀតពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ កត្តាទាំង​នេះ​នឹង​ធ្វើឱ្យតម្រូវការសេវា​កម្ម​ទេសចរណ៍​នៅក្នុង​ខេត្តព្រះសីហនុ​នឹ​ងមានកំណើន​ឡើង​ដូចជា​បន្ទ​ប់​​សណ្ឋាគារ ផ្ទះ​សំ​ណា​​ក់​ អាហារ​ដ្ឋាន ​និងកន្លែង​កម្សាន្ត​នានាក្នុង​ខេត្ត​ ហើយ​អាជីវករ​ ម្ចាស់អាជីវកម្ម​នៅក្នុ​ង​ខេត្ត​នេះក៏រំពឹងថា​នឹង​ទទួលបាន​ប្រាក់ចំ​ណូល​បន្ថែម​ពីកំណើន​ភ្ញៀវទេសចរ​​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ ។

លោក តាំង សុចិត្រ​គ្រឹះស្នា​ ប្រធានមន្ទីរទេសចរណ៍​ខេត្តព្រះសីហនុ​បាន​ប្រាប់​ AMS តាមទូរសព្ទឱ្យដឹងថា​ ជាការ​ពិត​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃកន្លងមក​នេះ ជាពិសេស​នៅថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅឃើញថា​ចំនួន​ភ្ញៀវ​ទេសចរ​ចូលមកកាន់ខេត្ត​ព្រះសីហនុ​មានចំនួន​ច្រើនបើធៀបនឹង​សប្ដាហ៍មុន​ដែល​ជា​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​ផងដែរ​នោះ ។

លោក​បន្តថា ៖

“កត្តាទាំងនេះគឺដោយសារតែ​ផ្លូវ​ល្បឿលឿន​ដំបូង​របស់យើង​បាន​បើក​ដំណើរការ​ ហើយប្រ​ជា​ព​ល​រដ្ឋ​ពី​​បណ្ដា​ខេត្ត ​និងពីភ្នំពេញ​​សាកល្បង​បើក​បរ​លើ​ផ្លូវ​ល្បឿនលឿន​ ហើយក៏ហួសមកលេង​ខេត្តព្រះ​សី​ហ​នុ ​ដែលធ្វើឱ្យរមណីយដ្ឋាន​នានា ​ជាពិសេស​នៅឆ្នេរ​សមុទ្រ​នៃខេត្ត​ព្រះសីហនុ​មាន​ភ្ញៀវទេសច​រ​យ៉ាង​ច្រើន ។ ​ក្នុងនោះផងដែរ​ អាជីវករ​ក្នុង​ខេត្ត​ព្រះសីហនុក៏​បានត្រៀមខ្លួន​ក្នុងការ​ស្វាគមន៍ភ្ញៀវ​មក​លេង​កម្សាន្ត​ ហើយ​នឹង​ធ្វើ​ឱ្យ​​​អា​ជី​វករ​ទទួលបាននូវ​ប្រាក់ចំណូល​បន្ថែម​ឡើ​ងវិញ​កាន់តែច្រើន​ផងដែរ”

ជាមួយនឹងការលើកឡើងខាងលើនេះ លោកក៏​រំពឹងផងដែរថា​ នៅពេលបន្តបន្ទាប់ទៅទៀត​ភ្ញៀវ​ទេសចរនឹង​មកកាន់ខេត្តព្រះសីហនុ​នឹង​កាន់តែមានចំនួន​ច្រើនឡើង​ ក្រោយពេលដែលប្រជាពលរដ្ឋ ក៏ដូចជាទេសចរ​ស្គាល់​ផ្លូវ​ល្បឿលឿន​លើកដំបូង​គេរបស់កម្ពុជានេះកាន់តែច្រើន ។

សូមរំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​ធ្លាប់បានលើកឡើងថា ផ្លូវ​ល្បឿនលឿន​មិ​ន​ថា​ល្បឿនលឿន​ភ្នំ​ពេញ-​ក្រុងព្រះសីហនុ ​ឬគម្រោង​ផ្លូ​វល្បឿនលឿន ភ្នំពេញ-​បាវិត ​នោះទេ គឺនឹង​ក្លាយជា​ផ្លូ​វ​​ត​ភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់​រវាង​ភ្នំ​ពេញ ​និងគោលដៅនៃផ្លូវល្បឿនលឿន​នោះ ​ជាក់ស្ដែង​ផ្លូវ​ល្បឿន​លឿ​ន​​​ភ្នំ​ពេ​ញ-ក្រុងព្រះសីហនុ បាន​តភ្ជាប់​ប៉ូលសេដ្ឋកិច្ច​រវាង​ភ្នំ​ពេញ ​និ​ង​ក្រុង​​ព្រះសីហនុ​ ហើយ​នឹងជំរុញឱ្យ​មានការ​វិនិយោគ​បន្ថែមនៅក្នុងខេត្តព្រះសីហនុ​ ក៏ដូចជា​ទាក់ទាញ​ទេស​ចរ​​ទៅ​កាន់​​ខេត្ត​​មួយនេះកាន់តែច្រើនឡើង​ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម