IMF ​ថា​ ស្រីលង្កា​​ចាំ​​បាច់​​ត្រូវ​​ពិភាក្សា​​ជាមួយ​​ចិន​​ អំពី​​បំណុល​​ឡើង​​វិញ​​ ​

មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​​បាននិយាយ​ថា​ ប្រទេស​ស្រី​លង្កា ​គួរ​តែ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​អំពី​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​បំណុល​ជាមួយ​នឹង​អ្នក​ផ្តល់​ប្រាក់​កម្ចី​ទ្វេភាគី​​​​ (ប្រទេសចិន)​ ខណៈ​​រដ្ឋាភិបាល​ប្រទេស​ស្រីលង្កា ​ស្វែង​រក​ប្រាក់​កម្ចី​ហិរញ្ញប្បទាន​ពី​មូលនិធិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

លោក ​Krishna Srinivasan ​​​ប្រធាន​នាយក​ដ្ឋាន​អាស៊ី ​និង​ប៉ាស៊ីហ្វិក​របស់ ​IMF ​និយាយ​ប្រាប់​រ៉យទ័រ​ក្នុង​បទ​សម្ភាសន៍​នៅក្នុងសប្ដាហ៍នេះថា ចិន ​ជា​​ម្ចាស់​បំណុល​ធំ​មួយ​ ហើយ​ស្រី​លង្កា​ត្រូវ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​នេះ​លើ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​បំណុល​។​​

ការ​លើក​ឡើង​របស់​លោក ​​Srinivasan ​ធ្វើ​ឡើង​ ខណៈ​ ស្រី​លង្កា ​កំពុង​គ្រប​ដណ្ដប់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ និង​នយោបាយ​ដ៏​ធ្ងន់​ធ្ងរ​។ ​ប្រទេស​​​នេះ​​ជំពាក់​​ហិរញ្ញប្បទាន​ចិន​​ប្រមាណ​ ៦,៥ ​ប៊ី​លាន​​ដុល្លារ​ រួម​​ទាំង​​កម្ចី​​ធនាគារ​​អភិវឌ្ឍន៍​ និង​​ការ​​ដោះដូរ​​ធនាគារ​​កណ្តាល​​ផង​​ដែរ​។​ នេះ​​​បើ​​យោង​​តាម​​ទិន្នន័យ​​ពី​​វិទ្យាស្ថាន​​ហិរញ្ញវត្ថុ​​អន្តរជាតិ​ (IFF)​។​

ចិន ​​បាន​វិនិយោគ​ជា​ច្រើន​លើ​គម្រោងធំៗ​​ដូច​ជា​ផ្លូវ​ហាយវេ​​កំពង់ផែ​ ព្រលាន​យន្តហោះ​ និង​រោង​ចក្រ​ថាម​ពល​ធ្យូង​ថ្ម​។​ ជប៉ុន​ និង​ឥណ្ឌា ​ក៏​ជា​ម្ចាស់​បំណុល​ទ្វេភាគី​ដល់​ស្រី​លង្កា​ផង​ដែរ​។​

លោក​ Srinivasan ​​និយាយ​ថា ​​​៖

“ស្រី​លង្កា​ត្រូវ​តែ​ចូល​រួម​ជាមួយ​ម្ចាស់​បំណុល​របស់​ខ្លួន​ ទាំង​ឯក​ជន​ និង​ផ្លូវ​ការ​ទ្វេ​ភាគី​ លើ​ការ​ដោះ​ស្រាយ​បំណុល ​ដើម្បី​ធានា​ថា​និរន្តរភាព​បំណុល​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​។​ ទន្ទឹម​នឹង​នោះ​ លោក​​ចង្អុល​បង្ហាញ​ថា​ ការ​ពិភាក្សា​បច្ចេក​ទេស​លើ​កម្មវិធី​IMF ​ថ្មី​កំពុង​បន្ត​ជាមួយ​មន្ត្រី​​មក​ពី​ ក្រសួង​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​កណ្តាល​នៃ​ប្រទេស​នេះ​”

​ស្រីលង្កា ​បាន​ស្នើ​សុំ​ផែនការ​សង្គ្រោះ​របស់ ​IMF ​ដើម្បី​ជំនះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពីឆ្នាំ​​១៩៤៨ ​ហើយ​ក្លាយ​ជា​ប្រទេស​គ្មាន​លទ្ធភាព​សង​បំណុល​កាល​ពី​ដើម​ឆ្នាំ​លើ​​បំណុល​ក្រៅ​ប្រទេស​ចំនួន​១២​ប៊ីលាន​ដុល្លារ​​ជាមួយ​ម្ចាស់​បំណុល​ឯកជន​ ដោយ​សារ​ប្រទេស​នេះ​ពិបាក​ក្នុង​ការ​ចំណាយ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​មូលដ្ឋាន​រួម​ទាំង​ថាមពល​ ថ្នាំពេទ្យ​ និង​ស្បៀង​ជាដើម​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់