កម្ពុជា-ថៃ ចាប់អនុវត្តលក្ខខណ្ឌមួយចំនួន ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ បន្ទាប់ពីកិច្ចប្រជុំពិសេសមួយរវាងភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅ​ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់ប្រធានប្ដូរវេនអាស៊ាន ភាគីទាំងពីរបានឯកភាព​គ្នាលើបទឈប់បាញ់បន្ទាន់ ដោយចាប់អនុវត្តពីម៉ោង ១២៖០០​ អធ្រាត្រ ឈានចូលថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២៥។ យ៉ាងណាមិញ គិតមកដល់ថ្ងៃទី២៩ កក្កដា នេះ ភាគីទាំងពីរបានអនុវត្តតាមបទឈប់បាញ់ និងមិន​មានការផ្ទុះអាវុធដាក់គ្នានោះទេ។ នេះបើតាមការឱ្យដឹងពីលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការ​អនុវត្ត​បទឈប់បាញ់រវាងកម្ពុជា-ថៃ»។

លោកជំទាវ ម៉ាលី សុជាតា បានបន្តឱ្យដឹងថា នេះគឺជាជំហានដំបូងនៃការឆ្ពោះទៅរកការកាត់បន្ថយ​អរិយភាព និងស្ដារ​ឡើងវិញនូវសន្តិភាព សន្តិសុខ ហើយក៏សបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តយ៉ាងខ្ពស់ និងការ​អនុវត្តយ៉ាងម៉ឺងម៉ាត់​របស់ថ្នាក់ដឹកនាំគ្រប់រូបនៃប្រទេសទាំង២។

បើទោះបីជាយ៉ាងនេះក្ដី ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ​ភាគីទាំងពីរត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួនរួមមាន៖ ទី១ បញ្ឈប់នូវការបាញ់គ្នា ទី២មិនឱ្យមាន​ការ​ចល័តទ័ព ឬការបន្ថែមទ័ព ទី៣ កងទ័ពភាគីទាំងពីរត្រូវរក្សា​នៅទីតាំងដដែល​រាប់ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី២៨ ខែកក្កដា និង ទី៤ ត្រូវបង្កើតក្រុមការងារទំនាក់ទំនងមួយដើម្បីធ្វើការងារជាមួយគ្នា។

បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិខាងលើ​ ក្រៅពីលក្ខខណ្ឌទាំង៤ទៅ ក៏នឹង​មានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគ ក្នុងនោះមានភូមិភាគទី១ ភូមិភាគទី២ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី និងខេត្តត្រាតរបស់ភាគីថៃ និងជួបប្រជុំគ្នាជាមួយ នឹងយុទ្ធភូមិ​ភាគទី៤ ទី៥ និងមេបញ្ជាការភូមិភាគ៣ ខាងភាគីប្រទេសកម្ពុជា។

លោកជំទាវបន្តមានប្រសាសន៍ថា៖

« ក្នុងការធានាបាននូវការឯកភាព​គ្នានៃបទ​ឈប់បាញ់ គឺត្រូវបង្កើតនូវយន្ដការតាមដាន និងត្រួតពិនិត្យមួយឡើង។ ក្នុងនោះក៏មានក្រុមអង្គេត​ការណ៍​មួយដែលត្រូវបានបង្កើតឡើង ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្តបទឈប់បាញ់។»

លើសពីនេះ ប្រទេសម៉ាឡេស៊ី ក៏នឹងពិគ្រោះយោបល់ផងដែរជាមួយនឹងប្រទេសសមាជិកអាស៊ាន​ដទៃទៀត ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្កេតការណ៍ ដែលឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្ត​ក្នុង​កម្រិតតំបន់លើការគាំទ្រសន្តិភាពនៅលើដីជាក់ស្ដែង។

ជាជំហានបន្ទាប់គឺនឹងមានការកោះប្រជុំគណៈកម្មាការព្រំដែនទូទៅ (GBC) នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ចំណុចមួយទៀត គឺភាគីទាំងពីរក៏បានយល់ព្រមគ្នាផងដែរក្នុងការបន្តឡើងវិញនូវទំនាក់ទំនងដោយផ្ទាល់រវាងនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ត្រូវបានណែនាំឱ្យ​បង្កើតយន្ដការលម្អិតសម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់ផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..


Leave a Reply

Your email address will not be published.Required fields are marked *