ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅឲ្យមានការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល សម្រាប់បុគ្គលិក កម្មករ ឲ្យបានគ្រប់គ្នា ប្រយោជន៍គឺដើម្បីធានាសុវត្ថិភាពដល់ពួកគេ។

ឯកឧត្តម ស៊ុន មេសា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបើកប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថល មានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់បុគ្គលិក កម្មករ និយោជិកនៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតផលធ្វើដំណើរ ដើម្បីកាត់បន្ថយហានិភ័យនៃការកាន់ប្រាក់នៅជាប់នឹងដៃ។
ឯកឧត្តម បានគូសបញ្ជាក់ថា៖
« រដ្ឋាភិបាលចង់ឱ្យបងប្អូន អាចទទួលបានទឹកប្រាក់តាមរយៈឌីជីថល តាមកុងធនាគារនិងប្រើប្រាស់បានយ៉ាងទូលំទូលាយ» ។

ដូចគ្នានេះដែរ លោក នួន វីរៈ មន្ត្រីកម្មវិធីប្រាក់ឈ្នួលឌីជីថល នៃ អង្គការអន្តរជាតិខាងការងារ (ILO) មានប្រសាសន៍ថា ការបើកប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថល នេះបានផ្តល់សុវត្ថិភាព ងាយស្រួលទុកដាក់ និងអាចធ្វើឱ្យគេទទួលបានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជាការទូទាត់ ការសន្សំប្រាក់ ការខ្ចីប្រាក់និងសេវាធានារ៉ាប់រងជាដើម។
មន្ត្រីអង្គការ ILO ដដែល បន្ថែមថា សម្រាប់សហគ្រាសប្រតិបត្តិការបែបនេះផ្តល់នូវប្រសិទ្ឋិភាពជាងមុន ងាយស្រួល ឆាប់រហ័ស បង្កើនតម្លាភាព ។ ចំណែករដ្ឋាភិបាលទទួលបានតម្លាភាព នៃការទូទាត់ប្រាក់ឈ្នួល លើកកំពស់សេវាគាំពារសង្គមបរិយាប័ន្នហិរញ្ញវត្ថុនិងសេដ្ឋកិច្ចក្នុងប្រព័ន្ឋ។
ទោះជាយ៉ាងណា លោក នួន វីរៈ ក៏បានទាញចំណាប់អារម្មណ៍ថា ៖ប្រសិនបើការផ្លាស់ប្តូរប្រាក់ឈ្នួលឌីជីថល មិនអនុវត្តត្រឹមត្រូវឬមិនមានការទទួលខុសត្រូវ វាអាចមានហានិយភ័យដល់និយោជិកឬដៃគួពាក់ព័ន្ឋ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា៖បច្ចុប្បន្ន មានរោងចក្រសហគ្រាសប្រមាណជាង ៧០% ក្នុងចំណោមរោងចក្រ-សហគ្រាសនៅកម្ពុជាសរុបជាង៤ម៉ឺន ៥សែន ដែលមានកម្មករជាង ១,៨៧ លាននាក់ បានទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថលនេះ។ កាលពីឆ្នាំ២០២២ ប្រតិបត្តិការនេះ មានត្រឹមតែប្រមាណជា៥០%ប៉ុណ្ណោះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content