ភ្នំពេញ ៖ ជាធម្មតា អ្នកដែលមានបំណងប្រើប្រាស់កម្ចី ឬឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែងតែចង់បានប្រភពហិរញ្ញវត្ថុមានអត្រាការប្រាក់ទាប ដែលជាប្រភពប្រាក់កម្ចីដែលអាចរកមកបានពីកន្លែងផ្សេងៗ ដើម្បីធ្វើការបង្កើនដើមទុន ជាមួយនឹងអត្រាការប្រាក់ទាប។ និយាយឱ្យខ្លីគឺ ខ្ចីដើមពីគេមកធ្វើអាជីវកម្ម ហើយអស់ការប្រាក់តិច។

យោងតាមសហគ្រិនខ្មែរ បានលើកឡើងថា នៅពេលបង្កើតអាជីវកម្មមួយ ម្ចាស់អាជីវកម្មតែងតែគិតថាធ្វើយ៉ាងណាដើម្បីរកចំណូល និងបង្កើនដើមទុនដោយមិនចាំបាច់ចំណាយច្រើន។ ចំណែកការខ្ចីប្រាក់ពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ជាការបង្កើនដើមទុនរបស់ម្ចាស់អាជីវកម្មដែរ ហើយវាពេញនិយមទៀតផង។
សព្វថ្ងៃ មានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើន ដែលផ្តល់កម្ចីហិរញ្ញវត្ថុសម្រាប់អាជីវកម្មក្នុងអត្រាការប្រាក់ទាប ព្រោះវាមានភាពប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញអតិថិជន ហើយវាជាប្រយោជន៍សម្រាប់អ្នកស្វែងរកកម្ចីផងដែរ ដោយសារអាចមានជម្រើសច្រើន។ ក៏ប៉ុន្តែ មុននឹងសម្រេចចិត្តយកប្រាក់កម្ចីអ្វីមួយត្រូវសិក្សាឲ្យច្បាស់សិនថា ធនាគារ ឬមីក្រូហិរញ្ញវត្ថុណាមានលក្ខខណ្ឌល្អ និងមានការប្រាក់ទាបជាងគេ។ ជាពិសេស ចូរកុំភ្លេចសួរនូវព័ត៌មាននៃការចំណាយផ្សេងៗដែលស្ថាប័នទាំងនោះទាមទារផងដែរ ព្រោះគេច្រើនតែមិនប្រាប់ទេទាល់តែយើងសួរ ដើម្បីជៀសវាងនូវការភាន់ច្រឡំនានា។

មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ credit card ដើម្បីផ្គត់ផ្គង់អាជីវកម្មរបស់អ្នក ឬដោះទាល់មួយគ្រាៗ ក៏បានដែរ។ មានន័យថា បើទោះជាបណ្ណឥណទានរបស់អ្នកមានទឹកប្រាក់សូន្យ នៅក្នុងនោះអ្នកក៏នៅតែអាចដកប្រាក់ ឬដកសែកបានដែរ អាស្រ័យលើការចរចាររបស់អ្នកជាមួយធនាគារ រួចចាំសងវិញនៅពេលក្រោយ ។ តែអ្នកត្រូវដឹងថា កាតប្រភេទនេះ មានការប្រាក់របស់វា។ យើងសូមណែនាំឲ្យអ្នកស៊ើបសួរព័ត៌មានឲ្យបានច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់វា។
អ្វីដែលកាន់តែពិសេសនោះ គឺមានវិធីមួយទៀត ដោយធ្វើការសរសេរគម្រោងស្នើរសុំជំនួយហិរញ្ញវត្ថុពីអង្គការមួយចំនួនក៏ជាជម្រើសល្អសម្រាប់ការចាប់ផ្ដើមអាជីវកម្មជាមួយហិរញ្ញវត្ថុទាបផងដែរ។ តែវាមានប្រសិទ្ធភាពលុះត្រាណាតែគម្រោងអាជីវកម្មរបស់អ្នកមានគោលដៅជួយសហគមន៍ ឬផ្តល់ប្រយោជន៍អ្វីមួយដល់សង្គមវិញ។ អ្នកត្រូវដឹងថា ប្រាក់ឧបត្ថម្ភទាំងនេះមិនងាយនឹងទទួលបាននោះទេ ទាល់តែអ្នកចេះស្វែងរក និងមានគម្រោងអាជីវកម្មដែលល្អខ្លាំង ព្រោះត្រូវប្រកួតប្រជែងជាមួយអ្នកផ្សេង។
យ៉ាងណាមិញ ចូរអ្នកជៀសឲ្យផុតពីការចងការប្រាក់ និងការយកកម្ចីពីក្រុមហ៊ុនចំនួន២ ឬ ៣ ក្នុងពេលតែមួយ ព្រោះវាដូចជាការជាប់អន្ទាក់ ដែលអ្នកអាចពិបាករកផ្លូវចេញវិញ ហើយវានឹងធ្វើឲ្យអ្នកមានភាពស្មុគស្មាញ ប៉ះពាល់ដល់ការធ្វើអាជីវកម្មថែមទៀត។
បច្ចុប្បន្ន ទីស្នាក់ការកណ្តាល និងសាខារបស់គ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានរហូតដល់ ២ ៦០០កន្លែង ដែលក្នុងនោះ មាន ១ ១៩៩ កន្លែង ជាការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យប្រជាពលរដ្ឋ ខណៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានកំណើន១៦% ដែលមានទំហំទឹកប្រាក់ជិត ៧០ ពាន់ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុម័តដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៤ និងធនាគារឯកទេសចំនួន ១០។ ក្រៅពីនេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ និងមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៩៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content