ភ្នំពេញ ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានតែងតាំងថមម៉ាស ចាខបស៍ (Thomas Jacobs) ជានាយកគ្រប់គ្រងប្រចាំប្រទេសថ្មីរបស់ខ្លួនសម្រាប់តំបន់មេគង្គ រួមមានប្រទេសវៀតណា កម្ពុជា និងឡាវ។ ដោយមានមូលដ្ឋាននៅទីក្រុងហាណូយ លោក ចាខបស៍ នឹងផ្តោតលើការជួយដល់ វិស័យឯកជនដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ដែលជួយប្រទេសនានាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន និងងើបឡើងវិញពីផលប៉ះពាល់នៃកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងថារបស់ IFC នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២។

លោក ចាខបស៍ ជាជនជាតិអាមេរិកម្នាក់ ដែលបានចូលរួមជាមួយ IFC ក្នុងឆ្នាំ ២០០៣ ហើយបានធ្វើការនៅ តាមតំបន់ផ្សេងៗ រួមទាំងអាស៊ីកណ្ដាល មជ្ឈិមបូព៌ា និងកោះនានានៅមហាសមុទ្រប៉ាស៊ីហ្វិក។ លោកបានដឹកនាំគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតជុំវិញលទ្ធភាពទទួលបានរញ្ញវត្ថុដល់ស្ត្រី សហគ្រាសធុនតូច និងមធ្យម និងអាកាសធាតុ គាំទ្រការកែទ្រង់ និងការអនុវត្តគោលនយោបាយសម្រាកំណើនដែលដឹកនាំ ដោយវិស័យឯកជននៅតាមវិស័យនានា រួមទាំងហេដ្ឋារចនាសម្ព័ន្ធ កសិពាណិជ្ជកម្ម ធនាគារ និងទេសចរណ៍ផងដែរ។

លោកស្រី គី ស៊ី លីម (Kim-See Lim) នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ IFC បាននិយាយថា ការធ្វើការនៅតាមតំបន់នានាអស់រយៈពេល ២ ទសវត្សរ៍ លោក ចាខបស៍ នឹងនាំមកនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនដល់តួនាទីថ្មីរបស់គាត់ ដែលនឹងជួយពង្រឹងការចូលរួមរបស់ IFC នៅក្នុងតំបន់កណ្ដាល ទៅកាន់ជំហានបន្ទាប់រសេដ្ឋកិច្ចក្នុងបណ្តាប្រទេសមេគង្គ។
លោកស្រីបានថ្លែងថា ៖
“នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញពីជំងឺរាតត្បាតកូរីដ-១៩ លោក ចាឧបស៍ និងក្រុមការងាររបស់គាត់ នឹងបន្តជួយដល់ប្រទេសវៀតណាម កម្ពុជា និងឡាវ ក្នុងការកសាងឡើងវិញឱ្យកាន់តែល្អ និងបៃតងជាងមុន ដោយប្រើប្រាស់សក្កានុពលនៃវិស័យឯកជនក្នុងការជំរុញផលិយោគ ការប្រកួតប្រជែង និងវានុវត្តន៍ នៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន”
អាទិភាពរបស់ លោក ចាខបស៍ រួមមានការបង្កើនការផ្ដល់ហិរញ្ញប្បទានដល់អាជីវកម្មក្នុងស្រុក ការពង្រីក ថាមពលកកើតឡើងវិញ និងការលើកកម្ពស់គំនិតផ្តួចផ្ដើមអាកាសធាតុឆ្លាតវៃ ដើម្បីគាំទ្ររបៀបវារៈអាកាសធាតុរបស់បដូចប្រទេសភាព។
លោក ចាខបស៍ មានប្រសាសន៍ថា
“តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់មួយដែលការពិភាក្សា និងការប្តេជ្ញាចិត្តនានា កើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលចុងក្រោយត្រូវឈ្នះ ឬត្រូវចាញ់ ដូច្នេះការផ្តោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្រសម្រាប់ខ្ញុំ គឺជួយប្រទេសនាពក្នុងការដោះស្រាយតម្រូវការការអភិវឌ្ឍរបស់ពួកគេ ទន្ទឹមនឹងការឆ្លើយតបចំពោះការសន្យាស្ដីពីអាកាសធាតុរបស់ពួកគេផងដែរ”
លោកបានថ្លែងបន្តថា ជាការសំខាន់ណាស់ក្នុងការជួយប្រទេសនានាជំរុញដល់កំណើររបស់ពួកគេ នៅពេលអនាគតតាមបែបមួយដែលមាននិរន្តរភាព ដើម្បីកុំឲ្យការអភិវឌ្ឍសេដ្ឋកិច្ចធ្វើឲ្យខូចខាតដល់បរិស្ថាន។
លោក ចាខបស៍ បន្តតំណែងពីលោក ខាយល៍ ឃែលហហ្វើរ (Kyle Kelhofer) ដែលបានកាន់តួនាទីថ្មីជាអ្នក គ្រប់គ្រងជាន់សប្រចាំប្រទេស សម្រាប់ប្រទេស បេណាំង ហ្កាណា លីបេរីយ៉ា សេវ៉ាឡេអូន និង តុងហ្គា បន្ទាប់ពីបានបម្រើការជាអ្នកគ្រប់គ្រងប្រចាំប្រទេសសម្រាប់ ប្រទេសវៀតណាម កម្ពុជា និងឡាវស់រយៈពេលប្រាំពីរឆ្នាំមក។ ការវិនិយោគរបស់ IFC នៅក្នុងប្រទេសវៀតណាមបានកើតឡើងក្នុងរយៈពេល ៥ ទីចុងក្រោយនេះ ដោយបានពង្រីកទៅក្នុងវិស័យផលិត ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងកសិ-ពាណិជ្ជកម្ម ក៏ដូចជាការសម្របសម្រួលអាកកាសធាតុឆ្លាតវៃ និងគំនិតផ្តួចផ្តើមបែបច្នៃប្រឌិត។ នៅកម្ពុជា IFC បានជួយជំរុញ វិស័យឯកជនដ៏រឹងមាំ នឹងមានលក្ខណៈប្រកួតប្រជែង តាមរយៈការពង្រីកលទ្ធភាពទទួលបានរញ្ញវត្ថុ សម្រាប់អាជីវកម្មខ្នាតតូច ជំរុញកសិកឆ្នាតវៃផ្នែកអាកាសធាតុ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនរន្តរភាពដែលមានលក្ខណៈចាំបាច់សម្រាប់អាជីវកម្ម។ ប្រទេសឡាវ IFC បានការយកចិត្តទុកដាក់លើការងារផ្តល់ហិរញ្ញប្បទាន និងការប្រឹក្សារបស់ខ្លួនលើវិស័យសំខាន់ៗដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ច ព្រមទាំងផ្នែកហិរញ្ញវត្ថុ ការតភ្ជាប់ ថាមពលកកើតឡើងវិញ និងវិស័យបង្កើតការងារ ក៏ដូចជាបរិយាកាសវិនិយោគរួម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content