ភ្នំពេញ ៖ គណនេយ្យភាពសមិទ្ធកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុបានឈានចូលមកដល់ដំណាក់កាលទី៤ បានបង្ហាញយ៉ាងច្បាស់អំពីមាគ៌ា និងដំណើរការកែប្រែទម្រង់អភិបាលកិច្ចយ៉ាងល្អនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឲ្យអនុវត្តដំណាក់កាលទី៤ស្តីអំពី៖គណនេយ្យភាពសមិទ្ធកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣បានមានប្រសាសន៍លើកឡើងថា ៖
“ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាបាន និងកំពុង និងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូវនិងប្រកបដោយក្តីសង្ឃឹម”
សម្ដេចបានបន្តថា ៖
“ផ្លែផ្កាជាសមិទ្ធផលទទួលបាននាពេលបច្ចុប្បន្នដុះចេញពីឬសគល់ដែលជាមូលដ្ឋានគ្រិះពីអតីតកាលនោះគឺជាការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនិងការធានាបាននូវសន្តិសុខសន្តិភាពបរិបូណ៌ពេញផ្ទៃប្រទេស៕”