តោះ! បង្កើតទម្លាប់ ៣ យ៉ាងនេះដើម្បីជួយបង្កើនការសន្សំប្រាក់សម្រាប់ឆ្នាំ២០២៣ នេះ

ភ្នំពេញ ៖ ដោយសារតែអតិផរណាកើនឡើងខ្ពស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២២ វាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេដែលថា ការសន្សំប្រាក់គឺជាដំណោះស្រាយដ៏ពេញនិយមបំផុតសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៣ របស់ប្រជាជនអាមេរិក។ ជាមួយគ្នានេះ សម្រាប់ឆ្នាំថ្មីនេះ ប្រជាជនកម្ពុជាក៏គួរតែមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ក៏ដូចជាការសន្សំប្រាក់ ដើម្បីជៀសវាងហានិភ័យផ្សេងៗ។

ប្រជាជនអាមេរិកគិតថា អំណាចទិញរបស់ពួកគេធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតម្លៃនៃទំនិញប្រចាំថ្ងៃដូចជា ប្រេង ការធ្វើដំណើរ គ្រឿងទេស និងលំនៅដ្ឋានបានកើនឡើងយ៉ាងខ្លាំង។ ទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) ដើម្បីទប់ទល់បញ្ហាអតិផរណាក៏ដោយ អតិផរណាបានបន្តកើនឡើងពីមួយខែទៅមួយខែ និងពេញមួយឆ្នាំ២០២២ ជាមួយនឹងតម្លៃទំនិញកើនឡើងដល់កំពូលក្នុងរដូវក្តៅមុនពេលធ្លាក់ចុះបន្តិចម្តងៗដល់ខែវិច្ឆិកា។

ជិត ៦០% នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិមួយរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យា Numerator បាននិយាយថា ពួកគេមានគម្រោងសន្សំប្រាក់បន្ថែមទៀតនៅឆ្នាំ២០២៣ នេះ។ អ្នកឆ្លើយសំណួរបាននិយាយថា ពួកគេកំពុងផ្តល់អាទិភាពដល់ការសន្សំ ពីព្រោះពួកគេព្រួយបារម្ភអំពីបញ្ហាអតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ពួកគេ។

ទោះបីជាបញ្ហានេះកើតឡើងនៅសហរដ្ឋអាមេរិកក៏ពិតមែន ប្រជាជនកម្ពុជាក៏គួរតែបង្កើតទម្លាប់សន្សំប្រាក់ មិនថានៅសន្សំទុកផ្ទះនោះទេ ប៉ុន្តែកន្លែងសន្សំដែលជាជម្រើសល្អ និងសុវត្ថិភាពគឺសន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលអាចបង្កើនប្រាក់សន្សំរបស់អ្នកតាមរយៈការទទួលបានការប្រាក់ទៀតផង។

​សម្រាប់​ដំណោះស្រាយ​វិញ គឺត្រូវប្តេជ្ញាក្នុងការបង្កើតទម្លាប់សន្សំ។ ខាងក្រោមនេះគឺ​ជា​គន្លឹះខ្លះ​ៗដើម្បី​ជួយ​ឱ្យ​អ្នក​ចាប់​ផ្តើម​បង្កើតទម្លាប់​សន្សំ​របស់​អ្នក​សម្រាប់​ឆ្នាំ២០២៣ ក្លាយ​ជាទម្លាប់មួយដែលអាចធ្វើបាន។

  • ចាប់ផ្តើមពីការសន្សំតិចៗ ប៉ុន្តែមានភាពទៀងទាត់

ប្រហែលជាវិធីសាមញ្ញបំផុតដើម្បីសម្រេចបាននូវគោលដៅនៃការសន្សំប្រាក់របស់អ្នកគឺបង្កើតការសន្សំរបស់អ្នកដោយស្វ័យប្រវត្តិតាមប្រព័ន្ធម៉ូបាយ បែងឃឺង (ឱទាហរណ៍ អ្នកប្រើប្រាស់ Mobile Banking App អ្នកដកប្រាក់របស់អ្នក រួចដាក់បញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នក)។ ទោះបីជាចំនួនទឹកប្រាក់របស់អ្នកតិចក្តី ឬច្រើនក្តី អ្នកត្រូវដាក់បញ្ចូលក្នុងគណនីសន្សំរបស់អ្នកឱ្យបានទៀងទាត់។

ការប្រើប្រាស់កម្មវិធីស្មាតហ្វូននានាសម្រាប់សន្សំប្រាក់ គឺជាវិធីមួយជួយធ្វើឱ្យការសន្សំដោយស្វ័យប្រវត្តិ។ អ្នកប្រើប្រាស់ Mobile Banking ក៏អាចយកប្រាក់មួយចំណែកតូចនៃប្រាក់បៀវត្សរ៍ដោយផ្ទាល់បញ្ចូលក្នុងគណនីសន្សំរបស់ខ្លួន ហើយធ្វើបែបនេះឱ្យក្លាយជាទម្លាប់ប្រចាំខែ ឬជាទម្លាប់សន្សំទៀងទាត់ក្នុងទំហំទឹកប្រាក់ណាមួយ ដែលអ្នកគិតថា អ្នកអាចសន្សំបាន។

ទោះជាយ៉ាងនេះក្តី មនុស្សភាគច្រើន​គិត​ថា ការសន្សំ​ប្រាក់ គឺ​ត្រូវ​តែ​ចាប់​ផ្តើម​ពី​ចំនួន​ដ៏​ច្រើនជាមុនសិន ប៉ុន្តែអ្វីដែលយើងត្រូវបានមុននោះគឺការកំណត់ទម្លាប់សន្សំរបស់យើង។ បើទោះបីជា ការសន្សំដំបូងមានប្រាក់តែ ៥០ ដុល្លារក្នុងមួយខែក៏ដោយ យើងត្រូវសន្សំឱ្យបានទៀងទាត់ជារៀងរាល់ខែ ហើយវានឹងក្លាយជាទម្លាប់សន្សំ។ លើសពីនេះ នៅពេលអ្នកចំណូលសុទ្ធបានច្រើន អាចបង្កើនការសន្សំទៅតាមនោះ។

  • បង្កើតទម្លាប់តាមដានការចំណាយរបស់អ្នក

ការស្ទង់មតិពីគេហទំព័រហិរញ្ញវត្ថុផ្ទាល់ខ្លួន The Ascent បានរកឃើញថា ២៦% នៃអ្នកឆ្លើយតបចង់សន្សំនៅឆ្នាំ ២០២៣ ដើម្បីឆ្លើយតបនឹងគ្រាអាសន្ន ឬត្រូវហិរញ្ញវត្ថុបន្ទាន់។ អ្នកផ្សេងទៀតដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេចង់រក្សាទុកសាច់ប្រាក់ដើម្បីធ្វើការទិញទំនិញសម្រាប់គ្រួសារ ដូចជាទូរទស្សន៍ ឬរថយន្តថ្មី។

ទោះបីជាហេតុផលរបស់អ្នកយ៉ាងណាក៏ដោយ ការកំណត់ការចំណាយដើម្បីដឹងថា តើលុយរបស់អ្នកប្រើប្រាស់លើអ្វីខ្លះជារៀងរាល់ខែ គឺជាជំហានដំបូងដ៏ល្អក្នុងការកសាងផែនការសន្សំ។ ជាមួយ នៅពេលដែលអ្នកឃើញលុយរបស់អ្នកកើនឡើង អ្នកនឹងចង់បង្កើនការសន្សំរបស់អ្នក។

ច្បាប់ដ៏ល្អមួយ នោះគឺត្រូវបែងចែក ៥០% នៃប្រាក់បៀវត្សរ៍របស់អ្នកចំពោះតម្រូវការប្រចាំថ្ងៃ និង ៣០% សម្រាប់របស់ដែលអ្នកចង់បាន ខណៈពេលដែលដកប្រាក់ ២០% នៃប្រាក់ចំណូលរបស់អ្នកសម្រាប់ការសន្សំ។

  • កាត់បន្ថយបំណុលរបស់អ្នក ហើយកុំចំណាយលើសកម្រិត

ក្នុងចំណោមជនជាតិអាមេរិកដែលមានគម្រោងរកដំណោះស្រាយហិរញ្ញវត្ថុនៅឆ្នាំ ២០២៣ នេះ ៣២% និយាយថា ពួកគេចង់កាត់បន្ថយបន្ទុកបំណុលរបស់ពួកគេ នេះបើយោងតាមការសិក្សាពី Fidelity Investments ។ យោងតាមការស្ទង់មតិបានឱ្យដឹងទៀតថា  ៣៩% និយាយថា ពួកគេចង់សន្សំកាន់តែច្រើន និង ២៨% ចង់កាត់បន្ថយចំណាយរបស់ពួកគេ។

ដំបូន្មានមួយគឺខិតខំប្រឹងប្រែងរកចំណូល និងបង្កើនប្រភពចំណូលឱ្យកាន់តែច្រើន ដើម្បីកាត់បន្ថយកម្រិតបំណុលរបស់អ្នក ហើយត្រូវចងចាំថា មិនត្រូវចំណាយលើរបស់របរមិនចាំបាច់ ដែលអាចធ្វើឱ្យចំណាយរបស់អ្នកលើសកម្រិត។

លើសពីនេះ ដើម្បីជៀសវាងការចំណាយលើសកម្រិត យើងត្រូវមានបញ្ជីកត់ត្រាឱ្យបានច្បាស់លាស់សម្រាប់ចំណាយចំណូលប្រចាំខែលើរបស់បរដែលត្រូវបានជាចាំបាច់ ដូចម្ហូបអាហារ សំលៀកបំពាក់ ទឹក ភ្លើងជាដើម ប៉ុន្តែការជួបជុំមួយចំនួនដែលមានចាំបាច់ គួរតែរំលង ដើម្បីកាត់បន្ថយការចំណាយលើកម្រិត។

ជារួម ការបង្កើតទម្លាប់សន្សំគឺចំណុចចាប់ផ្តើមមួយ ដែលអាចជួយឱ្យមានបង្កើតប្រព័ន្ធហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់រឹងមាំ និងជួយឱ្យអ្នកមានផែនការហិរញ្ញវត្ថុត្រឹមត្រូវសម្រាប់អ្នក ក៏ដូចជាគ្រួសាររបស់អ្នក នាពេលអនាគត ឬ ប្រើប្រាស់ចាំបាច់ក្នុងនាគ្រាអាសន្ននាមួយ នៅពេលអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់។

សូមបញ្ជាក់ថា ក្រៅពីទម្លាប់ទាំង៣ខាងលើ អ្នកក៏អាចបង្កើតរូបមន្តសន្សំប្រាក់បានដោយខ្លួនផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី