ក្រសួងសេដ្ឋកិច្ច និងវិស័យឯកជនបានសហការ​គ្នាជំរុញ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) តំណាងវិស័យឯកជន បានសហការ​គ្នា​តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញ​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងដោយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ជាមួយធនាគារ ABA តំណាងដោយ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរស់រវើក និងស្របតាមគោលនយោបាយ និងនិន្នាការជាតិ តំបន់ និងសាកល។

ក្រសួងបានបញ្ជាក់ថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានសហការជាមួយធនាគារ ABA លើការងារមួយចំនួនរួចហើយក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ យ៉ាងណាមិញ, ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជំរុញ និងពង្រីកកិច្ចសហការកាន់តែល្អប្រសើរដូចជា ៖ (១) ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការបណ្ដុះបណ្ដាល, (២) ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលគន្លឹះ និង (៣) ការគាំទ្រលើសកម្មភាព និងកម្មវិធីផ្សេៗទៀត ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុសំដៅជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

តាម​រយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ធនាគារ​ ABA​ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ និង​អនុវត្ត​កម្មវិធី​នានា ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ ស្រប​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ ២០២១-២០៣៥​ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា​ ២០២២-២០៣៥។​ ធនាគារ​ ក៏​នឹង​ចូលរួម​ក្នុង​ការ​ប្រើប្រាស់​ និង​ផ្តល់​ការ​ចូល​ប្រើប្រាស់​ផលិតផល​ព័ត៌មានវិទ្យា​ (IT)​ ដូច​ជា​ប្រព័ន្ធ​ ចេញ​វិក្កយបត្រ​អេ​ឡិ​ក​ត្រូ​និក​ (e-Invoicing) ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) និង​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ CamDigiKey​ ផង​ដែរ​។ ជា​ផ្នែក​នៃ​កិច្ចសហការ​នេះ​ ធនាគារ​ ABA​ បាន​ក្លាយជា​សមាជិក​ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា​ (CamDX)​ ជា​ផ្លូវការ​ ដែល​ជា​ថ្នាល​ផ្លាស់​ប្ដូរ​ទិន្នន័យ​មួយ​ឈរ​នៅ​កណ្ដាល​ ដើម្បី​ផ្ដល់​សេវាកម្ម​អន​ឡាញ​ជូន​ស្ថាប័នរដ្ឋ​ និង​ឯកជន​។​ ​

លោក​ Askhat​ Azhikhanov​ បានថ្លែង​ថា​ ​កិច្ចសហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ឆ្ពោះទៅ​គោលដៅ​រួម​ គឺ​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ឌី​ជី​ថ​លន​វា​នុ​វត្ត​ន៍ ប្រកបដោយប្រពល​ភាព​ក្នុង​ប្រទេស​។​ ​

លោក​បានបន្ថែម​ថា​ “ABA​ តែងតែ​ប្តេជ្ញា​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណ​តម្លៃ​ និង​មាន​ប្រសិទ្ធភាព​ ជូន​ដល់​អតិថិជន​។​ យើងខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ការ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​អាច​ឲ្យ​យើងខ្ញុំ​បង្កើត​ឱកាស​កាន់តែ​ច្រើន​ជូន​ដល់​អតិថិជន​ និង​ព​ន្លឿ​ន​វឌ្ឍនភាព​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាំងមូល​។​

ឯកឧត្តមបណ្ឌិត គង់ ម៉ារី ក៏បានលើកឡើងដែរថា កិច្ចសហការបែបនេះ នឹងបង្កើតជាគំរូនៃសហថាមពល (Synergy) និងសហបង្កើតថ្មី (Co-creation) រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងធ្វើឱ្យមានការបង្កើតនូវសេវា និងផលិតផលថ្មីៗ សំដៅលើកម្ពស់ការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន សមាជិកកចំនួន ១៤ ពីស្ថាប័ននានា បាន និងកំពុងប្រើប្រាស់ថ្នាល CamDX សម្រាប់ការផ្លាស់ប្តូរទិន្នន័យអត្តសញ្ញាណកម្មរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់ក្នុងក្របខណ្ឌសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (E-KYC) ។ ធនាគារ និងក្រុមហ៊ុនជាច្រើនទៀត បាន និងកំពុងបង្ហាញចំណាប់អារម្មណ៍ ហើយខ្លះទៀតកំពុងស្ថិតក្នុងការបំពេញលក្ខខណ្ឌផ្សេងៗដើម្បីក្លាយជាសមាជិកថា្នល CamDX ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​