ចរាចរណ៍ «ប្រាក់រៀល» កាន់តែច្រើននឹងផ្តល់លទ្ធភាពដល់ធនាគារកណ្តាលអនុវត្តនយោបាយរូបិយវត្ថុកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល) ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់កាន់តែមានប្រសិទ្ធភាព ខណៈធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ និងវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលដោយផ្អែកលើយន្តការទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា  ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់កាន់តែមានប្រសិទ្ធភាព ជាពិសេស ការកំណត់អត្រាការប្រាក់គោល និងការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ដែលអាចមានឥទ្ធិពលទៅលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគនិងផលិតកម្ម និងឈានទៅជំរុញឱ្យមានការបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោកជំទាវបានលើកឡើងដូច្នេះថា ៖

“ប្រាក់រៀលជារូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា ដូចនេះការចូលរួមប្រើប្រាស់ប្រាក់រៀលពិតជាបានរួមចំណែក ដោយផ្ទាល់និងប្រយោល ដល់កិច្ចការពារនិងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម”

យោងតាមបទពិសោធន៍ពីវិបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ធនាគារកណ្តាលនៃបណ្តាប្រទេសភាគច្រើន ដែលមានឯករាជ្យផ្នែករូបិយវត្ថុ បានអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្មយ៉ាងសកម្ម តាមរយៈការកាត់បន្ថយអត្រាការប្រាក់គោល និងកម្មវិធីចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងទីផ្សារ ដែលបានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យងើបឡើងវិញបានឆាប់រហ័ស។

នៅពេលសេដ្ឋកិច្ចប្រឈមនឹងការកើនឡើងខ្ពស់នៃអត្រាអតិផរណា ដែលជាចម្បងបណ្តាលមកពីការឡើងថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារជាសកល ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធនាគារកណ្ដាលនៃបណ្តាប្រទេសធំៗក៏បានរឹតត្បិត នយោបាយរូបិយវត្ថុ ដោយបានដំឡើងអត្រាការប្រាក់គោល និងកាត់បន្ថយទំហំតារាងតុល្យការ។

លោកជំទាវ ជា សិរី បានលើកឡើងថា ដោយឡែក កម្រិតដុល្លារូបនីយកម្មខ្ពស់នៅកម្ពុជាបានដាក់កំហិតដល់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ដោយសារធនាគារជាតិនៃកម្ពុជាអាចមានឥទ្ធិពលតែទៅលើការផ្គត់ផ្គង់ប្រាក់រៀលប៉ុណ្ណោះ ខណៈប្រាក់ដុល្លារស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាលអាមេរិក។ ដូច្នេះ ការប្រើប្រាស់រូបិយវត្ថុជាតិនៅក្នុងសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុ ដើម្បីរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិខាងក្រៅ។

លោកជំទាវ បានថ្លែងថា ៖

“ជាមួយគ្នានេះ ការប្រើប្រាស់រូបិយវត្ថុជាតិក៏អាចជួយធ្វើឱ្យវិស័យក្រៅប្រទេសមានភាពប្រសើរ និងធន់ទៅនឹងការប៉ះទង្គិចនានា តាមរយៈការគ្រប់គ្រងលើអត្រាប្ដូរប្រាក់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ទំនិញនាំចេញ ឬកាត់បន្ថយការនាំចូល ដែលអាចជួយឱ្យគណនីចរន្ត និងជញ្ជីងពាណិជ្ជកម្មមានអតិរេក និងគាំទ្រដល់ការគរពូនទុនបម្រុងអន្តរជាតិឱ្យបានរឹងមាំ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលអាចកាត់បន្ថយការពឹងផ្អែកលើបំណុលពីបរទេស តាមរយៈការកៀរគរមូលនិធិជារូបិយវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ”

ក្នុងបរិការណ៍ដែលដុល្លារូបនីយកម្មបានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេសក្នុងផ្នត់គំនិតរបស់ប្រជាជន ការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ នឹងបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ និងវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយផ្អែកលើយន្តការទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនេះ លោកជំទាវ ទេសាភិបាលរង បានអំពាវនាវដល់ ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅ ក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិរបស់ជាតិទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា