សហគមន៍អូរជាំ រកបានចំណូលកាន់តែច្រើនពីសក្តានុពលរបស់ខ្លួន និងជួយបង្កើនជីវភាពប្រជាសហគមន៍

ខណៈដែលចំណុចលេចធ្លោជាច្រើនបាន និងកំពុងកើតមាននៅក្នុងសហគមន៍អេកូទេសចរណ៍​ទឹកធ្លាក់អូរជាំ បានជំរុញឱ្យប្រជាសហគមន៍ គណកម្មការសហគមន៍ ក៏ដូចជាក្រសួងបរិស្ថានផ្ទាល់ ដាក់ការ​រំពឹងខ្ពស់​លើការទាញចំណូលចូលក្នុងតំបន់ ខណៈសម្រស់ទឹកធ្លាក់ដ៏ស្រស់ស្អាតបានទាក់ទាញទេសចរឱ្យចូលទៅលេងកម្សាន្ដ និងជួយឱ្យប្រជាពលរដ្ឋក្នុងតំបន់រកចំណូលបានពីវិស័យទេសចរណ៍​។

ខុសពីទឹកជ្រោះនៅតំបន់ផ្សេង ទឹកជ្រោះក្នុងសហគមន៍អូរជាំ នៅតែបន្តហូរទម្លាក់ខ្លួនពីលើភ្នំសំកុស​មក​មិនថាខែប្រាំង ឬខែវស្សានោះទេ។ ក្រៅពីទឹកជ្រោះ សហគមន៍មួយនេះមាននូវព្រៃឈើ ក៏ដូចជាជីវៈចម្រុះជាច្រើន ដែលអំណោយផលដល់ការដើរកម្សាន្ដបែបផ្សងព្រេង បោះតង់ មើលផ្កាយជាដើម។

ក្រៅតែជាតំបន់ទេសចរណ៍ធម្មជាតិ កាលពីដើមខែកុម្ភៈ​ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងបរិស្ថានក៏បានចាប់អនុវត្តការដាំ​ក្រវាញលើសហគមន៍ចំនួនពីរ ហើយសហគមន៍អូរជាំជាសហគមន៍មួយក្នុងចំណោមសហគមន៍ពីរ​ដែលត្រូវបានជ្រើសរើស។ ការដាំក្រវាញក្នុងសហគមន៍អូរជាំនេះផងដែរ នឹងត្រូវអនុវត្តលើផ្ទៃដីទំហំ៥ហិកតា ដែលជាការ​សាកល្បងទ្រង់ទ្រាយធំមួយ ហើយប្រសិនបើការដាំនៅក្នុងតំបន់នេះទទួលបានលទ្ធផលល្អ សហគមន៍អូរជាំអាចនឹងក្លាយជាទីតាំងដែលចែកចាយពូជក្រវាញទៅឱ្យសហគមន៍ផ្សេងទៀត ឬលក់ឱ្យឈ្មួញដែលមានបំណងចង់ដាំ។

របកគំហើញថ្មីមួយទៀតនៅក្នុងសហគមន៍មួយនេះ គឺ «បឹងអូរជាំ» ឬ «ទន្លេផែន»​ បានក្លាយជាទំពក់ដ៏រឹងមុំាក្នុងការទាក់ទាញទេសចរជាច្រើននាក់ឱ្យចូល​ទៅកម្សាន្ដនៅតំបន់អូរជាំ។ ជាក់ស្ដែង ត្រឹមរយៈពេលប្រមាណជាជិត១ខែបន្ទាប់ពីរកឃើញទន្លេផែន អាត្រាភ្ញៀវដែលចូលទៅ លេងក្នុងសហគមន៍អូរជាំបានកើនឡើងរហូតដល់ ៣០% ដែលជាអាត្រាមិនធ្លាប់មានពីមុនមក។

លោក គីម សុង ប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់អូរជាំបានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា លក្ខណៈពិសេសរបស់សហគមន៍ទាំងថ្មី ទាំងចាស់នេះ នឹងអាចក្លាយជាមុខរបរដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាជនទាំងជាង១ពាន់នាក់។ ម្យ៉ាងទៀត ក្រសួង ស្ថាប័នដែលពាក់ព័ន្ធក៏កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក៏ដូចជាដើម្បីការអភិវឌ្ឍក្នុងតំបន់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ